Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរដាច់យ៉ៃសូម្បីតែម៉ូតូកញ្ចាស់សណ្តោងរ៉ីម៉កមួយគ្រឿង ក៏មិនលើកលែងដែរ ទីបំផុតសមត្ថកិច្ចចាប់វាយខ្នោះបានភ្លាមៗ

spot_img

ភ្នំពេញ ៖ លោកវសេនីយ៍ទោ ជាង ហុកសែ អធិការរងខណ្ឌដង្កោទទួលបន្ទុកផែនព្រហ្មទណ្ឌ បានប្រាប់អង្គភាពCENឲ្យដឹងថា កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជើងឯក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពេលធ្វើសកម្មភាពលួចម៉ូតូសណ្តោងរ៉ីម៉កមួយគ្រឿង កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៥និង០០នាទី ត្រង់ចំណុចខាងមុខឃ្លាំងថ្មម៉ាប ផ្លូវ២១៧ ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ឹម ខាន់ថង ហៅ ឡយ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងថ្មម៉ាប ស្នាក់នៅផ្ទះជួល ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យខាងលើមានឈ្មោះ ព្រីវ សាវុធ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CX-4641 មានលេខតួ401739 (ម៉ូតូចាស់) សណ្តោងរ៉ឺម៉កពណ៌ខ្មៅ ចំនួន០១គ្រឿង ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៥និង០០នាទី ជនរងគ្រោះឈ្មោះ អ៊ឹម ខាន់ថង ហៅ ឡយ ភេទប្រុស អាយុ២៤ឆ្នាំ បានទុកម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CX-4641 (ម៉ូតូចាស់) សណ្តោងរ៉ឺម៉កពណ៌ខ្មៅ នៅខាងមុខឃ្លាំងថ្មម៉ាប ផ្លូវ២១៧ ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមិនបានដកកូនសោរចេញពីម៉ូតូទេ ហើយជនរងគ្រោះក៏បានចូលទៅក្នុងឃ្លាំង ដើម្បីធ្វើការដូចធម្មតា ។ ពេលនោះស្រាប់តែជនសង្ស័យ ខាងលើបានដើរមកដល់ខាងមុខឃ្លាំងថ្មម៉ាប ក៏បានធ្វើសកម្មភាពលួចម៉ូតូ និងរ៉ឺម៉កខាងលើ របស់ជនរងគ្រោះ បើកគេចខ្លួនតាមផ្លូវ២១៧ ពីត្បូងទៅជើង ហើយជនរងគ្រោះបានឃើញក៏ខ្ចីម៉ូតូកម្មករ ធ្វើការជាមួយគ្នា ជិះដេញតាមពីក្រោយ រួចស្រែកថាចោរៗ ។ ហើយជនសង្ស័យបានបើកម៉ូតូអូសរ៉ឺម៉ក ដល់ចំណុចខាងមុខ មន្ទីរពេទ្យបង្អែកដង្កោ ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ក៏ត្រូវបានប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ ជួយចាប់ឃាត់ ហើយកម្លាំងសមត្ថកិច្ចដែលកំពុងជិះម៉ូតូល្បាត តាមផ្លូវស្រាប់ ក៏បានជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង ម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CX-4641 (ម៉ូតូចាស់) សណ្តោងរ៉ឺម៉កពណ៌ខ្មៅ ចំនួន០១គ្រឿង យកមកធ្វើការសាកសួរ នៅអធិការដ្ឋានគរបាលខណ្ឌដង្កោ តាមនីតិវីធីច្បាប់ ហើយជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងតែឃើញុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×