Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៅកែ Facebook នៅ​រដ្ឋ​សភា​អាមេរិក ៖ “​គឺជា​កំហុស​របស់​របស់ខ្ញុំ ខ្ញុំ​សុំ​ទោស​”

spot_img

​ក្នុង​អត្ថបទ​ត្រៀម​ថ្លែង​ក្នុង​សវនាការ​នា​ព្រឹទ្ធសភា និរ​ដ្ឋ​សភា​អាមេរិក ស្ថាបនិក​និង​ជា CEO, Mark Zuckerberg សារភាពថា លោក​បាន “​ឧត្តមគតិ​ជ្រុល ហើយ​បរាជ័យ​ក្នុង​ការទប់ស្កាត់​គ្រឹះ​នៃ​ប្រព័ន្ធ​នេះ ត្រូវបាន​គេ​ឆ្លៀត​ឱកាស​បង្ក​បញ្ហា​បាន​” ។​

​លោក Zuckerberg មាន​ជំនួប​ជាមួយ​សភា​អាមេរិក​មួយចំនួន មុន​ពេល​ចូលរួម​ក្នុង​សវនាការ​ផ្លូវការ​នា​សភា​ទាំងពីរ​របស់​អាមេរិក​។​

​ក្នុង​អត្ថបទ​ត្រៀម​ទុក Zuckerberg សរសេរថា “​យើងខ្ញុំ​ពុំបាន​គ្រប់គ្រង​ទាំងស្រុង​ដែលជា​ភារកិច្ច​របស់​ខ្លួន ។ នេះ​គឺជា​កំហុសឆ្គង​ធំ​មួយ ។ វា​ជា​កំហុស​របស់​ខ្ញុំ ហើយ​ខ្ញុំ​សុំទោស​ចំពោះ​បញ្ហា​នេះ​” ។ តាម​នោះ Zuckerberg ហៅ facebook ថា គឺជា​ក្រុមហ៊ុន​ធ្វើ​ដើម្បី​ឧត្តមគតិ​និង​ដើរ​តាម​លទ្ធិ​សុទិដ្ឋិនិយ​ម ។ យើងខ្ញុំ​ប្រមូលផ្តុំ​ទៅលើ​រឿងរ៉ាវ​ល្អៗ​ដែល​នាំ​មក​តាម​រយៈ​ការតភ្ជាប់​ទំនាក់ទំនង​រវាង​មនុស្ស​គ្រប់រូប ។​

​លោក​ក៏​បាន​សារភាពថា ៖ ពិត​ច្បាស់​ណាស់​ថា យើងខ្ញុំ​ពុំបាន​មាន​សកម្មភាព​គ្រប់គ្រាន់​ដើម្បី​ទប់ស្កាត់​កុំឲ្យ​ឧបករណ៍​មួយនេះ រង​ការជ្រៀតជ្រែក​បង្ក​អន្តរ​រាយ​តាមរយៈ​ព័ត៌មាន​ក្លែងក្លាយ អន្តរាគមន៍​របស់​ប​រទេស​មកលើ​ការបោះឆ្នោត ពាក្យពេចន៍​បង្កប់​នូវ​គំនុំគុំកួន សិទ្ធិ​ឯកជន​លើ​ទិន្នន័យ​របស់ខ្លួន ។​ល​។

Mark Zuckerberg បន្ទាប់​ពី​ជំនួប​ជាមួយ​សមាជិក​ព្រឹទ្ធសភា Bill Nelson នៃ​គណបក្ស​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ ៩ ខែ​មេសា នា Washington DC។

ក្នុង​អត្ថបទ​ត្រៀម​ទុក​មុន​ដដែល​នេះ Zuckerberg សរសេរថា ខ្ញុំ​សូម​បញ្ជាក់​ច្បាស់​អំពី​អាទិភាព​របស់​យើងខ្ញុំ​គឺ​ការការពារ​សហគមន៍​វា​គឺជា​គោលដៅ​សំខាន់​ជាង​ការបង្កើន​ប្រាក់ចំណេញ​អតិប្បរមា​ទៅទៀត ។ តាមរយៈ​នោះ CEO facebook ឲ្យដឹងថា ក្រុមហ៊ុន​នេះ​នឹង​ស៊ើបអង្កេត​បណ្តា​ប្រតិបត្តិការ​ទាំងស្រុង ហើយ​នឹង​បញ្ចប់​ប្រសិនបើ​រក​ឃើញ​ថា មាន​ការប្រើប្រាស់​ទិន្នន័យ​មិន​សម​ហេតុផល ។​

​គួររំលឹកថា ហ្វេ​ស​បុក​កំពុង​រង​សម្ពាធ​ជាច្រើន ពី​សំណាក់​អ្នកច្បាប់​អង់គ្លេស និង​អាមេរិក ទាក់ទិន​ដល់​សកម្មភាព​អាជីវកម្ម​ទិន្នន័យ​របស់ Cambridge Analytica ។ ទិន្នន័យ​អ្នក​ប្រើ​ហ្វេ​ស​បុក​ចំនួន ៨៧​លាន​នាក់ បាន​ត្រូវ Cambridge ចូល​មក​ធ្វើ​អាជីវកម្ម​ខុសច្បាប់​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំ ២០១៦ វា​ក៏​ត្រូវបាន​ប្រើប្រាស់​ដើម្បី​និម្មិត​ជា​ការផ្សាយ​ពាណិជ្ជកម្ម​ន​យោ​បាយ​នៅ​លើ facebook ផងដែរ ៕ សូ​យ​ន​

spot_img
×