Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ស្រុក​សូទ្រនិគម បង្ក្រាប​ជនសង្ស័យ ក្នុង​ករណី​ឃាតកម្ម​គិតទុក​ជាមុន ចាក់​សម្លាប់​ប្រពន្ធចុង​

spot_img

​សៀមរាប​៖ នគរបាល​បាន​បើក​កិច្ច​ប្រតិបត្តិការ​៨​ម៉ោង​កន្លះ ទើប​ចាប់​ជនសង្ស័យ​ក្នុង​ករណី​ឃាតកម្ម​គិត​ទុក​មក​ធ្វើការ កសាង​នីតិវិធី​បញ្ជូនទៅ​ផ្ដន្ទាទោស​តាមច្បាប់​នៅ​ថ្ងៃ​ទី​៩ ខែ​មេសា​ឆ្នាំ​២០១៨​។​

​នគរបាល​ស្រុក​សូទ្រនិគម បានឲ្យដឹងថា “​បុរស​នេះ​ឈ្មោះ ស៊ន់ ទឹត អ​យុ​៣៦​ឆ្នាំ នៅ​ភូមិ​ផ្កា​រំចេក ឃុំ​តា​យ៉ែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប មុខរបរ​កម្មករសំណង់ បាន​យក​កាំបិត​ចុង​ស្រួច​អោប​ចាក់​សម្លាប់​ប្រពន្ធចុង​របស់​ខ្លួន​ចំនួន​៥​កាំ​បណ្ដាលឲ្យ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​។​

មូលហេតុ តូចចិត្ត​និង​ប្រពន្ធចុង​សុំ​បែក​ពី​ខ្លួន ដោយ​ប្រពន្ធចុង​ទើប​ដឹងថា​ជនសង្ស័យ​(​ប្ដី​)​កំពុង​មាន​កូន​ប្រពន្ធ​នៅ​និង​ស្រុកកំណើត​។ ប្ដី​(​ជនសង្ស័យ​)​ក្រោយ​ធ្វើ​សកម្មភាព​រួច​បាន​គេច​ខ្លួន​ចូល​ព្រៃ​បាត់​ដោយ​ឡើង​ទៅ​សម្ងំ​នៅ​លើ​ចុង​ចំបក់​ធំ​ខ្ពស់​១​ដើម​ស្ថិត​ក្រោយ​ផ្ទះ​ប្រពន្ធដើម​ពេញ​១​យប់ ព្រឹក​វេលា​ម៉ោង​៥:៣០​នាទី​ភ្លឺ​ព្រាងៗ​ឃើញ​នគរបាល​ប្រតិបត្តិការ​រុករក​នៅក្រោម​ដើម​ចំបក់​នោះ​មាន​អារម្មណ៍​ស្លុត​ស្មារតី​ក៏​ញ័រ​ដៃ​ញ័រ​ជើង ធ្លាក់​មក​ចំ​មុខ​សមត្ថកិច្ច​រហូត​សន្លប់​មិនដឹង​ខ្លួន សមត្ថកិច្ច​បាន​ជួយ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ឲ្យដឹង​ខ្លួន ហើយ​ចាប់​សួរ​យក​ចម្លើយ​បញ្ជូន​ទៅ​ធ្វើការ​ផ្ដន្ទាទោស​តាមច្បាប់ “​។​

​សូមបញ្ជាក់​ថា ថ្ងៃអាទិត្យ ទី​៨ ខែ​មេសា ឆ្នាំ​២០១៨ នៅវេលា​ម៉ោង ២០៖៣០​នាទី មាន​ករណី​ឃាតកម្ម នៅ​តាម​ផ្លូវលំ​(​ជា​ផ្លូវ​ទៅ​កន្លែង​ស្តែន​ទឹកស្អាត​ជំនួយ​អង្គការ​ទស្សន​ពិភពលោក​) ស្ថិតក្នុង​ភូមិ​ផ្ការំចេក ឃុំ​តា​យ៉ែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​
​ក្រោយពី​ទទួលបាន​ព័ត៌មាន លលក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាល​ស្រុក​សូទ្រនិគម បាន​បញ្ជា​កម្លាំង​ជំនាញ​ចុះទៅ​ពិនិត្យ​កន្លែងកើតហេតុ ហើយ​បាន​បញ្ជាក់​ឲ្យដឹងថា​៖

ជនរងគ្រោះ​មានឈ្មោះ ប៉ក់ ឈាន ភេទ​ស្រី អាយុ ៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់ក្របី ឃុំ​ព្រៃ​គុយ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ មុខរបរ​ជា​កម្មករ​(​ជនរងគ្រោះ​មាន​ផ្ទៃពោះ​៤​ខែ​)​ត្រូវជា​ប្រពន្ធ​ទី​ពីរ​របស់​ជនសង្ស័យ ត្រូវជា​ប្តី បាន​ចាក់​សម្លាប់​ប្រពន្ធ​ដោយ​កាំបិត​ចុង​ស្រួច​ចំ​ចុង​ឆ្អឹងជំនីរ​(​កណ្ដៀតក្អម​) ១​កាំបិត បណ្ដាល​ឲ្យ​ធ្លាយ​ចេញ​ពោះវៀន​មក​ក្រៅ និង​ដៃ​ឆ្វេង ៣​កាំបិត ហើយ​ចំ​ឆ្អឹង​ស្លាបប្រចៀវ ១​កាំបិត បណ្ដាលឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​ភ្លាម​។​

​សមត្ថកិច្ច​នគរបាល បានឲ្យដឹង​ទៀតថា​៖ ជនល្មើស​មាន​ឈ្មោះ ស៊ន់ ទឹត ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ទីលំនៅ​ភូមិ​ផ្កា​រំចេក ឃុំ​តា​យ៉ែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប មុខ​បរក​ម្មករ​ជនល្មើស និង​ជនរងគ្រោះ បាន​គ្នា​ជា​ប្តី និង​ប្រពន្ធចុង​នេះ​រយៈពេល​៨​ខែ​ហើយ ដោយ​ដើរ​ធ្វើ​កម្មករ​ជាមួយ​គ្នា​រហូត ទើបតែ​នៅ​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០១៨ ប្តី​បាន​មក​ផ្ទះ​ប្រពន្ធដើម ឯ​ភូមិ​ផ្កា​រំចេក លុះ​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០១៨ ប្រពន្ធចុង​ក៏​បាន​មក​តាម​ដល់​ភូមិ​ផ្កា​រំចេក ជាមួយ​ម្តាយ​បង្កើត​ដើម្បី​សុំ​យក​អត្តសញ្ញាណប័ណ្ណ នៅ​ពេល​មកដល់​ស្រុក​ប្តី ទើប​ដឹង​ថា​ប្តី​មាន​ប្រពន្ធ​នៅ​ឯ​ស្រុក ប៉ុន្តែ​មិន​មាន​ឈ្លោះប្រកែក​គ្នា​អ្វី​ទេ លុះដល់​ព្រឹក​ឡើង​ស្រាប់តែ​ប្តី​មាន​គំនិតស​ម្លាប់​ប្រពន្ធ​នេះ​តែម្តង ដោយ​ពេល​ជនរងគ្រោះ​កំពុង​ដើរ​តាម​ផ្លូវ​ជា​មួយ​ម្តាយ​ពុំ​ដឹងខ្លួន​ក៏​បាន​ធ្វើ​សកម្មភាព​ចាក់​សម្លាប់​តែម្តង ហើយ​ក្រោយ​ពេល​សម្លាប់​រួច​ជនសង្ស័យ​បាន​រត់គេចខ្លួន​បាត់​។ ក្រោយពី​ការ​រត់​គេច​ខ្លួន​របស់​ជនសង្ស័យ សមត្ថកិច្ច​នគរបាល​យើង​ក៏​បាន​សហការ​ចុះ​ធ្វើការ​ស្រាវជ្រាវ​រយៈពេល​១​យប់ កម្លាំង​យើង​ឈាន​ទៅ​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ បាន​យក​មក​កាន់​អធិការដ្ឋាន ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​។​

ចំណែក​សាកសព​កម្លាំង​នគរបាល​យើង បាន​ប្រគល់​ជូន​ទៅ​ក្រុមគ្រួសារ និង​ចាត់ចែង​ឲ្យ​ឡាន​មន្ទី​រព​ទ្យ​បង្អែក​ស្រុក​សូទ្រនិគម ដឹកយក​ទៅ​ដល់​ភូមិ​កំពង់ក្របី ឃុំ​ព្រៃ​គុយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​ផងដែរ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

  

spot_img
×