Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១០ ខែមេសា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ ការងារ គួរ​ប្រយ័ត្នប្រយែង ក្នុងការ​និយាយស្តី​កុំ​ឲ្យ​បង្ក​ផល​អាក្រក់​ដល់​ការងារ​របស់​អ្នក ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា មិនត្រូវ​ប្រើស​ម្តី​ធ្ងន់​ចំពោះ​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។ សុខភាព ល្អ ។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិស​ខាងត្បូង ។ ពណ៌​នាំ​សំណាង​ពណ៌​លឿង ។ អ្នក​យកអាសា​ឆ្នាំរោង ៕

​ឆ្នាំឆ្លូវ ៖ ការងារ ស្ថិរភាព ត្រូវ​ចេះ​សម្រួល​ផ្លូវចិត្ត​កុំ​ឲ្យ​ឥទ្ធិពល​ដោយ​កត្តា​ខាងក្រៅ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល តែ​ក៏ត្រូវ​ចំណាយ​ច្រើន ។ មនោសញ្ចេតនា ល្អប្រសើរ ។ សុខភាព ៖ ល្អ ។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិស​ខាងជើង ។ ពណ៌​នាំ​សំណាង​ពណ៌​ក្រហម ។ អ្នក​យកអាសា​ឆ្នាំម្សាញ់ ៕

​ឆ្នាំខាល ៖ ការងារ មានការ​ប្រែប្រួល​ច្រើន ។ លុយកាក់ ធូរធារ មិន​បារម្ភ​ពី​ការខ្វះខាត ។ មនោសញ្ចេតនា កុំ​ឲ្យ​រឿង​ពី​ខាងក្រៅ​ឥទ្ធិពល​ដល់​មនោសញ្ចេតនា​របស់​អ្នក ។ សុខភាព យកចិត្តទុកដាក់​ដល់​ថ្លើម ។ ទិស​នាំ​លាភ​ទិស ឦសាន តំណម​ទិសអាគ្នេយ៍ ។ ពណ៌​នាំ​សំណាង ក្រហម ។ អ្នក​យកអាសា​ឆ្នាំមមី ៕

​ឆ្នាំថោះ ៖ ការងារ មិនគួរ​ប្រញាប់ប្រញាល់​អន្ទះសា​ក្នុង​ការងារ​ធ្វើ​អ្វី​ត្រូវ​សន្សឹមៗ​។ លុយកាក់ ចំណូល​នឹងនរ តែ​ចាយវាយ​ក៏ត្រូវ​ចេះ​សន្សំសំចៃ ។ សុខភាព​ឧស្សាហ៍​ត្រួតពិនិត្យ​សុខភាព ជាពិសេស​ក្រពះ ។ ទិស​នាំ​លាភ​ទិសពាយ័ព្យ​, តំណម​អាគ្នេយ៍ ។ ពណ៌​នាំ​សំណាង លឿង ។ អ្នក​យកអាសា​ឆ្នាំមមែ ៕

​ឆ្នាំរោង ៖ ការងារ ជួប​ឱកាសល្អ​ច្រើន ។ លុយកាក់ គួរស្វែងយល់​ឱកាស​វិនិយោគ​ពី​មនុស្ស​ជុំវិញខ្លួន​អ្នកនឹង​ទទួលបាន​ដំបូន្មាន​ល្អៗ​ច្រើន ដើម្បី​រកលុយ ។ មនោសញ្ចេតនា​ល្អ ប្រសើរ កក់ក្តៅ ។ សុខភាព​ល្អ ។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសខាងកើត ។ ពណ៌​នាំ​សំណាង​ពណ៌​ខៀវ ។ អ្នក​យកអាសា​ឆ្នាំកុរ ៕

​ឆ្នាំម្សាញ់ ៖ ការងារ មិនត្រូវ​ឲ្យ​រឿង​ពិបាក​ផ្ទាល់ខ្លួន​ឥទ្ធិពល​ដល់​ការងារ ។ លុយកាក់ ថ្ងៃនេះ​មិន​សមស្រប​សម្រាប់​ការ​បោះទុន​រកស៊ី ។ មនោសញ្ចេតនា គួរ​ចេះ​ទប់​អារម្មណ៍​មិនត្រូវ​ឆេវឆាវ​ដាក់​គូស្នេហ៍ ។ សុខភាព ពេលយប់​មិនត្រូវ​បរិភោគ​អាហា​មាន​ខ្លាញ់ ប្រេង​ច្រើន ។ ទិស​នាំ​លាភ​ទិស​ខាងលិច , តំណម​ទិសឦសាន ។ ពណ៌​នាំ​សំណាង​ពណ៌​ផ្ទៃមេឃ ។ អ្នក​យកអាសា​ឆ្នាំថោះ ៕

​ឆ្នាំមមី ៖ ការងារ មាន​អ្នក​ជួយ​យកអាសា ។ លុយកាក់ ប្រយ័ត្នប្រយែង​ក្នុងការ​វិនិយោគ បង្ការ​ការខាតបង់ ។ មនោសញ្ចេតនា មានឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។ សុខភាព ល្អ ប្រយ័ត្ន​ក្នុងការ​ទទួលទាន ។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងត្បូង ។ ពណ៌​នាំ​សំណាង​ពណ៌​ត្នោត ។ អ្នក​យកអាសា​ឆ្នាំមមែ ៕

​ឆ្នាំមមែ ៖ ការងារ អំណោយផល​ល្អ តែ​ក៏​គួរ​យកចិត្តទុកដាក់​ដ​ល់​ទំនាក់ទំនង​ជុំវិញខ្លួន ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​សន្សំ ។ មនោសញ្ចេតនា កើតមាន​ទំនាស់​ការឈ្លោះប្រកែក​គ្នា ។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង ។ ពណ៌​នាំ​លាភ​ពណ៌​ផ្ទៃមេឃ ។ អ្នក​យកអាសា​ឆ្នាំថោះ ៕

​ឆ្នាំវក ៖ ការងារ ល្អប្រសើរ គ្រប់យ៉ាង​ប្រព្រឹត្ត​ទៅដោយ​រលូន ។ លុយកាក់ ស្ថិរ​ភាពល្អ ។ មនោសញ្ចេតនា គួរ​បង្កើត​ភាព​ផ្អែមល្ហែម យកចិត្តទុកដាក់​ចំពោះ​គូស្នេហ៍ ។ សុខភាព​ល្អ ។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍​, តំណម​ទិសពាយ័ព្យ ។ ពណ៌​នាំ​សំណាង លឿង ។ អ្នក​យកអាសា​ឆ្នាំឆ្លូវ ៕

​ឆ្នាំរកា ៖ ការងារ មានការ​ប្រកួតប្រជែង​ច្រើន ។ លុយកាក់ ខក​ឱកាស​រកប្រាក់ ។ មនោសញ្ចេតនា ផ្អែមល្ហែម សុ​មង្គល ។ សុខភាព​គួរ​បរិភោគ​អាហារ​សម្បូរ​វីតាមីន ។ ទិស​នាំ​លាភ​ទិសឥសាន តំណម​ទិស​ខាងលិច ។ ពណ៌​នាំ​សំណាង​លឿង ។ អ្នក​យកអាសា​ឆ្នាំឆ្លូវ ៕

​ឆ្នាំចរ ៖ ការងារ ត្រូវ​ខំប្រឹងប្រែង​ជាងនេះទៀត ទើប​ទទួលបាន​ការវាយតម្លៃ​ខ្ពស់​ពី​ថ្នាក់លើ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា រីកចម្រើន​ល្អប្រសើរ ។ សុខភាព គួរ​បរិភោគ​អាហារ​មាន​ប្រូតេអ៊ីន​គ្រប់គ្រាន់ ។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍ ។ ពណ៌​នាំ​សំណាង​ផ្ទៃមេឃ ។ អ្នកយក​អាសា​ឆ្នាំ មមី ៕

​ឆ្នាំកុរ ៖ ការងារ ជួប​ឧបសគ្គ​ច្រើន ។ លុយកាក់ បាន​ការជួយជ្រោមជ្រែង​ក្នុងការ​រកប្រាក់​ពី​មិត្តភក្តិ ។ មនោសញ្ចេតនា ផ្អែមល្ហែម កក់ក្តៅ ។ សុខភាព​ប្រយ័ត្នប្រយែង​ផ្លូវ​នោម និង​សម្ពាធ​ឈាម ។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិសអាគ្នេយ៍ ។ ពណ៌​នាំ​សំណាង ។ អ្នកយក​អាសា​ឆ្នាំ រកា ៕​

spot_img
×