Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក វង សូ​ត ប្រាប់​ប្រជាពលរដ្ឋ មុន​នឹង​ខ្ចីលុយ​ពី​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ត្រូវ​គិត​ឲ្យបាន​ច្បាស់ ប្រយ័ត្ន​ជំពាក់​បំណុលរត់ចោលស្រុក​

spot_img

​ ​ត្បូងឃ្មុំ​៖ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច មាន​លើកឡើងថា សព្វថ្ងៃនេះ ប្រជាពលរដ្ឋ​មួយចំនួន​ធំ កំពុង​ជំពាក់​លុយ​ធនាគារ​ឯកជន និង​មីក្រូហិរញ្ញវត្ថុ ។​

​លោក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ត្រូវ​ពិចារណា ឲ្យបាន​ច្បាស់លាស់ មុន​នឹង​ខ្ចីលុយ​ពី​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ដោយ​មិន​ត្រូវ​ខ្ចី​យក​ទៅប្រើ​មិន​ចំ​គោលដៅ​ធ្វើឲ្យ​ខាត បង់​ផលប្រយោជន៍ ទ្រព្យសម្បត្តិ​ថែមទៀត​។​

​លោក​បន្តថា អ្នកខ្លះ​ខ្ចី​លុយ​យក​មក​សម្រាប់​ពង្រីក​មុខ​របរ និង​អ្នកខ្លះ​ទៀត ខ្ចី​លុយ​ដើម្បី​បំពេញ​តម្រូវការ​នានា ខណៈ​តម្រូវការ​ខ្លះ​មិនចាំបាច់ ក៏​នាំគ្នា​ខ្ចី​ដែរ ដែល​នេះ​ហើយ ជា​បញ្ហា​ដោយ​មួយចំនួន រហូត​ដល់​ជំពាក់​លុយ​ធនាគារ គ្មាន​លុយសង​ធនាគារ រត់ចោលស្រុក បាត់បង់​ដីធ្លី ផ្ទះសម្បែង​។​

​លោក​វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ស្រុក​ពញាក្រែក បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល ក្នុង​អង្គ​វេទិការ​សាធារណៈ ជាមួយ​ប្រជាពលរដ្ឋ មកពី​២៣​ភូមិ ក្នុង​ឃុំ​កក់​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ចន្ទ ទី​៩ ខែ​មេសា ឆ្នាំ ២០១៨ ។ លោក​រដ្ឋមន្ត្រី វេទិកា​នេះ បាន​ផ្តល់ឱកាស​ជូន​បងប្អូន​អ្នកចូលរួម ឲ្យ​ឡើង​មាន​យោបល់​អំពី​សេចក្តី​កង្វល់ និង​បញ្ហា​ប្រឈម​មួយចំនួន​របស់​បងប្អូន ។ លោក វង សូ​ត បាន​ដោះស្រាយ​ជូន​ភ្លាមៗ​នូវ​សំណូមពរ សំណួរ សំណើរ ចំពោះ​បញ្ហា​មួយចំនួន របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ខណៈ​បញ្ហា​មួយចំនួន ត្រូវ​យក​ទៅ​សិក្សា​ឲ្យបាន​ច្បាស់លាស់​សិន មុន​សម្រេច​តាម​សំណូមពរ​នៅពេល​ក្រោយ​ទៀត ។​

លោក​រដ្ឋមន្ត្រី បានលើកឡើង​បន្ថែមថា កត្តា​ទាំង​នេះ សូមឲ្យ​ប្រជាជន​ទាំងអស់ មេត្តា​ពិចារណា​ជា​មុន​នឹង​ខ្ចីលុយ​គេ យកមក​ប្រើ​ប្រាស់ បើ​គិត​ថា អាច​បង្កើន​បាន​ប្រាក់​មក​វិញ​ខ្ពស់ ចាំ​ខ្ចី តែបើ​ខ្ចី យក​ទៅ​ចាយវាយ មិនចាំបាច់ គួរ​ជៀសវាង កុំ​មាន​បញ្ហា​នៅពេល​ក្រោយ​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×