Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភិន សុ​ដា​លីស ជួប​គ្នា​ជា​ថ្មី​ជាមួយ ភឹម តារា​វិបុល ក្រោយ​ខកខាន​សម្ដែង​រួមគ្នា​ជិត​៥​ឆ្នាំ​

spot_img

ភ្នំពេញ​-​ខ្សែភាពយន្ត​ភាគ​រឿង ”​ម្ចាស់បំណុល​” ដែល ភិន សុ​ដា​លី​ស និង​លោក ភឹម តារា​វិបុល សម្ដែង​​រួម​គ្នា​ជា​ថ្មី នឹង​ផ្ដើម​ចាក់​បញ្ចាំង​ផ្លូវការ​ចាប់ពី​ថ្ងៃ​ទី ២៤ ខែ​មេសា ឆ្នាំ​២០១៨ នៅក្រោយ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​​ជាតិ​រួច​។ ខ្សែភាពយន្ត​នេះ​នឹង​ចាក់​ផ្សាយ​រៀងរាល់ថ្ងៃ ព្រហស្បតិ៍ សុក្រ និង សៅរ៍ វេលា​ម៉ោង ៧ និង​៥០​នាទី​​ដល់​ម៉ោង ៩​យប់​។​

​ទាំង​អ្នកនាង ភិន សុ​ដា​លី​ស និង​លោក ភឹម តារា​វិបុល បានបង្ហាញ​ក្ដី​រំពឹង​ដូចគ្នា​ចំពោះ​ស្នាដៃ​ថ្មី​គឺ​រឿង​”​ម្ចាស់បំណុល​” ត្រៀម​បង្ហាញ​វត្ត​មាន​ជា​ផ្លូវការ​លើ​កញ្ចក់​ទូរទស្សន៍ PNN នៅក្រោយ​ពិធី​ចូលឆ្នាំ​ប្រពៃណីជាតិ​រួច​។​​ ការអះអាង​ដូច្នេះ បន្ទាប់​ពី​អ្នក​ទាំង​ពីរ ខកខាន​ចាប់​ដៃគូ​ជាមួយ​គ្នា​ជិត ៥​ឆ្នាំ​មកហើយ បន្ទាប់​ពី​រឿង “​អច្ឆរិយៈ​ស្នេហ៍​” ​រឿង “​ឆ្អែត​ចិត្ត​” រឿង “​ខ្មោច​ទឹក​”ជាដើម​។​

​អ្នកនាង ភិន សុ​ដា​លី​ស និយាយថា នាង​ពិតជា​រឿង​រំភើប បន្ទាប់​ពី​មានឱកាស​ចាប់​ដៃគូ​ជា​ថ្មី​ជាមួយ​​តារា​ប្រុស​លោក ភឹម តារា​វិបុល​។ តារា​ស្រី​រូបនេះ និយាយថា “​ម្ចាស់បំណុល​” គឺ​ពិតជា​ស្នាដៃ​ថ្មី​មួយ​ប្លែក សម្រាប់​​ទស្សនិកជន​។​អ្នកនាង​បញ្ជាក់ថា ៖ “​បើ​តាម​ខ្ញុំ​មើល​សាច់​រឿង​នេះ គឺ​មាន​លក្ខណៈ​ល្អ​ច្រើនណាស់ អាច​នឹង​ធ្វើឱ្យ​​ទស្សនិកជន​ពេញចិត្ត​។ ខ្ញុំ និង​បង បុល ខាន​សម្ដែង​យូរហើយ​ក្ដី តែ​ខ្ញុំ​គិតថា គ្មាន​បញ្ហា​អ្វី​ទេ ព្រោះ​យើង​មាន​បទ​​ពិសោធន៍​នេះ​រួម​គ្នា​ច្រើន​ហើយ ទោះ​វា​យូរ​បន្តិច​ក៏​ដោយ​”​។​

​អ្នកនាង ភិន សុ​ដា​លី​ស បន្តថា ក្រៅតែពី​ការរំពឹង​ទីផ្សារ​គាំទ្រ​ពី​ទស្សនិកជន​សម្រាប់​ការចាប់​ដៃគូ​ជា​ថ្មី​​នឹង​លោក ភឹម តារា​វិបុល អ្នក​នាង​ក៏​រំពឹង​ផងដែរ​ថា ស្នាដៃ​ថ្មី​នេះ​នឹង​ជួយ​លើក​ទីផ្សារ​របស់​ខ្លួន​មួយកម្រិត​ទៀត​​បន្ទាប់​ធ្លាក់ចុះ​ខ្លាំង​នា​ពេល​កន្លង​ទៅ​។​

​ដោយឡែក​សម្រាប់​លោក ភឹម តារា​វិល​បុល វិញ្ញ​លោក​នៅតែ​សរសើរ​ដៃគូ​ចាស់​របស់​ខ្លួន​ពី​ការសម្ដែង​ដោយ​ភាពស៊ីសង្វាក់​គ្នា បើទោះជា​ខកខាន​សម្ដែង​យូរ​ហើយ​ក្ដី​។ ប្រការ​នេះ​បាន​ធ្វើឱ្យ​លោក​មាន​ក្ដី​រពឹង​ខ្ពស់​ថា​រឿង​”​ម្ចាស់បំណុល​” នឹង​ទទួល​ការគាំទ្រ​ពី​ទស្សនិកជន​។​

​លោក​បាន​លើកឡើង​ថា ៖ “​បើ​យើង​មើល​ពី​គុណភាព​រឿងនេះ​ធៀប​នឹង​រឿង​មុន​ដែល​ខ្ញុំ​សម្ដែង​ជាមួយ​គាត់​គឺ​ខុស​គ្នា​កាន់តែ​ឆ្ងាយ​។ អីចឹង​ហើយ​ទើប​ខ្ញុំ​គិតថា​វា​នឹង​ទទួល​ជោគជ័យ​”​។ តារា​សម្ដែង​​រូបនេះ​បាន​បន្តថា បើទោះជា​ខាន​ចាប់ដៃ​រួមគ្នា​យូរ​បន្តិច​ហើយ​ក្ដី ក៏ប៉ុន្តែ​សម្រាប់​ការសម្ដែង​វិញ​គឺ​គ្មាន​អ្វី​ចោទ​​ជា​បញ្ហា​ទេ​។ យ៉ាងណា​លោក​មាន​តែ​សប្បាយរីករាយ​ទៅវិញ​នៅពេល​ការសម្ដែង​ជា​ថ្មី​គឺ​កាន់តែ​មាន​ភាពប្រសើរ​​ឡើង​៕ ដោយ​-​គីម​ស្រីរ័ត្ន​

spot_img
×