Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ឲ្យ​មន្ត្រី​ការិយាល័យ​ភូមិបាល​ខណ្ឌ​ព្រែក​ព្នៅ​ម្នាក់​ត្រឡប់ទៅផ្ទះ​វិញ ក្រោយ​មាន​ទំនាស់​ដីធ្លី​ជាមួយ​មនុស្ស​របស់​លោក​ឧកញ៉ា សុខ ហេង នៅ​ព្រែ​ព្នៅ​

spot_img

​ភ្នំពេញ​៖ លោក​ស៊ូ ស៊ី​វុត្ថា និង​មន្ត្រី​ការិយាល័យ​ភូមិបាល​ខណ្ឌ​ព្រែក​ព្នៅ រួមជាមួយ​នឹង​មេធាវី​ការពារ​ក្តី កាលពី​ថ្ងៃ​ទី​៩​ ខែ​មេសា ឆ្នាំ​២០១៨​នេះ បាន​ចូលខ្លួន​ទៅ​បំភ្លឺ នៅ​តុលាការក្រុង​ភ្នំពេញ តាម​ដីកា​កោះហៅ របស់​តុលាការ​នៅក្នុង​រឿង​ទំនាស់​ដីធ្លី​មួយ នៅក្នុង​ខណ្ឌ​ព្រែក​ព្នៅ ជាមួយ​ឈ្មោះ នុត រស្មី ដែលជា​អ្នក​តំណាង​ឲ្យ​លោក​ឧកញ៉ា សុខ ហេង ដែល​ពោរពេញ​រឿងអាស្រូវ​ទំនាស់​ដីធ្លី​ក្នុង​អាណាចក្រ​ខណ្ឌ​ព្រែក​ព្នៅ​។ ក្រោយ​បញ្ចប់​ការសាកសួរ តុលាការ បានអនុញ្ញាត​លោក​ស៊ូ ស៊ី​វុត្ថា​វិល​ត្រឡប់​ទៅផ្ទះ​វិញ ដោយ​គ្មាន​ចាប់ខ្លួន​នោះ​ទេ​។​

​នៅ​ចំពោះមុខ​ចៅក្រម ពេជ្រ វិជ្ជា លោក ស៊ូ ស៊ី​វុត្ថា អម​ដោយ​មេធាវី ការិយាល័យ​ភូមិបាល​ខណ្ឌ​ព្រែក​ព្នៅ មេធាវី​សាលា​រាជធានី និង​មេធាវី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ បាន​បំភ្លឺ និង​ផ្តល់​ឯកសារ​គតិយុត្តិ​ទាំងឡាយ ដែល​ទាក់ទង និង​របាយការណ៍​ស​សេរ​ទៅ​កងរាជអាវុធហត្ថ ហើយ​ត្រូវ​គេ​ចោទប្រកាន់ថា ក្លែង​ដោយ​អ្នកជំនាញ ត្រង់​ឃ្លា​ឈ្មោះ នុត រស្មី ថា​(​បើ​មាន​បណ្តឹង​សូមឲ្យ​ទៅ​ដោះស្រាយ់​នៅ​សាលាខណ្ឌ​ពួកគេ​ពុំ​អាច​ផ្អាក​តាម​ការនែនាំ​របស់​មន្ត្រី​ភូមិបាល​បានឡើយ ទាល់តែ​ខាង​សាលាខណ្ឌ​មក​ផ្អាក​ទើប​គេ​អាច​ផ្អាកបាន​) ពាក្យ​ពេជ្រ​ទាំងនេះ គឺ​កើតឡើង​នៅពេល​មន្ត្រី​ភូមិបាល​ខណ្ឌ​ព្រែក​ព្នៅ បាន​ទៅ​ឃាត់​ការសាងសង់​របង របស់ ឈ្មោះ នុត រស្មី តំណាង​ឲ្យ​ឧកញ៉ា សុខ ហេង លើ​កម្មសិទ្ធិ​អ្នកដទៃ​។ លោក​ឧកញ៉ា សុខ ហេង ធ្លាប់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ពាក់ព័ន្ធ​រឿង​ទំនាស់​ដីធ្លី​។ យោងតាម ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឱ្យ​ស៊ើបសួរ លេខ​៣០៦៤ អយ​ឃ ចុះ​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១៧ របស់​លោកស្រី ស៊ឺ វណ្ណ​នី បាន​ចោទប្រកាន់​លោក ឧកញ៉ា សុខ ហេង និង​គូកន ពី​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៦ យោងតាម​មាត្រា​៦២៦ មាត្រា​៦២៩ និង​មាត្រា​៦៣០ នៃ​ក្រម​ព្រហ្មទណ្ឌ ។ ដីកា​នេះ​ក៏​បាន​ស្មើ​សុំ​ឱ្យ​ចៅក្រម​ស៊ើបសួរ ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ សុខ ហេង ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ផងដែរ​។​

​លោក ស៊ូ ស៊ី​វុត្ថា និង​លោក​មេធាវី​បាន​មក​បំភ្លឺ​ថ្ងៃទី​៩​មេសា​នេះ គឺ​ដើម្បី​បង្ហាញ​ពី​ភាព​ស្អាតស្អំ របស់​មន្ត្រី​ការិយាល័យ​ភូមិបាល​ខណ្ឌ​ព្រែក​ព្នៅ ហើយ​បាន​បដិសេធ នូវ​រាល់​ការចោទប្រកាន់ ដែលថា ក្លែង​ដោយ​អ្នកជំនាញ និង​ពុំ​មាន​ការឃុំខ្លួ្លន​។​

​លោក ស៊ិន វីរៈ ព្រះរាជអាជ្ញារង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​លោក ស៊ូ ស៊ី​វុត្ថា ពីបទ ក្លែង​ដោយ​អ្នកជំនាញ តាម​មាត្រា​៥៥១ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​ប្រឈមមុខ​នឹង​ការ​ជាប់ពន្ធនាគារ​ពី​២​ឆ្នាំ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល ទៅ​១០​លាន​រៀល​។​

​សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨ លោក យ៉េត ចរិយា ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​ដល់​លោក អង្គ​វង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ អំពី​ការបើក​ការ​ស៊ើបសួ​រលើ​ឈ្មោះ ស៊ូ ស៊ី​វុត្ថា អាយុ​៥០​ឆ្នាំ ជា​ប្រធាន​ភូមិបាល ខណ្ឌ​ព្រែក​ព្នៅ ដោយយោង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៤៧៣៥ ចុះ​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០១៧ របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​មាត្រា​៥១​ថ្មី នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល​។ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ រកឃើញថា លោក ស៊ូ ស៊ី​វុត្ថា មាន​តម្រុយ​សន្មត​ថា បាន​ប្រព្រឹត្ត​បទល្មើស​ក្លែង​ដោយ​អ្នកជំនាញ​ប្រាកដ​មែន ហេតុដូច្នេះ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​បើក​ការ​ស៊ើបសួរ​។​

​យោង​តាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​បង្ហាញថា លោក ស៊ូ ស៊ី​វុត្ថា ដែល​ជា​អ្នកជំនាញ​ខាង​រដ្ឋបាល បានធ្វើ​សេចក្ដីបញ្ជា​ក់មួយ​តាមរយៈ លិខិត​លេខ​០៧៧​រ​បក ចុះ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៧ ផ្ញើ​ទៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ត្រង់​ទំព័រ​ទី​២ បន្ទាត់​ទី​៧ ដែលមាន​ខ្លឹមសារ​ថា ឈ្មោះ នុត រស្មី បាន​លើកឡើង​ថា បើ​មាន​បណ្តឹង​ពី​បុគ្គល​ណាមួយ សូមឲ្យ​ទៅ​ដោះស្រាយ​នៅ​សាលា​ខណ្ឌ​ព្រែក​ព្នៅ ហើយ​ពួក​ខ្លួន​ពុំ​អាច​ផ្អាក​សកម្មភាព​បាន​ទេ​លុះត្រាតែ សាលាខណ្ឌ​មក​ផ្អាក​ទើប​ខ្លួន​ផ្អាក​សកម្មភាព​បាន​។

ព្រះរាជអាជ្ញា​ចាត់ទុកថា ខ្លឹមសារ​នៃ​លិខិតបញ្ជាក់​នេះ គឺជា​ការ​ក្លែង​ទិន្នន័យ នៃ​របាយការណ៍ ជា​លាយលក្ខណ៍អក្ស​ររ​បស់​ខ្លួន ដែលត្រូវ​អាជ្ញាធរ​ចាត់ទុកថា​ជា​ការពិត ហើយ​ត្រូវ​កងរាជអាវុធហត្ថ​ជឿជាក់ ហើយ​បាន​ដាក់បន្ទុក​លើ​ឈ្មោះ នុត រស្មី ហើយ​ធ្វើ​ការឃាត់ខ្លួន​តែម្ដង នៅក្នុង​រឿង​ទំនាស់​ដីធ្លី​មួយ នៅក្នុង​ខណ្ឌ​ព្រែក​ព្នៅ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×