Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់​! ឡានក្រុង​ដឹក​សិស្សសាលា​ឥណ្ឌា​រអិល​ធ្លាក់​ជ្រោះ ផ្តាច់​ជីវិត​ក្មេងៗ ជិត ៣០​នាក់​

spot_img

​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ៣០​នាក់ ដែល​ភាគច្រើន​ជា​ក្មេង បាន​ស្លាប់​បាត់បង់​ជីវិត បន្ទាប់​​ពី​រថយន្តក្រុង​មួយ​គ្រឿង​របស់​ពួកគេ បាន​បើក​រអិល​ធ្លាក់​ជ្រោះ ក្នុង​រដ្ឋ Himachal Pradesh ប្រទេស​ឥណ្ឌា​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC​។​

​អ្នកដំណើរ​នៅ​ក្នុង​ឡាន​ភាគច្រើន​ជា​ក្មេងៗ ដែល​មាន​អាយុ ក្រោម ១០​ឆ្នាំ​។ នេះ​បើ​តាម​ការបញ្ជាក់​​របស់​ប៉ូលិស​។ ចំណែក​អ្នកបើកបរ និង​គ្រូ ២​នាក់​ក៏​ស្លាប់​នៅក្នុង​ហេតុ​ការណ៏ ដែល​កើតឡើង​កាលពី​​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ផងដែរ​។​

​បើ​តាម​អ្នកឃើញ​ហេតុ​ការណ៏​នោះ​បាន​ឲ្យ​ដឹងថា រថយន្ត​ក្រុង​បាន​រអិល​ធ្លាក់ចុះ នៅពេល​ដែល​វា​បាន​បត់​នៅ​ជ្រុង​ខាងឆ្វេង​នៃ​ផ្លូវ លើ​ភ្នំ​។​

​អាជ្ញាធរ​នៅក្នុង​តំបន់ ស្នើ​ឲ្យមាន​ការស៊ើបអង្កេ​ត​លើ​ឧបទ្ទវហេតុ​នោះ​។​

​សូមបញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៏​តែងតែ​កើត​មាន​ជា​ញឹកញាប់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដោយ​សារ​តែ​ការបើកបរ​មិនបាន​ល្អ បញ្ហា​ផ្លូវ និង​រថយន្ត​ជា​ដើម​៕ សុភ័ក្ត្រ

spot_img
×