Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​នឹង​បើក​អោយ​ធ្វើចរាចរ​ជា​បណ្តោះអាសន្ន​នៅ​ថ្ងៃទី​១២​ខែ​មេសា​នេះ​ហើយ​

spot_img

​​ភ្នំពេញ ៖ ស្ពាន​អាកាស​នៅត្រង់​ភ្លើងស្តុប​ផ្សារ​ដី​ហុយ​ឬ​ហៅ​ថា​ស្ពាន​អាកាស​ទី​៥​ដែល​ទទួល​ការស្ថាបនា​ដោយ​ក្រុមហ៊ុន​ចិន​និង​ជា​អំណោយ​របស់​ប្រទេស​ចិន​នឹង​ត្រូវ​បើក​ឱ្យ​ដំណើរការ​នៅ​ថ្ងៃ​ទី​១២​ខែ​មេសា​ឆ្នាំ​២០១៨​មុនពេល​បុណ្យចូលឆ្នាំ​ខ្មែរ​មក​ដល់​នេះ​ហើយ​។​

​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បានឱ្យ​ដឹង​ក្នុង​ពិធី​បើក​ឱ្យ​ប្រើប្រាស់ ជា​បណ្តោះ អាសន្ន គម្រោង​រថភ្លើង ដឹក​អ្នកដំណើរ ភ្នំពេញ​-​ព្រលានយន្ដហោះ​អន្តរជាតិ​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៨ នេះ​ថា​ស្ពាន​អាកាស​មួយ​កន្លែង​នេះ​គឺ​បើក​ឱ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ជា​បណ្តោះអាសន្ន​សិន​មុន​ចូលឆ្នាំ​ខ្មែរ​ដើម្បី​ជួយ​បញ្ច្រៀស​ការកកស្ទះ​ចរាច​រណ៍​។​សម្រាប់​ការសម្ពោធ​ជា​ផ្លូវការ​នោះ​វិញ​នឹង​ត្រូវ​ធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្អស់​ពី​សំណាក់​សម្តេច​តេជោ​ហ៊ុន​សែន​នា​ពេល​ក្រោយ​ទៀត​។

​មុន​សម្រេច​ជោគជ័យ​បើក​ឱ្យ​ដំណើរការ​ស្ពាន​មួយ​កន្លែង​នេះ​ត្រូវបាន​ក្រុម​ការងារ​សាងសង់​សម្រុក​យ៉ាង​មមាញឹក​ទាំងយប់​ថ្ងៃ​រហូត​សម្រេច​ជោគជ័យ​មួយ​ភាគ​ធំ​ដែល​អាច​បើក​ឱ្យ​អ្នកធ្វើដំណើរ​ឆ្លងកាត់​បា​ន​ចាប់ពី​ថ្ងៃ​ទី​១២​ខែ​មេសា​ឆ្នាំ​២០១៨​នេះ​តទៅ​។

​លោក​ម៉េត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​បាន​បញ្ជាក់​អោយដឹង​ផង​ដែរ​ថា ស្ពាន​អាកាសស្តុ​បផ្សារ​ដី​ហុយ​នេះ នឹង​ដាក់​អោយ​ធ្វើ​ដំណើរ​ឆ្លងកាត់​ជា​បណ្តោះអាសន្ន​ចាប់ពី​ថ្ងៃ​ទី​១២​ខែ​មេសា​ឆ្នាំ​២០១៨​នេះ​តទៅ ហើយ​ក្រោយ​ចូល​ឆ្នាំ​ថ្មី​រួច​ពោល​គឺ​នៅ​ថ្ងៃ​ទី​១៨ មេសា ស្ពាន​នេះ​នឹង​បិទ​ធ្វើ​ចរាចរ​មួយ​ចំហៀង និង​បើក​ធ្វើ​ចរាចរ​មួយ​ហៀ​ង ដើម្បី​ទុក​ឱកាស​អោយ​ក្រុមការងារ​បង្ហើយ​ការងា​រ​ដែល​នៅ​សេសសល់ មុន​នឹង​បើក​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោម​អធិបតីភាព សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នា​ពេល​ខាងមុខនេះ​។

​សូម​បញ្ជាក់​ផង​ដែរ​ថា ការដ្ឋានរ​ស្ថាបនា​ស្ពាន​អាកាស ស្តុប​ផ្សារ​ដី​ហុយ មាន​បណ្តោយ​៩០៥​ម៉ែត្រ ទទឹង​១៦.៥​ម៉ែត្រ ស្ថិត​នៅ​ប្រសព្វ​រវាង​មហាវិថី​សហព័ន្ធរុស្ស៊ី និង​ផ្លូវ​ហាណូយ​(១០១៩) ដែល​ជា​គម្រោង ហិរញ្ញប្បទាន​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​និង​ទទួលបាន​សិទ្ធិ​សាងសង់ ដោយ​ក្រុមហ៊ុន សៀង​ហៃ ហើយ​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

​គួរបញ្ជាក់​ថា បច្ចុប្បន្ន​នេះ​នៅក្នុង​រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ចំនួន​៥​កន្លែង​ហើយ គឺ​ស្ពាន​អាកាស​ក្បាលថ្នល់ នៅ​អតីត​រង្វង់​មូល​ក្បាលថ្នល់ ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ពាន​អាកាស​៧​មករា ស្ថិត​នៅ​ស្តុប​ពេទ្យ​លោកសង្ឃ ស្ពាន​អាកាស​៥​មករា ស្ថិត​នៅ​ស្ដុប​តិច​ណូ និង​ស្ពាន​អាកាស ស្តុប​ផ្សារ​ដី​ហុយ​នេះឯង ៕ ដោយ ​៖​ បញ្ញា​ស័ក្តិ

spot_img
×