Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលករលួចឆ្លងដែនខុសច្បាប់ជាច្រើននាក់ ត្រូវបានឃាត់ខ្លួន ដោយកងកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ

spot_img

បន្ទាយមានជ័យ ៖ មានពលករជាច្រើននាក់បម្រុងឆ្លងដែនទៅធ្វើការខុសច្បាប់នៅប្រទេសថៃ ត្រូវបានឃាត់ខ្លួនដោយកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ។ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដាក់បទបញ្ជាយ៉ាងតឹងរឹង ការពារនៅតាមបន្ទាត់ព្រំដែន ក្នុងការ រឹតបន្តឹងសន្តិសុខព្រំដែនទប់ស្កាត់ពលករលួចឆ្លងដែន ជាពិសេសបានចាត់តាំងកម្លាំងចុះស៊ើបអង្កេតស្វែងរកមុខសញ្ញាមេខ្យល់ ចាប់ខ្លួនបញ្ជូនឲ្យសមត្ថកិច្ចជំនាញចាត់ការតាមផ្លូវច្បាប់។

ជាក់ស្ដែង រសៀលថ្ងៃទី១៨ ខែតុលា និងព្រលឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ ឧត្ដមសេនីយ៍ត្រី រិទ្ធ រ៉ម មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ប្រចាំការទិសម៉ាឡៃ ដឹកនាំកម្លាំងអន្តរាគមន៍ផ្នែកសឹករងស្រុក សហការជាមួយនគរបាលវរសេនាតូចព្រំដែនលេខ៨១៥ ល្បាតត្រួតពិនិត្យតាមបន្ទាត់អូរព្រំដែនកម្ពុជាថៃបានជួបប្រទះប្រជាពលរដ្ឋខ្មែរ លួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ចំនួន ៣៤នាក់ ស្រី ១៥នាក់ ស្ថិតក្នុងភូមិសាស្រ្តអូរព្រំដែន ភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ក៏ឃាត់ខ្លួនបានតែម្តង។

សូមបញ្ជាក់ថា ចាប់តាំងពីកងកម្លាំង តំបន់ប្រតិបត្តិការសឹករងខេត្ត ត្រូវបានបញ្ជូនទៅបំពេញប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះ ទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានឃាត់ខ្លួនពលករឆ្លងដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួន បញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់។

ក្រោយពីឃាត់ខ្លួន លោកមេបញ្ជាការរង បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ កុំបន្តចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូល នាំពលករឆ្លងដែនខុសច្បាប់ ដោយមិនគិតពីសុវត្ថិភាព និងខាតបង់ប្រាក់កាសជាបន្តបន្ទាប់ ជាពិសេសសូមបន្តចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ អោយបានទាំងអស់គ្នា និងបានប្រគល់ពួកគាត់អោយទៅកងរាជអាវុធហត្ថ ស្រុកម៉ាឡៃ ដើម្បីសាកសួរនិងបញ្ជូនទៅធ្វើចត្តាឡីស័ក៕រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×