Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត​! ក្រុមហ៊ុន​ឥណ្ឌូនេស៊ី​ទទួលស្គាល់​ការ​លេច​ធ្លាយ​ប្រេង​នៅ Borneo ដែល​រាលដាល​ទំហំ​ប៉ុន​ទីក្រុង​ប៉ារីស​!

spot_img

​ការ​លេច​ធ្លាយ​ប្រេង​កាលពី​ថ្ងៃទី​៣១ មីនា នៅ Borneo ដែល​ចេញពី​បំពង់​បង្ហូរ​ប្រេង​មួយ គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​រដ្ឋ Pertamina ឥឡូវនេះ មាន​ទំហំ​ដ៏​ធំធេង​ប៉ុន​ទីក្រុង​ប៉ារីស​ទៅហើយ ។​

​ដំបូង ក្រុមហ៊ុន​នេះ​បាន​ព្យាយាម​បដិសេធ មិន​ទទួលខុសត្រូវ​ចំពោះ​គ្រោះមហន្តរាយ​នេះ​ទេ ។ ប៉ុន្តែ របាយការណ៍​មួយ​របស់​ក្រសួងបរិស្ថាន និង​ព្រៃឈើ បាន​បញ្ចេញ​កាលពី​ថ្ងៃទី​៤ មេសា ឲ្យ​ដឹងថា ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ខេត្ត Kalimantan បាន​ទទួលស្គាល់ថា មួយ​ក្នុងចំណោម​បំពង់​បង្ហូរ​ប្រេង​ឆៅ​ទាំងនោះ បាន​បង្ក​ឲ្យ​កើតមាន​ការ​លេច​ធ្លាយ​នេះ ដែល​បណ្តាល​ឲ្យ​រាលដាល​រហូតដល់ ១៣០ គីឡូម៉ែត្រ​ការ៉េ ពី​ឈូង​សមុទ្រ Kalikpapan Bay ទៅដល់​កំពង់ផែ Makassar ។​

​យោងតាម EcoWatch អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន​នេះ លោក Togar M.P បាន​និយាយថា​៖ «​ការស៊ើបអង្កេត​បឋម​របស់​យើង បាន​សន្ម​ត់​ថា ប្រេង​នោះ​គឺជា​ប្រេង​កប៉ាល់ ប៉ុន្តែ រហូតដល់​ល្ងាច​ថ្ងៃទី​៣ មេសា យើង​ក៏​ទទួលបាន​ព័ត៌មាន​ថា វា​ជា​របស់​យើងខ្ញុំ​។ ក្រុមការងារ​បច្ចេកទេស​យើង ភ្លាមៗ​នោះ ក៏បាន​រកឃើញ​ចំណុច​លេច​ធ្លាយ និង​បិទ​វា​ផងដែរ​» ។​

​ហេតុការណ៍​ពុំ​ធ្លាប់​កើតមាន​នេះ ត្រូវគេ​ស្តីបន្ទោស​ថា​បាន​បណ្តាល​ឲ្យ​អ្នកនេសាទ ៥ នាក់ ស្លាប់ ត្រី​វ​ផ្សោត​ជិត​ផុត​ពូជ និង​ក៏​ដូច​បង្ក​មាន​បញ្ហា​សុខភាព​ក្នុងចំណោម​មនុស្ស​រាប់ពាន់នាក់​នៅក្នុង Balikpapan ៕ ចន្ទី​

spot_img
×