Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកស្ទឹងក្រុងពោធិ៍សាត់ ចាប់ផ្តើមឡើង ដែលត្រៀមនឹងដល់កម្រិត ត្រូវប្រកាសអាសន្ន

spot_img

ពោធិ៍សាត់ ៖ ស្ថានភាពទឹកស្ទឹងក្រុងពោធិ៍សាត់ បានចាប់ផ្តើមឡើងហើយ ដែលត្រៀមនឹងដល់កម្រិតមួយត្រូវប្រកាសអាសន្ន ពោលគឺកម្ពស់ទឹក ៤.៧២ម៉ែត្រ ខណៈកម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ។ នេះបើតាមការបញ្ជាក់ឱ្យដឹង ពីលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ។

លោកប្រធានមន្ទីររូបនេះ បានឱ្យដឹងទៀតថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ បច្ចុប្បន្នមានកម្ពស់ ៤.៧២ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ), ស្ទឹងក្រវាញ មានកម្ពស់ ៣.១៦ (កម្ពស់ប្រកាសអាសន្ន ៦ម៉ែត្រ) និងស្ទឹងវាលវែង មានកម្ពស់ ២.១៥ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៩ម៉ែត្រ)។

លោក កែវ វ័យ បានបន្តថា គិតត្រឹមវេលាម៉ោង៩ និង០០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល ស្ថានភាពទឹកតាមដងស្ទឹងពោធិ៍សាត់ នៅស្រុកភ្នំក្រវាញ ទឹកស្ទឹងចាប់ផ្តើមស្រកចុះ ០.២៦ម៉ែត្រ បើធៀបនឹងព្រឹកព្រលឹម។ ដោយឡែកនៅក្រុងពោធិ៍សាត់ ទឹកស្ទឹងនឹងបន្តឡើង ០.៣៤ម៉ែត្រ បើធៀបនឹងព្រឹកព្រលឹម។ ហើយប្រសិនបើមិនមានភ្លៀងបន្ថែម នៅផ្នែកខាងលើ នៃស្រុកវាលវែង និងស្រុកភ្នំក្រវាញទេនោះ ទឹកស្ទឹងពោធិ៍សាត់នឹងស្រកវិញ ក្នុងឡុងពេល៦ម៉ោងក្រោយ។

លោកប្រធានមន្ទីរបានបន្ថែមថា បើសិនស្ថិតក្នុងស្ថានភាពណាមួយ តម្រូវឱ្យប្រកាសអាសន្ន ក្នុងនាមមន្ទីរជំនាញ លោកនឹងធ្វើសេចក្តីជូនដំណឹងដល់សាធារណជនឱ្យបានជ្រាប។ ជាមួយគ្នានោះ លោកក៏សូមអំពាវនាវដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលរស់នៅរ៉បមាត់ស្ទឹងខាងលើ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងថែទាំ ទុកដាក់កូនចៅ សត្វពាហនៈឱ្យបានត្រឹមត្រូវ ជៀសវាងមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ៕រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×