Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជំនួប​កំពូល​អាមេរិក​-​កូរ៉េខាងជើង នឹង​ប្រព្រឹត្តទៅ “​ក្នុង​ខែ​ឧសភា ឬ​ដើមខែ​មិថុនា​”

spot_img

​នៅ​ថ្ងៃ​ទី ០៩ មេសា ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ ឲ្យដឹងថា លោក​នឹង​ជួប​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ក្នុង​ខែ​ឧសភា ឬ​ដើមខែ​មិថុនា​ខាងមុខ​។​

​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ ឲ្យដឹងថា លោក​នឹង​ជួប​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ក្នុង​ខែ​ឧសភា ឬ​ដើមខែ​មិថុនា​ខាងមុខ។​

​ទង្វើ​នេះ​ប្រព្រឹត្ត​ទៅ​ក្រោយ​ពេល​មាន​ព័ត៌មាន​ថា ក្រុង​ព្យុងយ៉ាង​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ពិភាក្សា​អំពី​ការរំសាយ​នុយក្លេអ៊ែរ​អាមេរិក​-​កូរ៉េខាងជើង​។​

​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​មុនពេល​បើក​អង្គប្រជុំ​រដ្ឋាភិបាល លោក​ត្រាំ លើក​ឡើង​ច្បាស់​ថា សន្និសីទ​កំពូល​អាមេរិក​-​កូរ៉េខាងជើង នឹង​ត្រូវ​បាន​រៀបចំ​ក្នុង​ខែ​ឧសភា ឬ​ដើមខែ​មិថុនា​។​

​ក្រៅពី​នោះ​ប្រធានាធិបតី​ត្រាំ ក៏​បាន​អះអាង​ថា ក្រុង​វ៉ាស៊ីនតោន នឹង​ព្យុងយ៉ាង​អាច​កសាង​ឡើង​នូវ​កិច្ចព្រមព្រៀង​មួយ​អំពី​ការរំសាយ​នុយក្លេអ៊ែរ​នា​ជំនួប​ខាងមុខនេះ​។​

​តាម​អ្នកនាំពាក្យ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក ឲ្យដឹងថា មន្ត្រីជាន់ខ្ពស់​របស់​ប្រទេស​ទាំង​ពីរ ក៏​កំពុង​ធ្វើការ​ជាមួយ​គ្នា​យ៉ាង​សម្ងាត់​ដើម្បី​ត្រៀម​បម្រុង​ដល់​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ ។ ប្រភព​ព័ត៌មាន​ពី CNN កាលពី​ថ្ងៃ ៧ មេសា ឲ្យដឹងថា អាមេរិក​-​កូរ៉េខាងជើង កំពុង​រៀបចំ​ជំនួប​ចរចា​ដោយផ្ទាល់​និង​សម្ងាត់​ជាច្រើន មុន​ពេល​ប្រព្រឹត្តទៅ​ជំនួប​កំពូល​រវាង​មេដឹកនាំ​ប្រទេស​ទាំង​ពីរ ។ CNN ឲ្យដឹងថា នាយក​ស្ថាប័ន​ចារ​កម្ម CIA -​អ្នក​ដែល​ត្រូវ​បាន​ផ្តើម​សំណើរ​តែងតាំង​ជា​ប្រមុខ​ការទូត​អាមេរិក​លោក Mike Pompeo រួម​ជាមួយ​ក្រុម​ជំនួយការ​កំពុងធ្វើការ​ជាមួយ​ភាគី​កូរ៉េខាងជើង តាមរយៈ​បណ្តាញចារកម្ម​ដើម្បី​ត្រៀម​បម្រុង​ការងារ​ទាំងឡាយ​សម្រាប់​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​នោះ​។​

​មកទល់​បច្ចុប្បន្ន​អ្នកជំនាញការ​ជាច្រើន​នៅ​បន្ត​មន្ទិលសង្ស័យ​ថា កូរ៉េខាងជើង​ពុំ​ប្រាកដ ហើយ​ក៏​ប្រហែល​មិន​អាច​លុបចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ឡើយ ។ ខ្លះទៀត​ថា ក្រុង​ព្យុងយ៉ាង​អាច​សំណូមពរ​ឲ្យ​វ៉ាស៊ីនតោន ទទួល​យក​សំណើរ​មួយចំនួន​ជា​អាទិ៍ឲ្យ​អាមេរិកដក​កងទ័ព​ចេញពី​កូរ៉េខាងត្បូង ខណៈ​ពេល​មួយ​ចំនួន​តូច​លើកឡើងថា កិច្ចព្រមព្រៀង​រំសាយ​នុយក្លេអ៊ែរ​គឺ​បំណង​ប្តូរ​យក​ជំនួយ​ដ៏​ធំ​សម្បើម​មួយ​។ ទោះ​យ៉ាងណា​ភាគច្រើន​និយាយថា ជំនួប​នេះ​នឹង​ពុំ​មាន​ផល​វិជ្ជមាន​ទេ ៕​ សូយន

spot_img
×