Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យម្នាក់ លួចលុយព្រះសង្ឃចំនួនជិត៣០ លានរៀលវត្ត ក្នុងខេត្តកំពង់ឆ្នាំងជាច្រើនដង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន

spot_img

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ដែលជំនាញខាងលួចលុយ ព្រះសង្ឃតាមវត្តនានាត្រូវបានសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង តាមចាប់ខ្លួនបាននៅរសៀលថ្ងៃទី១៦ ខែតុលាឆ្នាំ ២០២១ នៅលំនៅដ្ឋានរបស់ជននោះ ក្នុងទីរួមខេត្តបាត់ដំបង។

យោងតាមប្រភពពីមន្ត្រីការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី១៧ខែតុលា ឆ្នាំ ២០២១ នេះបានឲ្យដឹងថា ជនសង្ស័យដែលជំនាញ លួចលុយ ព្រះសង្ឃតាមវត្តនានាខាងលើនេះមាន ឈ្មោះ ស៊ូ គីមហ៊ុល ភេទប្រុសអាយុ ៣៥ ឆ្នាំមានទីលំនៅភូមិកូរដ្ឋាន ឃុំទឹកថ្លា ស្រុកសេរីសោភ័ណ្ឌ ខេត្តបាត់ដំបង ។

ប្រភពដដែលបានបន្តថាក្រោយពេលមានសកម្មភាពលួចលុយតាមវត្តនានាក្នុងខេត្តកំពង់ឆ្នាំង កាលពីពេលកន្លងទៅនិង ជាក់ស្ដែង នៅវត្តសំប៉ាន ស្ឋិតក្នុងភូមិថ្មី ឃុំចោងម៉ោង ស្រុកទឹកផុសបានបាត់លុយចំនួន២ លើក លើកទី ១នៅថ្ងៃទី ១១ ខែមិថុនាឆ្នាំ ២០២១ បានបាត់លុយក្នុងចៅអធិការវត្តសំប៉ាន ចំនួន ១០ លានរៀល។ ក្រោយមកលើកទី ២ នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២ បានបាត់លុយលោកក្នុងសង្រ្គាជវត្ត ចំនួន១៥ លានរៀល ក្នុងសកម្មភាពខាងលើក៏មានជាប់ក្នុងកាមេរ៉ាសុវត្ថិភាពរបស់ព្រះសង្ឃផងដែរ ។

ដោយទទួលបាននូវព័ត៌មាននេះសមត្ថកិច្ចនគរបាល បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបានកំណត់មុខសញ្ញាជនដៃដល់ ដែលមកពីខេត្តបាត់ដំបង ។

ប៉ុន្តែក្នុងពេលដែលពុំទាន់បានចំណាត់ការ បានផងព្រោះជន ចល័តទីតាំងឈរជើងច្រើនកន្លែង ក៍ស្រាប់តែនៅថ្ងៃទី១៤ខែតុលា ឆ្នាំ ២០២១នៅវត្តក្រាំងលាវ ក្នុងភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ក៍មានបាត់លុយព្រះសង្ឃ ចំនួន 3 លានរៀលផងដែរ ដែលសកម្មភាពខាងលើគឺលួចគាស់ទ្វារកុដិ ចូលលួចថង់យាមព្រះសង្ឃតែម្ដង ខណៈដែលព្រះសង្ឃនិមន្តទៅឆាន់ចង្ហាន់នៅសាលាឆាន់ ។
យ៉ាងនេះក្តី ក្រោយពីមានកិច្ចសហការជាមួយសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលពី លោកអ៊ិត សុធាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលបាន វិញ្ញាតឲ្យ ពន្លាត ដែនដី ក្នុងការបង្ក្រាបបទល្មើសខាងលើ ហើយក៏សម្រេចឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ស៊ូ គឹមហ៊ុល ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យខាងលើបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចលុយនៅវត្តសំប៉ានចំនួន២ លើកនិងវត្តក្រាំងលាវចំនួន1លើកពិតមែន ។

យ៉ាងនេះក្តីវត្តផ្សេងៗ ដូចជាវត្តទេពធីតារាមហៅវត្តយាយទេពបានបាត់លុយជាង៩ពាន់ដុល្លារកាលពីពេលថ្មីៗនេះក៍ជនសង្ស័យ មិនបានសារភាពដែរ ។

សមត្ថកិច្ចជំនាញកំពុងតែបន្តសាកសួរយ៉ាងយកចិត្តទុកដាក់ មុនឈានដល់កសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធី៕រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×