Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​បុរស​ម្នាក់​យក​លុយ​ថៅកែ​ជាង​១​ម៉ឺន​ដុល្លារ ​ទៅ​ចាក់​អាប៉ោង​ចាញ់​អស់​

spot_img

​ភ្នំពេញ ៖ សមត្ថកិច្ច​ប៉ូលិស​បាន​រាយការណ៍​នៅ​ថ្ងៃទី​៩​ខែ​មេសា​ឆ្នាំ​២០១៨​នេះ​ដោយ​ស្តីពី​ករណី រំលោភ​លើ​ទំនុកចិត្ត (​ប្រមូល​លុយ​ពី​អតិ​ថ​ជន​យក​លេង​ល្បែង​ចាញ់​អស់​) នៅ​សិប្បកម្ម​ដែក​អ៊ី​ណុ​ក​(​ផ្ទះ​លេខ​១៧) ភូមិ​អូរអណ្តូង​១ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ កាលពី ល្ងាច​ថ្ងៃ​ទី​៨​ខែ​មេសា​ឆ្នាំ​២០១៨។

ប៉ូលិស​បញ្ជាក់ថា​ជនរ​ង​គ្រោះ​ឈ្មោះ​សឿ គឹម​សៀ ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ ម្ចាស់​សិប្បកម្ម​ដែក​អ៊ី​ណុ​ក ស្នាក់នៅ​ផ្ទះ​កើតហេតុ​ខាងលើនេះ​។​

ចំណែក​ជនសង្ស័យ​ឈ្មោះ​ឡេ យ៉ាំង​គើន ភេទ ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​កម្មក​រលក់​ដែកអ៊ី​ណុក ស្នាក់នៅ​ផ្ទះ​កើតហេតុ​ខាងលើ​នេះ​ដែរ​។​

ប៉ូលិស​បាន​និយាយថា​កាលពី​ព្រឹក​ថ្ងៃទី​៨​ខែ​មេសា​ឆ្នាំ​២០១៨ នេះ​ជនរងគ្រោះ​បាន​ឲ្យ​ជនសង្ស័យ​ខាងលើ​ដែល​ជា​កម្មករ​លក់​ដែក​អ៊ី​ណុ​ក​នៅក្នុង​សិប្បកម្ម​ខាងលើ ទៅ​ប្រម៉ែប្រមូល​លុយ​ពី​អតិថិជន​នៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​ចំនួន​១៤.៦០០​ដុល្លារ រួច​ជនសង្ស័យ​បាន​យក​លុយ​ទៅ​លេង​ល្បែង​អាប៉ោង​ចាញ់​អស់រលីង​ពី​ខ្លួន​តែម្ដង​។ លុះ​ដល់​ល្ងាច​ថ្ងៃ​ដដែល ជនសង្ស័យ​ត្រលប់មក​សិប្បកម្ម​ខាង​លើ​វិញ ពេលនោះ​ជនរងគ្រោះ​ក៏​ហៅ​សួរនាំ​ដឹង​រឿងហេតុ​ខាងលើ ក៏​ធ្វើ​ការឃាត់ខ្លួន​ប្រគល់ឲ្យ​សមត្ថកិច្ច​ចាត់កា​រ​តាម​ច្បាប់​តែ​ម្ដង​ទៅ​នេះ​ក៏​ដោយសារ​ញៀន​នឹង​ល្បែង​អាចោរ​ជើង​មួយ​ពោល​គឺ​អាប៉ោង​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×