Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកាមរីហាយព្រីត បើកក្នុងល្បឿនយ៉ាងលឿន រេចង្កូតទៅបុ.ករបងផ្ទះពលរដ្ឋ បណ្តាលឲ្យម៉ាស៊ីនដាច់ធ្លាក់ចេញពីរថយន្ត

spot_img

ភ្នំពេញ ÷ បុរសម្នាក់បានរួមដំណើរជាមួយនឹងបុរសម្នាក់ទៀត ស្រវឹងធ្លាក់ភ្នែកបានបើករថយន្តកាមរីហាយព្រីត ពណ៌ខ្មៅមួយគ្រឿង តាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងល្បឿនយ៉ាងលឿនបានរេចង្កូតឡើងខឿន ទៅបុ.ករបងផ្ទះពលរដ្ឋបាក់ពីផ្ទាំង រួចវិលជាច្រើនជុំបណ្តាលឲ្យម៉ាស៊ីនធ្លាក់ចេញពីរថយន្ត រងការខូចខាតខ្ទេចមួយកំណាត់មុខស្ទើរទាំងស្រុង សំណាងល្អគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១និង៥០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃអាទិត្យទី១៧ ខែតុលា ឆ្នាំ ២០២១ ស្ថិតតាមបណ្ដោយផ្លូវ ៣០ម៉ែត្រ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីបងប្រុសជាសន្តិសុខម្នាក់ នៅកន្លែងកើតហេតុសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់ រួមដំណើរជាមួយនឹងបុរសម្នាក់ទៀត នៅក្នុងរថយន្តទំនងជាស្រវឹងស្រាខ្លាំង បានបើករថយន្តម៉ាកកាមរីហាយព្រីត ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2AC-3168 បើកតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតទៅខាងស្តាំដៃឡើងលើខឿន ជ្រុលទៅបុ.កទម្លុះរបងផ្ទះពលរដ្ឋបាក់២ផ្ទាំង បណ្តាលឲ្យរថយន្តវិលជាច្រើនជុំ រងការខូចខាតផ្នែកមួយកំណាត់មុខទាំងស្រុង ហើយភ្លាមៗនោះដែរ សមត្ថកិច្ចឃាត់បានតែអ្នករួមដំណើរ ចំណែកអ្នកបើករថយន្តបង្កបានរត់ចេញ ពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img