Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ដ​ដឹក​ប្រេងសាំង​ សូ​គី​មិច​ ក្រឡាប់​ផ្ងារជើង​ កំពប់​ហៀរ​ប្រេងសាំង​ ពេញ​ផ្លូវជាតិ​លេខ​៤​

spot_img

​កំពង់ស្ពឺ​ ៖​ នៅ​វេលា​ម៉ោង​ ១០​និង​៣៩​នាទី​ព្រឹក​ ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​ ២០២១​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គឺ​ឡូ​ម៉ែត្រ​លេខ​ ៨៤/៨៥​ ស្ថិត​នៅ​ភូមិ​ទី​១​ ឃុំ​ ត្រែង​ត្រ​យឹ​ង​ ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​ មាន​រថយន្ត​មួយ​គ្រឿង​ ម៉ាក​ Hyundai​ ពណ៌​ក្រហម​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ កំពង់ស្ពឺ​ 3A-0548​ ដឹក​ ស៊ីទែន​ប្រេង​ របស់​ក្រុមហ៊ុន​ សូ​គី​មិច​ បាន​ក្រឡាប់​ផ្ងារជើង​ កំពប់​ហៀរ​ប្រេងសាំង​ ពេញ​ផ្លូវជាតិ​លេខ​៤​ ។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ អ្នកបើកបរ​ឈ្មោះ​ ប៊ិ​ន​ សុខ​ចាន់​ អាយុ​ ២៧​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​តា​ពូ​ង​ ឃុំ​ភក្តី​ស្រុក​ ប​សេដ្ឋ​ ខេត្តកំពង់ស្ពឺ​ បើកបរ​មក​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច​ បើកបរ​ក្នុង​ល្បឿន​លឿន​ មក​ដល់​ចំណុច​ខាងលើ​បាន​រេ​ចង្កូត​ក្រឡាប់​ដោយ​ខ្លួនឯង​ បណ្តាល​ឲ្យ​ ហូរ​ប្រេង​លើ​ផ្លូវជាតិ​ ។​ ក្រោយ​ក្រឡាប​រួច​ សមត្ថកិច្ច​ដែល​ឈរ​ជើង​នៅ​គោលដៅ​ បាន​ទំនាក់ទំនង​រថយន្ត​អគ្គិភ័យ​ របស់​ស្នងការ​រ​ដ្ឋា​ន​ និង​អធិការ​ មក​ជួយ​អន្តា​គម​ន៍​ និង​បាន​ឃាត់​រថយន្ត​ដឹក​ខ្សាច់​ឲ្យ​ចាក់​នៅ​កន្លែង​ហូរ​ប្រេង​ ។​

​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​ ករណី​នេះ​ មិន​បណ្តាល​ឲ្យ​របួស​មនុស្ស​ទេ​ ចំពោះ​អ្នកបើកបរ​ខាងលើ​ បាន​ធ្វើការ​អប់រំ​ ចំពោះ​វត្ថុ​តាំង​បាន​ប្រគល់​ជូន​ម្ចាស់​យក​ទៅ​ប្រើប្រាស​តាម​តម្រូវការ​វិញ​៕​ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img