Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹក​ដែក​បុក​ម៉ូតូ ស្លាប់​ពីរ​នាក់​

spot_img

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់ និង​បុរស​ម្នាក់ បាន​ស្លាប់​នៅនឹងកន្លែង ដោយសារតែ​រថយន្ត​ខ្នាត​យក្ស​ដឹក​ដែក​ពេញ បើក​បុក និង​កិន ម៉ូតូ​មួយ​គ្រឿង និង​មនុស្ស​ខ្ទេច​ខ្លួន ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ម៉ោង​ជាង​១២​ថ្ងៃត្រង់ ទី​១០ ខែ​មេសា ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ថៃ​ហ្គើ​រ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ក្បែរ​ស្ពាន​ព្រែ​សំរោង​។​

​គេ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​អ្នក​ស្លាប់​នៅ​ឡើយ​ទេ ហើយ​ក៏​កំពុង​សង្ស័យ អាច​នឹង​មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​នេះ ព្រោះ​នៅ​ជាប់​ក្រោម​រថយន្ត ជាមួយនឹង​ម៉ូតូ​ហុងដា​ឌ្រី​ម​សង់ ដែល​មើល​មិន​ឃើញ​ខាង​ក្រោម​នេះ​ទៀត ។ ឯ​ភាគី​រថយន្ត មាន​ដឹក​ដែក ធ្លាក់​ចុះ​ពីលើ​ផ្លូវ ទៅ​ផ្នែក​ខាងក្រោម ធ្លាក់​ដែក​ចេញពី​រថយន្ត ហើយ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ ។​

​បើ​តាម​ប្រភព​ពី​កន្លែងកើតហេតុ​ឱ្យដឹងថា រថយន្ត​និង​ម៉ូតូ​គឺ​ធ្វើ​ដំណើរ​បញ្ច្រាស​គ្នា ដោយ​ខាង​រថយន្ត​មកពី​ទិស​ជើង ឯ​ម៉ូតូ​មក​ពី​ត្បូង (​មាន​មនុស្ស​ជិះ​៣​នាក់ ក្នុងនោះ​មាន​ក្មេង​ម្នាក់​) ប៉ុន្តែ​ជាក់ស្តែង​ខាង​ម៉ូតូ​ឃើញ​អ្នក​ស្លាប់​ម្នាក់​លើផ្លូវ ។ លុះ​ជិះ​មកដល់​ចំណុច​កើតហេតុ ក៏​បុក​គ្នា​៕​ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×