Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អំពាវនាវ​ឲ្យ​ពង្រឹង​សន្តិសុខ និង​អន្តរាគមន៍​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​

spot_img

​​ភ្នំពេញ ៖ អគ្គស្នងការ​នគរបាល​ជាតិ បាន​ធ្វើ​ការអំពាវនាវ​ឲ្យ​គ្រប់​នាយកដ្ឋាន​-​អង្គភាព និង​ស្នងការ​រាជធានី​-​ខេត្ត​ទាំងអស់​ត្រូវ​ពង្រឹង​សន្តិសុខ និង​អន្តរាគមន៍​ជួយ​ដល់​ប្រជាពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា​នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នាពេល​ខាងមុខ​នេះ​។​

​លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​សភា​ព​ការណ៍ និង​លទ្ធផល​កិច្ចប្រតិបត្តិការ​ប្រចាំ​ខែ​មីនា និង​ទិសដៅ​អនុវត្ត​ការងារ​ប្រចាំ​ខែ​មេសា នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៨​។ នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យជួយ​សហការ​ជាមួ​យកងក​ម្លាំង​សមត្ថកិច្ច ខណៈ​មាន​បទល្មើស​អ្វី​កើតឡើង​ត្រូវ​រាយការណ៍​ឲ្យបាន​ទាន់​ពេលវេលា ដើម្បី​ឈានដល់​ចាត់វិធានការ​ឲ្យបាន​ឆាប់រហ័ស​ចំពោះ​ជនល្មើស រួម​ទាំង​ជួយ​សហការ​ចរាចរណ៍​ដើម្បី​កុំឲ្យ​មាន​ការកកស្ទះ​ផងដែរ ។​

​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ពី​កិច្ចប្រជុំ​នេះ​លោក​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គស្នងការ​រង​នគរបាលជាតិ បានឲ្យដឹងថា នៅក្នុង​កិច្ចប្រជុំ​នេះ លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​អំពាវនាវ​ឲ្យ​គ្រប់​នាយដ្ឋាន​-​អង្គភាព និង​ស្នងការ​រាជធានី​-​ខេត្ត​ទាំងអស់​ត្រូវ​ខិតខំ​ធ្វើ​យ៉ាងណា​ពង្រឹង​នូវ​សន្តិសុខ សុវត្ថិភាព​ជូន​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ឲ្យបាន​ទាន់​ពេលវេលា​នៅ​បុណ្យ​ចូល​ឆ្នាំ​ខាងមុខនេះ​ទាំង​សន្តិសុខ​សង្គម និង​ចរាចរណ៍ ។​

​សូមបញ្ជាក់​ថា សភាពការណ៍​បទល្មើស និង​កិច្ចប្រតិបត្តិការ​បទល្មើស​ព្រហ្មទណ្ឌ​ក្នុង​ខែ​មីនា​កន្លង​ទៅ បទល្មើស​ជា​រួម​ថយចុះ ២៧​លើក ស្មើ​១១​ភាគរយ (២១១/២៣៨​លើក​) ប៉ុន្តែ​ពិនិត្យឃើញថា បទល្មើស​ឧក្រិដ្ឋ កើន ៧​លើក ស្មើ ១៦​ភាគរយ (៥១/៤៤​លើក​) បទល្មើស​មជ្ឈឹម​ថយ ៣៤​លើក ស្មើ ១៨​ភាគរយ (១៦០/១៩៤​លើក​) បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន ១៦​នាក់ របួស​៨៧​នាក់ រងគ្រោះ ២០​នាក់ បាត់​ម៉ូតូ ២៥​គ្រឿង រថយន្ត​៥​គ្រឿង និង​សម្ភារៈ​មាស​-​ប្រាក់​មួយ​ចំនួន ៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×