Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស៤នាក់បានស្លា.ប់ និង២នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីមានរថយន្តធុនត្រា បើកប្រណាំងទៅបុ.ករះកន្លែងអ្នកលក់គោដុត

spot_img

ភ្នំពេញ ÷ អាសូរណាស់ មនុស្ស៤នាក់បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ និង២នាក់ទៀត កំពុងតែនៅសង្រ្គោះបន្ទាន់ បន្ទាប់ពីមានបុរស២នាក់បានបើករថយន្តធុនត្រា ទៅបុ.ករះកន្លែងអ្នកលក់គោដុត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០ និង ២០នាទីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពដែលស្លា.ប់៤នាក់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចនៅពុំទាន់ប្រាប់នៃអត្តសញ្ញាណនៅឡើយនោះទេ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុដោយពួកគាត់បានឃើញបុរស២នាក់ បានបើករថយន្តប្រភេទធុនត្រាស៊េរីទំនើបមួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 2AG-7060 បើកបរតាមបណ្ដោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតមកលលិចក្នុងល្បឿនយ៉ាងណា ខណៈមកដល់ចំណុចកើតហេតុ ជាប់និងរបងធនាគារកាណាឌីយ៉ា បានរេចង្កូតបុកចូលកន្លែងអ្នកលក់គោដុត និងអ្នកជិះម៉ូតូបណ្តាលឲ្យបុ.កត្រូវមនុស្សប៉ើង ទៅមុខជាច្រើនម៉ែត្រស្លា.ប់យ៉ាងអាណោចអាធ័ម ចំណែកមនុស្ស៣នាក់ទៀត បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ ទីតាំងកន្លែងកើតហេតុ រួចបានវា.យខ្នោះម្ចាស់រថយន្តបង្ក និងអ្នករួមដំណើរយកទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បន្ទាប់មកទំនាក់ទំនង ទៅខាងផ្នែកជំនាញចរាចរណ៍ក្រុង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចុះមកធ្វើការវាស់វែង យកករថយន្តបង្កខាងលើ ទៅរក្សាទុករង់ចាំដោះស្រាយ នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img