Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិដ្ឋភាព​ទាំងស្រុង​នៃ​ការជួយ​សង្គ្រោះ​ទារក​អាយុ ២​ថ្ងៃ ត្រូវ​ឪពុក​ម្តាយ​តិរច្ឆាន​បោះ​ចូល​ក្នុង​បំពង់​លូ​បង្គន់​ (Video inside)

spot_img

​គេហទំព័រ Daily Mail ទើប​ប្រកាស​ផ្សាយ​ជា​សាធារណៈ​នូវ​រូបភាព​នៃ​ដំណើរការ​ជិត​១​ម៉ោង ដើម្បី​អារបំបែក​បំពង់​រំដោះ​កាកសំណល់​បង្គន់ និង​ជួយ​សង្គ្រោះ​ទារក​អាយុ ២​ឆ្នាំ ត្រូវបាន​ម្តាយ​ឪពុក​របស់​វា បោះបង់​ចោល​យ៉ាង​សាហាវ​ព្រៃផ្សៃ​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ទីក្រុង គីម​ហាវ ប្រទេស​ចិន ។​​

​ទារក​ត្រូវបាន​បុគ្គលិក​សង្គ្រោះ និង​វេជ្ជបណ្ឌិត​អារបំបែក​បំពង់​រំដោះ​ចេញ ។​

​តាម​វេជ្ជបណ្ឌិត​ប៉ាន់ស្មាន​ទារក​ប្រុស បាន​ត្រូវ​ញាត់​ចូលក្នុង​បំពង់​រំដោះ​កាកសំណល់​មុន​ការសង្គ្រោះ​ប្រព្រឹត្តទៅ​ប្រហែល ២​ម៉ោង ។​

​ជើង​របស់​ទារក​ត្រូវបាន​គេ​រកឃើញ​លេចចេញ​ពី​ក្នុង​បង្គន់ ។​

​បន្ទាប់មក​ភ្នាក់ងារ​សង្គ្រោះ​បាន​អារផ្តាច់​បំពង់​ដែលមាន​ផ្ទុក​ទារក​ក្នុង​នោះ​។​

​បុគ្គលិក​សង្គ្រោះ​សហការ​ជាមួយ​វេជ្ជបណ្ឌិត​ធ្វើការ​ចោះ​ទម្លុះ​បំពង់​យ៉ាង​ប្រយ័ត្នប្រយែង​ដើម្បី​សង្គ្រោះ​ទារក​នេះ​។​

​ដំណើរការ​ចោះ​ទម្លុះ​បំពង់​ប្រព្រឹត្តទៅ​យ៉ាង​ប្រយ័ត្ន​ប្រែង​បំផុត​។​

 

​ទារក​រួចផុត​ពី​ការស្លាប់​ដ៏​អស្ចារ្យ បន្ទាប់​ពី​ជាប់គាំង​ក្នុង​បំពង់​មាន​វិជ្ជមាត្រ​ប្រមាណ​តែ ១០​សង់ទីម៉ែត្រ ក្នុង​រយៈពេល​ជិត ២​ម៉ោង ៕ សូយន

spot_img
×