Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាប់​បុរស​ម្នាក់​រយះ​ក្បាល មានទំនាស់​ពេល​រាំ​ធុងបាស់​

spot_img

​​កោះកុង​៖ បុរស​ម្នាក់​បាន​រងរ​បួស​រយះ​ក្បាល​ដេរ​ជា​ច្រើន​ថ្នេរ ដោយសារ​មាន​ទំនាស់​ក្នុង​ពេល​រាំ​ធុងបាស់ ហើយ​ជនដៃដល់​បាន​ស្ទាក់​កាប់​ជនរងគ្រោះ ពេល​ជិះ​ម៉ូតូ​ចេញពី​កន្លែង​រាំ​។​

​បើ​តាម​របាយការណ៍រ​បស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី​៩​ខែ​មេសា​ឆ្នាំ​២០១៨ បានបញ្ជាក់​ថា​​កាល​ពី​​យប់​ថ្ងៃ​ទី​៨ ខែ មេសា ឆ្នាំ ២០១៨ វេលា​ម៉ោង​ជាង ១១ នាទី​យប់ មាន​ករណី​កាប់​បង្ក​របួសស្នាម នៅ​ចំណុច​ក្បាលស្ពាន ជាប់​កន្លែង​បាល់ទះ​មនោ​រមន្យ ស្ថិតក្នុង​ភូមិ​១ សង្កាត់​ស្មាច់មានជ័យ បង្កឡើង​ដោយ​ក្មេង​ទំនើង ១ ក្រុម មាន​គ្នា​ប្រមាណ ៣ នាក់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ចំនួន ១ នាក់ ឈ្មោះ ហ៊ាន ប៊ុនស៊ាន ភេទ​ប្រុស អាយុ ២១​ឆ្នាំ កម្មករ​រោងចក្រ (​ត្រូវ​ក្បាល​ដេរ​ចំនួន ១០​ថ្នេរ​) រី​ឯ​ជន​បង្ក​ឈ្មោះ ព្រំ វេ​ហា ភេទ​ប្រុស អាយុ ១៨ ឆ្នាំ កម្មករ​រោងចក្រ និង​បក្ខពួក​ចំនួន ២ នាក់​ទៀត បាន​រត់គេចខ្លួន​។​

​នគរបាល​មូលដ្ឋាន​ក្រុង​ខេ​រម​ភូមិន្ទ បាន​បញ្ជាក់​ពី​អង្គ​ហេតុ​នៃ​រឿង​កាប់​គ្នា​នេះ​ថា ទីតាំង​រាំ នៅ​ម្តុំ​វត្ត​ជោត្ត​ញ្ញាណ ដំបូង​មក​ពី​រាំ​មើលមុខ​គ្នា បន្ទាប់មក​ជនរងគ្រោះ និង​ប្រពន្ធ បាន​ឈប់​រាំ ជិះ​ម៉ូតូ​ចេញពី​កន្លែង​រាំ ក៏​ត្រូវ​ជនសង្ស័យ និង​បក្ខពួក ជិះ​ម៉ូតូ​មក​ស្ទាក់​កាប់ នៅ​ចំណុច​ខាងលើ​។ ករណីនេះ កម្លាំង​ជំនាញ​យើង កំពុង​ស្រាវជ្រាវ រក​ជន​បង្ក​មក​ផ្តន្ទាទោស​តាមច្បាប់​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×