Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តតាកែវ​រកឃើញ​សរសៃ​គុយទាវ​មាន​សារធាតុ​គីមី​បូរ៉ា​ក់ជាង ៣០​គីឡូ​ដាក់​លក់​នៅលើ​ទីផ្សារ និង​ឈាន​ទៅដល់​ការបិទ​ទីតាំង​ភ្លាមៗ​តែម្តង​

spot_img

​តាកែវ​៖ បន្ទាប់ពី​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត លើ​ការកើតឡើង​ដដែលៗ​ចំពោះ​សិប្បកម្ម​កែច្នៃ ប្រហុក សរសៃ​គុយទាវ និង​ការកែច្នៃ​ស្ករសរ​មក​ជា​ស្ករត្នោត យកមក​លក់​នៅ​តាម​ទីផ្សារ​ដែល​ជា​កត្តា​នាំអោយ​ប៉ះពាល់​ដល់​សុខភាព​ដល់​អ្នក​បរិភោគ​នោះ នៅ​ព្រឹក​ថ្ងៃទី ១០ ខែ​មេសារ ២០១៨ មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្តតាកែវ ដែល​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក ឌឹ​ម ថេង អគ្គនាយករង​កាំកុងត្រូល និង​លោក ប៉ោង លាង​គង់ បាន​ធ្វើ​ការចុះ​ត្រួតពិនិត្យ​ការលក់ទំនិញ គ្រឿងឧបភោគ​បរិភោគ​នៅលើ​ទីផ្សារ​ក្រុង​ដូន​កែវ និង​នៅតាម​ដេប៉ូ​ចែកចាយ​ស្រា​បៀរ ១​កន្លែង ។ នៅក្នុង​ការចុះពិនិត្យ​នោះដែរ មន្ត្រី​ជំនាញ​បាន​រកឃើញ​នៅ​ប្រភេទ​សរសៃ​គុយទាវ​បាញ់​កាញ់​សរសៃ​ធំ ដែល​ដាក់​លក់​នៅ​ក្នុង​ផ្សារ​ក្រុង​ដូន​កែវ ជាង ៣០​គីឡូក្រាម មាន​ផ្ទុក​នៅ​សារធាតុ​គីមី​បូរ៉ាក់ និង​បាន​ដកហូត​យក​មក​កម្ទេច​ចោល​។ បើក​តាម​ការបញ្ជាក់​ពី​លោក​អគ្គនាយករង កាំកុងត្រូល បានអោយដឹងថា សារធាតុ​គីមី​បូរ៉ាក់​ដែល​បាន​ដាក់បញ្ចូល​ទៅ​ក្នុង​សរសៃ​គុយទាវ​ខាងលើ​នោះ គឺ​វា​មាន​ច្រើន​ហួស​កំរិត ( 3,5g / 1kg សរសៃ​គុយទាវ​) ដែល​ធ្វើអោយ​អ្នក​បរិភោគ​វា​ទៅ មាន​ការប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ ឬ​ក៏​ធ្វើអោយ​អ្នក​បរិភោគ​វា​រួចហើយ ភ្លាមៗ​មាន​សភាព​ឈឺក្បាល រាគ​រួស ជាដើម ក៏​ប៉ុន្តែ​បើសិនជា​អ្នក​បរិភោគ​វា​យូរៗ​ទៅ អាច​បង្ករ​ជា​ជំងឺ​ធ្ងន់ធ្ងរ​ប៉ះពាល់ ទៅ​ដល់​ការ​ខូច​ក្រលៀន រលាក​ពោះវៀន រលាក​ក្រពះ និង​រលាក​ថ្លើម​ជាដើម ។​

លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ បានអោយដឹងថា នៅ​ការចុះពិនិត្យ​រកឃើញ​សរសៃ​គុយទាវ​ដែល​មាន​ផ្ទុក​នៅ​សារធាតុ​គីមី ដែល​កំពុង​មាន​ចរាចរ​លក់​នៅលើ​ទីផ្សារ​នោះ លោក​បាន​ស្នើសុំ​គោល​ការ​ជាមួយ​ឯកឧត្តម​អភិបាលខេត្ត ដោយ​ក្នុង​ឯកឧត្តម អ៊ូច ភា បាន​ធ្វើ​លារ​បញ្ជា​អោយ​មន្ត្រី​ជំនាញ​ធ្វើ​ការសហកា​ជាមួយ​មន្ទីរ​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​បិទ​ទីតាំង​ផលិត កែច្នៃ​សរសៃ​គុយទាវ​ដែលមាន​ផ្ទុក​សារធាតុ​គីមី​បូរ៉ាក់​នោះ ភ្លាម ដែល​មាន​ទីតាំង នៅ​ភូមិ​ស្លា ឃុំ​លាយ​បូរ​ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែល​ម្ចាស់​ទីតាំង​ផលិត​មានឈ្មោះ កែវ ឈួន ក្នុង​នោះ​មន្ត្រី​ជំនាញ ក៏​បាន​ធ្វើការ​ដល​ហូត ជា​បណ្តោះអាស្ន​ន​នៅ​សម្ភារៈ​ផលិត​មួយ​ចំនួន របស់​ម្ចាស់​ទីតាំង យក​មក​រក្សាទុក​នៅ​សាលាឃុំ​លាយ​បូរ ។

សូមបញ្ជាក់បន្ថែមថា ទីតាំងសរសៃគុយទាវដែរបិទខាងលើ នោះគឺធ្លាប់បានធ្វើការណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការផលិត ដាក់សារធាតុគីមីនោះម្តងរួចមកហើយ ហើយនេះជាលើកទីន២ ៕ តាកែវ​

spot_img
×