Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លេង​ក៏​លេង​ចុះ​កុំ​កូរ​ខ្លាំងពេក​ប្រយ័ត្ន​សប្បាយ​ក្លាយជា​ទុក (Video inside)

spot_img

​អាពាហ៍ពិពាហ៍ ជា​ទិវារ​មង្គល​របស់​កូនកំលោះ និង​កូនក្រមុំ ប៉ុន្តែ​ដោយ​មិត្តភក្តិ​សប្បាយ​ជ្រុល​បាន​ធ្វើ​ឲ្យ​ពិធី​មង្គល​ក្លាយទៅជា​បុណ្យ​សព​ទៅ​វិញ​។​

​ឃ្លីប​វីដេអូ​ដែលថ​ត​បាន​នូវ​ហេតុការណ៍​ពុំ​នឹក​ស្មាន​ដល់ ធ្វើឲ្យ​មនុស្ស​ជាច្រើន​និយាយ​លែង​ចេញ ។ ប្រហែល​ដោយហេតុថា ចង់​សប្បាយ​ជ្រុល ទើប​ភ្ញៀវ​ចូលរួម ៧​នាក់ បាន​ពួតដៃគ្នា​លេងល្បែង បោះ​ចាប់ កូន​កម្លោះ​ជាកិច្ច​អបអរ ។​

​ស្មាន​ពុំ​ដល់​ថា ព្រោះ​តែ​សប្បាយ​ជ្រុល​អ្នក​ទាំង ៧​នាក់​នេះ បាន​ជ្រុលដៃ​ធ្វើឲ្យ​ក្បាល​កូនម្លោះ​ធ្លាក់​ចុះបោក​លើ​កម្រាល​ឥដ្ឋ ក្រោយមក​ក៏​សន្លប់​បាត់មាត់​បាត់​ក គេ​ក៏​បាន​យក​ទៅ​កាន់​មន្ទីរពេទ្យ​សង្គ្រោះ ប៉ុន្តែ​មិនយូរប៉ុន្មាន​ក្រោយមក​គាត់​ក៏​លាចាក​លោក​។​

​ពិត​ណាស់​រាល់ពេល​ជួបជុំ​រីករាយ​សប្បាយ​គួរ​គប្បី​ចៀសវាង​ទង្វើ​កូរ​ហួសហេតុ​ដែល​អាច​នាំមក​នូវ​សោកនាដកម្ម​មិន​ព្រៀងទុក ៕ ចន្ទ្រា​

spot_img
×