Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ដកូរ៉ូឡា បើកបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់មួយកង់ ខ្ទេ.ចមួយកំណាត់មុខ

spot_img

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តម៉ាកកូរ៉ូឡា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងស្ថានភាពមេឃកំពុងតែភ្លៀងធ្លាក់ បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់មួយកង់ រីឯរថយន្តបង្កវិញរងការខូចខាតមួយកំណាត់មុខ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង ៥០ នាទីយប់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២១ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកកូរ៉ូឡាពណ៌ស មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2V-6451 បើកបរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្ដាលឲ្យបាក់មួយកង់ ធ្វើឲ្យរថយន្តទៅមុខលែងរួច ហើយភ្លាមៗនោះដែរ ម្ចាស់រថយន្តបង្កបានដើរចេញពីកន្លែងកើតហេតុបាត់ស្រមោល។

បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់រួចទំនាក់ទំនងទៅ ខាងផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកពិនិត្យនិងធ្វើការវាស់វែង យករថយន្តស្ទូចមកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img