Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល កំណត់ការធ្វើច័ត្តឡីស័កថ្មី ទាំងប្រជាជនកម្ពុជា និងជនបរទេស ខណៈកម្ពុជាបើកប្រទេសឡើងវិញ

spot_img

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ស្ដីពី លក្ខខណ្ឌនៃការធ្វើដំណើរ, កាអនុវត្តវិធានសុខាភិបាល និងការចត្តាឡីស័កនៅកម្ពុជា សម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី ទៅកាន់សាធារណជនទូទៅ ទាំងប្រជាជនកម្ពុជា និងជនបរទេសឲ្យបានជ្រួតជ្រាប ឈានទៅអនុវត្តន៍ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យជាបន្តទៀត។

ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកប្រទេសកម្ពុជាឡើងវិញជាបណ្តើរៗ និងតាមដំណាក់កាល ជាមួយនឹងភាពប្រយ័ត្នប្រយែង និងការទទួលខុសត្រូវខ្ពស់ តាមគន្លងប្រក្រតីភាពថ្មី ដោយមានការសម្រួលរបបនៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរមកកម្ពុជា តាមគ្រប់ច្រកចូល ទាំងអ្នកដែលទទួលបានការចាក់វ៉ាក់សាំងពេញលេញ និងអ្នកដែលចាក់មិនទាន់ពេញលេញ។

ដូច្នេះ រយៈពេលនៃការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរពីក្រៅប្រទេស ចូលមកកម្ពុជា ត្រូវអនុវត្តចាប់ពី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះដូចតទៅ ÷

  • មន្ត្រីរាជការ ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាមានបេសកកម្ម , ភ្ញៀវផ្លូវការរបស់រាជរដ្ឋាភិបាល (មន្ត្រីបរទេស) ដែលបានចាក់បាក់សាំងពេញលេញ ត្រូវអនុវត្តធ្វើចត្តាឡីស័ក រយៈពេល ៣ ថ្ងៃ,
  • អ្នកវិនិយោគ និងអ្នកជំនាញ ទាំងជនជាតិខ្មែរ និងជនបរទេស មន្ត្រីការទូត មន្ត្រីអនុវត្តគម្រោងសហប្រតិបត្តិការផ្លូវការ មន្ត្រីរាជការរបស់រាជរដ្ឋាភិបាលដែលត្រឡប់មកពីបំពេញបេសកកម្មនៅក្រៅប្រទេស ដោយរួមបញ្ចូលទាំងក្រុមគ្រួសាររបស់ក្រុមអាទិភាពនេះផង ត្រូវអនុវត្តធ្វើចិត្តតែសាក់ រយ:ពេល ៣ ថ្ងៃ,
  • ចំពោះអ្នកដំណើរទូទៅ ជាជនជាតិកម្ពុជា ឬជនបរទេស ត្រូវអនុវត្ដធ្វើចត្តាឡីស័ក រយៈពេល ៧ ថ្ងៃ ,
  • ចំពោះអ្នកដំណើរគ្រប់ប្រភេទដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ឬមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋាន បានពេញលេញ ត្រូវអនុវត្តធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ,
  • ករណីពិសេស ភ្ញៀវផ្លូវការរបស់រាជរដ្ឋាភិបាល និងមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលត្រឡប់មកពីបំពេញបេសកកម្មនៅក្រៅប្រទេស ត្រូវអនុវត្តវិធានការក្រសួងសុខាភិបាល និងការធ្វើចត្តាឡីស័កពិសេស តាមការសម្រេចរបស់រាជរដ្ឋាភិបាល ដោយផ្អែកតាមករណីនីមួយៗ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN
spot_img
×