Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនដៃដល់ កាប់​បុរស​ម្នាក់ រយះ​ក្បាល​ដេរ​១០​ថ្នេរ មានទំនាស់​ពេល​រាំ​ធុងបាស់​

spot_img

​​កោះកុង ៖ ជនដៃដល់​ម្នាក់ រួមជាមួយ​នឹង​បក្ខពួក ដែល​ស្ទាក់​កាប់​បុរស​ម្នាក់ បណ្ដាលឲ្យ​រយះ​ក្បាល​ដេរ​ចំនួន​១០​ថ្នេរ ក្រោយ​ចេញពី​រាំ​ធុងបាស់​ក្នុង​វត្ត ត្រូវបាន​ប៉ូលិស​វាយខ្នោះ​។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង បញ្ជូន​មក​ការិយាល័យ​ជំនាញ ដើម្បី​ចាត់ការ​បញ្ជូនទៅ​សាលាដំបូង​ខេត្តកោះកុង ដោយ​ចោទប្រកាន់​ពី​បទ​បង្ក​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស នៅ​ថ្ងៃ​ទី​១០ ខែ​មេសា​នេះ​។​

​សមត្ថកិច្ច​មូលដ្ឋាន​ខេត្ត​កោះកុង បានឲ្យដឹងថា ជនរងគ្រោះ​ឈ្នោះ ហ៊ាន ប៊ុនស៊ាន ភេទ​ប្រុស មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​៣ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង ។ ចំណែក ជនសង្ស័យ ដែល​ឃាត់ខ្លួន​ឈ្មោះ ព្រំ សុ​តា ហៅ​វ​ហា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ សិស្ស មាន​ទីលំនៅ ភូមិ​បឹង​ឃុន​ឆាង សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង និង​បក្ខពួក​២​នាក់​ទៀត មិន​ស្គាល់​អត្តសញ្ញាណ បាន​គេចខ្លួន​បាត់​។​

​បើ​តាម​របាយការណ៍រ​បស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី​៩​ខែ​មេសា​ឆ្នាំ​២០១៨ បានបញ្ជាក់​ថា​​កាល​ពី​​យប់​​ថ្ងៃ​ទី​៨ ខែ មេសា ឆ្នាំ ២០១៨ វេលា​ម៉ោង​ជាង ១១ នាទី​យប់ មាន​ករណី​កាប់​បង្ក​របួសស្នាម នៅ​ចំណុច​ក្បាលស្ពាន ជាប់​កន្លែង​បាល់ទះ​មនោ​រមន្យ ស្ថិតក្នុង​ភូមិ​១ សង្កាត់​ស្មាច់មានជ័យ បង្កឡើង​ដោយ​ក្មេង​ទំនើង ១ ក្រុម មាន​គ្នា​ប្រមាណ ៣ នាក់ បណ្តាលឲ្យ​រងរបួស​ធ្ងន់​ចំនួន ១ នាក់ ឈ្មោះ ហ៊ាន ប៊ុនស៊ាន ភេទ​ប្រុស អាយុ ២១​ឆ្នាំ កម្មករ​រោងចក្រ (​ត្រូវ​ក្បាល​ដេរ​ចំនួន ១០​ថ្នេរ​) រី​ឯ​ជន​បង្ក​ឈ្មោះ ព្រំ វេ​ហា ភេទ​ប្រុស អាយុ ១៨ ឆ្នាំ កម្មករ​រោងចក្រ និង​បក្ខពួក​ចំនួន ២ នាក់​ទៀត បាន​រត់គេចខ្លួន​។​

​នគរបាល​មូលដ្ឋាន​ក្រុង​ខេ​រម​ភូមិន្ទ បាន​បញ្ជាក់​ពី​អង្គ​ហេតុ​នៃ​រឿង​កាប់​គ្នា​នេះ​ថា ទីតាំង​រាំ នៅ​ម្តុំ​វត្ត​ជោត្ត​ញ្ញាណ ដំបូង​មក​ពី​រាំ​មើលមុខ​គ្នា បន្ទាប់មក​ជនរងគ្រោះ និង​ប្រពន្ធ បាន​ឈប់​រាំ ជិះ​ម៉ូតូ​ចេញពី​កន្លែង​រាំ ក៏​ត្រូវ​ជនសង្ស័យ និង​បក្ខពួក ជិះ​ម៉ូតូ​មក​ស្ទាក់​កាប់ នៅ​ចំណុច​ខាងលើ​។ ករណីនេះ កម្លាំង​ជំនាញ​យើង កំពុង​ស្រាវជ្រាវ រក​ជន​បង្ក​មក​ផ្តន្ទាទោស​តាមច្បាប់​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×