Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥទ្ធិពលនៃព្យុះទី១៨ វិសម្ពាធទាប ភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅខេត្តមណ្ឌលគិរី បង្កឲ្យមានជំនន់ទឹកភ្លៀង និងទឹកទន្លេស្រែពកហក់ឡើង

spot_img

ខេត្តមណ្ឌលគិរី ៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរីបានឲ្យដឹងថា ឥទ្ធិពលនៃព្យុះទី១៨ វិសម្ពាធទាប ភ្លៀងធ្លាក់ជាបន្តបន្ទាប់ប្រមាណ១០ថ្ងៃហើយនៅខេត្តមណ្ឌលគិរី បង្កឲ្យមានជំនន់ទឹកភ្លៀង និងទឹកទន្លេស្រែពកហក់ឡើង ជិតដល់ចំណុចប្រកាសអាសន្ន ដែលស្ថានភាពនេះ អាជ្ញាធរកំពុងចាត់វិធានការ បន្ទាន់ដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅ តាមដងទន្លេ នឹងមាត់អូរនានាក្នុងខេត្ត។

មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយខេត្តមណ្ឌលគិរី លោក ចាន់ រតនា បានឲ្យដឹងថា គិតត្រឹមវេលាព្រឹកថ្ងៃទី ១៧ តុលា ២០២១ នេះ នៅខេត្តមណ្ឌលគិរី មិនទាន់មានប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដោយគ្រោះធម្មជាតិនោះទេ។ ប៉ុន្តែដោយសារតែមេឃបង្អុរភ្លៀងចុះជាបន្តបន្ទាប់ទាំងយប់ទាំងថ្ងៃអស់ជាងមួយសប្តាហ៏ បានបង្ករឲ្យមានជំនន់ទឹកភ្លៀង ។ចំណែកនៅស្រុកកោះញែកទឹកទន្លេស្រែពក បានហក់ឡើងគួរឲ្យកត់សម្គាល់ ដ្បិតមានការបើកទ្វារទឹកពីប្រទេសវៀតណាម គួបផ្សំគ្រប់ដងអូរទាំងអស់មានទឹកហូរបុកចូលទន្លេ ទើបធ្វើឲ្យកម្ពស់ទឹងទន្លេឡើងរាល់ថ្ងៃ។

រដ្ឋបាលស្រុកកោះញែក បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមបណ្តោយដងទន្លេស្រែពក និង ដងអូរច្បារឲ្យថា ដោយសារមានភ្លៀងធ្លាក់ស្ទួនៗជាប់គ្នាមួយរយៈពេលកន្លងមកនេះ នៅតំបន់ប៉ែកខាងលើ ហើយបានបន្តហូរចូលមកក្នុងទន្លេស្រែពកផ្នែកខាងក្រោម និងនៅតំបន់ប៉ែកខាងលើ អូរច្បារ បន្តហូរចូលក្នុងអូរច្បារផ្នែកខាងក្រោម ធ្វើឱ្យជំនន់ទឹកភ្លៀងមានការកើនឡើងខ្ពស់ ។ហេតុដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋនៅផ្នែកខាងក្រោមតាមបណ្តោយទន្លស្រែពក និង អូរច្បារ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត។
រីឯស្រុកពេជ្រាដា មានភ្លៀងធ្លាក់ពេលយប់ច្រើន បណ្ដាលឲ្យមានទឹក ជន់លិច ផ្លូវនៅឃុំពូជ្រៃ២កន្លែងស្មើរ ១ ០០០ម៉ែត្រ ផ្លូវក្នុងឃុំប៊ូស្រាមួយកន្លែង ១០០ម៉ែត្រ។
សេចក្តីរាយការណ៏ពីស្រុកកែវសីមាថា ជំនន់ទឹកភ្លៀងនៅថ្ងៃទី១៧នេះ ទឹកបានឡើងលិចនៅលើដងផ្លូវ នៅចំណុចភូមិពូហ៊ូង ប្រវែងជិត១០០ម៉ែត្រ មានជម្រៅជិត១ម៉ែត្រ ទឹកនៅបន្តឡើង ព្រោះភ្លៀងនៅតែបន្តធ្លាក់។
លោក ស៊ន សារុន អ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី បានឲ្យដឹងថា ទោះបីនៅខេត្តមណ្ឌលគិរី មិនទាន់មានបញ្ហា ទឹកជំនន់វាយប្រហារភូមិឋានរបស់អ្នកស្រុកមែន ប៉ុន្តែរដ្ឋបាលខេត្តបានចាត់វិធានការត្រៀមបង្ការ ស្បៀងអាហារ និងសម្ភារៈសម្រាប់សង្គ្រោះដល់ប្រជាពលរដ្ឋដែលប្រឈមទៅនឹងការជន់លិចប៉ះពាល់ ដល់សុវត្ថិភាពពួកគាត់ និងបានត្រៀមរៀបចំទុកសម្រាប់ ជួយសង្គ្រោះនៅតំបន់ហានិភ័យ។

លោក ស៊ន សារុន បញ្ជាក់ថា រដ្ឋបាលខេត្ត ក៏បានត្រៀមរៀបចំទីទួលសុវត្ថិភាព ដើម្បីជម្លៀសបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន តាមមាត់ទន្លេឬ ដងអូរនានា ក្នុងករណីមានការជន់លិចធ្ងន់ធ្ងរ ដើម្បីត្រៀមជម្លៀសពួកគាត់ ទៅកាន់ទីទួលសុវត្ថិភាព បង្ការគ្រោះថ្នាក់ជាយថាហេតុ៕រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×