Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្តាយ​កំណាច​ម្នាក់​ត្រូវ​ចាប់ខ្លួន បន្ទាប់ពី​រូបភាព និង​វីដេអូ​វាយ​ធ្វើបាប​កូនប្រុស​ខ្លួន​ដ៏​ឃោរឃៅ​បាន​បែកធ្លាយ (​មាន​វីដេអូ​)

spot_img

​ស្ត្រី​ជា​ម្តាយ​នៃ​កូន​៣​នាក់​ម្នាក់ នៅក្នុង​ទីក្រុង​ហុងកុង ដែលមាន​ប្រវត្តិ​ប្រើ​អំពើហិង្សា ត្រូវបាន​ចាប់ខ្លួន​ចំពោះ​ការ​វាយ​ធ្វើបាប​កូន បន្ទាប់​រូបភាព​បង្ហាញ​ឲ្យ​ឃើញ​ម្នាក់​ក្នុងចំណោម​កូនប្រុស​របស់​នាង ត្រូវបាន​ចង និង​ម្នាក់ទៀត​ត្រូវបាន​ទះកំភ្លៀង​គ្មាន​ត្រា​ប្រណី​ដៃ បាន​រីក​រាលដាល ។​

​នៅក្នុង​រូបភាព​៣​សន្លឹក ដែល​កំពុង​ត្រូវបាន​ចែករំលែក​នៅលើ​បណ្តាញ​សង្គម កាលពី​ថ្ងៃ​សៅរ៍ ក្មេងប្រុស​រងគ្រោះ​នោះ ត្រូវបាន​គេ​ប៉ាន់ប្រមាណ​មាន​អាយុ ៨ ឆ្នាំ ជា​កូន​របស់​ស្ត្រី​នោះ ត្រូវ​បានឃើញ​ដេក​នៅក្នុង​បន្ទប់ទឹក ជាមួយ​ដៃជើង​ត្រូវបាន​ចង ខណៈ​រូបភាព​មួយទៀត បានបង្ហាញ​ឲ្យ​ក្មេងប្រុស​ម្នាក់ទៀត ដេក​នៅលើ​កម្រាល​បន្ទប់​ទឹក​ដោយ​គ្មាន​ពាក់អាវ ។​

​វីដេអូ​រយៈពេល ១៣ វិនាទី បានបង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​នោះ​ទះកំភ្លៀង​ក្មេងប្រុស​ម្នាក់ ដែល​គេ​ជឿថា​មាន​អាយុ ១០ ឆ្នាំ ខណៈ​វា​បាន​ព្យាយាម​តស៊ូ​សុំ​អង្វរ​ម្តាយ​បញ្ឈប់​ការ​វ៉ៃ​ដុំ​ទៀត​ទៅ ។​

​ប៉ូលីស​និយាយថា កូនស្រី​របស់​ស្ត្រី​នោះ ដែលមាន​អាយុ ៥ ឆ្នាំ ត្រូវ​បានឃើញ​ចូលរួម​វាយ​ធ្វើបាប​បងប្រុស​របស់ខ្លួន​អាយុ ១០ ឆ្នាំ ដោយ​ប្រើ​របស់​អ្វីមួយ ៕ ចន្ទី​

spot_img
×