Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះ​ម៉ូតូ​លឿន រអិល​ផ្លូវ​ក្រួស​ដួល​បោក​ក្បាល​ស្លាប់​បុរស​ម្នាក់​

spot_img

ឧត្តរមានជ័យ​ ៖ បុរស​ម្នាក់​ដែល​បើក​ម៉ូតូ​ល្បឿន​លឿន បណ្តាល​រអិល​លើផ្លូវ​ក្រួស ដួល​បោក​ក្បាល​ខ្លួន​ឯង​ស្លាប់​ភ្លាមៗ នៅ​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៨ ម៉ោង​១៩ ត្រង់​ចំណុច​ផ្លូវ​ក្រវ៉ាត់​ព្រំដែន ខាង​មុខ​ប្រាសាទខ្នា ស្ថិតក្នុង ភូមិ​ត្រពាំង​ទូង សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ។​

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សាម យឿ​ង ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ ត្រពាំង​ត្រាវ សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ( មិន​ពាក់មួក​សុ​បត្ថិភាព​) បើក​ម៉ូតូ​ម៉ាក​ហុងដា​ទ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០០៤ ពាក់​ស្លាក​លេខ កំពង់ធំ ១A.៨៤៩៨ ។ សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា មូលហេតុ ម៉ូតូ​បើក​ល្បឿន​លឿន រអិល​ផ្លូវ​ក្រួស​ដួល​បោក​ក្បាល​ខ្លួនឯង​ស្លាប់ ។ ក្រោយពេល​កើតហេតុ​កម្លាំង​ជំនាញ​សណ្តាប់ធ្នាប់​ក្រុង​សំរោង និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​បន្សាយ​រាក់ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ធ្វើការ​ត្រួតពិនិត្យ​រួចរាល់ បញ្ជាក់ថា ពិតជា​បង្ក​ឡើង​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×