Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ប៉ាន សូរ​ស័ក្តិ ៖ បើ​បរិភោគ​ទឹក សូម​នឹក​ដល់​ប្រភព បើ​បរិភោគ​ផ្លែឈើ ត្រូវ​នឹក​ដល់​អ្នក​ដាំ​

spot_img

​ភ្នំពេញ ​៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​ក្រោម​ឱវាទ ប្រើ​សុភ​វិនិ​ឆ័យ​អំពីប្រវត្តិសាស្ត្រ​ពិតរ​បស់​កម្ពុជា និង​សមិទ្ធផល​នានា​ដែល​សម្រេចបាន នៅ​ក្រោម​ដំបូល​សន្តិភាព និង​ការដឹកនាំ​ដ៏​ត្រឹមត្រូវ ប្រកប​ដោយ​ចក្ខុវិស័យ​ច្បាស់លាស់​របស់​រាជរដ្ឋាភិបាល នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។​

“​បើ​យើង​បរិភោគ​ទឹក សូម​នឹក​ដល់​ប្រភព បើ​យើង​បាន​បរិភោគ​ផ្លែឈើ ត្រូវ​នឹក​ដល់​អ្នក​ដែល​ដាំ​។ ប្រទេសជាតិ​យើង​បាន​សន្តិភាព ហើយ​យើង​បាន​ជួបគ្នា សប្បាយរីករាយ មាន​សុវត្ថិភាព និង​ការអភិវឌ្ឍ​ដូច​ពេល​បច្ចុប្បន្ន គឺ​បានមកពី​ការ​លេះ​បង់​នៃ​សាច់​លោ​ហិត និង​បុព្វការី​ជន ដែល​បាន​ពិ​លី​ជិវិត​ដើម្បី​បុព្វហេតុ​ជាតិ​-​មាតុភូមិ និង​ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល ក្នុង​រយៈពេល ៣៩​ឆ្នាំ​” លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​។​

​អនុសាសន៍​របស់​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ធ្វើឡើង​នៅក្នុង​ពិធីជប់លៀង​អបអរ​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែល​រៀបចំឡើង​នៅក្នុង​បរិវេណ​ក្រសួង​ពាណិជ្ជកម្ម កាលពី​រាត្រី​ថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០១៨​។​

​នៅក្នុង​ឱកាស​នោះ​ដែរ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ក៏​បាន​វាយតម្លៃ​ខ្ពស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ទាំងអស់ ដែល​ខិតខំ​យកចិត្តទុកដាក់​បំពេញ​ការងារ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ រហូត​នាំមក​នូវ​សមិទ្ធផល និង​ស្នាដៃ​ធំៗ​ជាច្រើន​សម្រាប់​ក្រសួង​ពាណិជ្ជកម្ម ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​ទាំងមូល​។ លើសពីនេះ លោក​រដ្ឋមន្ត្រី ក៏បាន​សំណូមពរ​ដល់​មន្ត្រី ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វប្បធម៌​ការងារ​ល្អ​នេះ​បន្តទៀត ដើម្បី​នាំមក​នូវ​វឌ្ឍនភាព និង​ឧត្តមភាព​សម្រាប់​វិស័យ​ពាណិជ្ជកម្ម​របស់​កម្ពុជា​។​

​គួរ​រំលឹក​ដែរ​ថា ក្នុង​រយៈពេល​ជាង ១​ឆ្នាំ កន្លងមកនេះ ក្រសួង​ពាណិជ្ជកម្ម បាន​ប្រឹងប្រែង​យ៉ាងសកម្ម ដើម្បី​ផ្តល់​សេវា​សាធារណៈ​ប្រកបដោយ​តម្លាភាព​ជូន​វិស័យ​ឯកជន និង​ភាគី​ពាក់ព័ន្ធ​នានា បាន​រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្តិ​ក្រោម​វិស័យ​ពាណិជ្ជកម្ម ដើម្បី​ឆ្លើយតប​ជាមួយ​ការវិវឌ្ឍ​នៃ​ទីផ្សារ​ថ្មីៗ បាន​ធ្វើ​ការទប់ស្កាត់​សកម្មភាព​ធុរកិច្ច​ខុសច្បាប់ និង​ការប្រកួតប្រជែង​មិន​ស្មោះត្រង់ បាន​បង្កើត​ស្ថាន​បេសកម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា ប្រចាំ​នៅ​អង្គការ WTO និង​រៀបចំ​ដោយ​ជោគជ័យ​នូវ​កិច្ចប្រជុំ​សំខាន់ៗ ដែល​បាន​លើកស្ទួយ​កិត្យានុភាព​របស់​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ​ជា​ដើម​៕​ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×