Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេរៀន​មួយ ៖ ក្មេងស្រី​អាយុ ៦​ឆ្នាំ ច្រាន​ប្អូនប្រុស​ខ្លួន​ដែល​ទើប​កើត​ទម្លាក់​ពី​ជាន់​ទី ៦ ចុះ​មក​ដី ហើយ​ពេល​សំឡឹង​មើល​សាកសព​ប្អួន​នៅ​ក្នុង​មឈូស​វា​របូត​មាត់​និយាយថា គួរ​ឲ្យ​ស្អប់​ណាស់ ព្រោះ​តែ​ឯង​គ្មាន​នរណា​រវល់​នឹង​យើង​សោះ​!!

spot_img

​​សោកនាដកម្ម​ពុំ​នឹកស្មាន​ដល់​នេះ បាន​កើតឡើង​ក្នុង​គ្រួសារ​មួយ​នៅ​ប្រទេស​ចិន ខណៈពេល​កូនស្រី​អាយុ ៦​ឆ្នាំ ព្រោះតែ​ច្រណែន​បាន​ច្រាន​ប្អូនប្រុស​ទើប​កើត​របស់​វា​ទម្លាក់​ពី​ជាន់​ទី ៦ ចុះ​មក​ដី​បណ្តាលឲ្យ​ស្លាប់​យ៉ាង​អណោច​អធ័ម ។​

​រឿងរ៉ាវ​គឺ​ប្តី​ប្រពន្ធ​របស់​អ្នកស្រី Li រៀបការ​ជាមួយ​គ្នា ហើយ​បាន​មាន​កូនស្រី​អាយុ ៦​ឆ្នាំ ។ ប្តី​ប្រពន្ធ​ទាំង​ពីរ ថ្វីត្បិតតែ​ចង់​បាន​កូនប្រុស​ម្នាក់​ទៀត​ក្តី ប៉ុន្តែ​ដោយ​ជីវភាព​ពេលនោះ​ពុំ​ទាន់​សមល្មម​នឹង​បង្កើត​បន្ថែម​កូន ទើប​ពួកគេ​បានផ្តល់​ការយកចិត្តទុកដាក់​គិតគូរ​សព្វ​មុខ​ចំពោះ​កូនស្រី​ម្នាក់នេះ ។ ពេលខ្លះ​ស្ត្រី​ជា​ម្តាយ​បាន​សួរ​កូនស្រី​ថា តើ​ចង់​មាន​ប្អូន​ដើម្បី​លេង​ជាមួយ​គ្នា​ដែរ​ឬទេ ក្មេងស្រី​នោះ​តែង​គ្រវីក្បាល ហើយ​និយាយ​ថា វា​ពុំ​ត្រូវការ​ឲ្យមាន​ប្អូនទេ ពុំនោះសោត ពុក​ម៉ែ​នឹង​លែង​ស្រឡាញ់​វា​ទៀត ។ គិតថា ជា​សម្តី​របស់​កូនក្មេង គាត់​ពុំ​បាន​ចាប់អារម្មណ៍​អ្វី​សោះឡើយ ។​

​ផ្ទះ​ដែល​នាំមក​នូវ​សោកនាដកម្ម​ដល់​គ្រួសារ​បងស្រី Li

៦​ឆ្នាំក្រោយ ជាថ្មី​ម្តងទៀត​អ្នក​ទាំង​ពីរ​ពិតជា​រីករាយ​ឥតឧបមា ពេល​បង្កើត​បាន​កូនប្រុស​ម្នាក់​យ៉ាង​ស្អាត​។ ហើយ​នេះ ក៏​ជា​វេលា​ចាប់ផ្តើម​នៃ​សោកនាដកម្ម​។ តាំងពី​មាន​កូនប្រុស​ពួកគេ​ត្រូវ​ចំណាយពេល​ច្រើន​ដើម្បី​ថែទាំ​ទារក​ទើប​កើត​នោះ ហើយ​ពុំ​បាន​យកចិត្តទុកដាក់​ដល់​កូនស្រី ក្នុង​វ័យ​ត្រូវការ​ភាព​ថ្នាក់​ថ្ម​ម​ពី​សំណាក់​ឪពុកម្តាយ ។​

“​ប៉ា​ម៉ា​ក់មាន​ប្អូន​ហើយ​មិន​ស្រឡាញ់​កូន​ទៀត​”

​លើសពីនេះ​ទៀត​នោះ​អ្នកជិតខាង​ដែល​ស្និទ្ធស្នាល​នឹង​គ្រួសារ​នេះ ពេល​ខ្លះ​ក៏​ចំអន់​ក្មេងស្រី​លេង​ថា ៖ ប៉ា​ម៉ា​ក់លែង​ស្រឡាញ់​ឯង​ទៀតហើយ ឬក៏​ថា គេ​ទុក​ឯង​ទៅ​ម្ខាង​ហើយ ។​ល​។ ពាក្យសម្តី​ដែល​គិត​ស្មានថា ការ​លេងសើច​បែបនេះ ចំពោះ​ក្មេង​វា​មាន​ឥទ្ធិពល​ធំធេង​ណាស់ ។ ពួកគេ​ទាំងនោះ​ក៏​ពុំ​នឹកស្មាន​ថា​ពាក្យ​ចំអន់​លេង​ទាំង​នោះ​គឺជា​ដំណក់ទឹក​ធ្វើឲ្យ​ទឹក​ក្នុងកែវ​ហូរ​ចេញ នៅ​ថ្ងៃ​បន្ទាប់​ពេល​អ្នកស្រី Li កំពុង​ធ្វើ​ការងារ​ផ្ទះ កូនស្រី​របស់​គាត់​បាន​លួច​រុញ​រទេះ​ដេក​របស់​ប្អូនប្រុស​ចេញ​ទៅ​យ៉​ខាងមុខ នា​ជាន់​ទី ៦ ហើយ​ច្រាន​ទារក​នេះ​ឲ្យ​ធ្លាក់​ចុះ​តែ​ម្តង ។

​អ្នកជិតខាង​ម្នាក់​បាន​ក្រឡេកឃើញ បាន​ស្រែក​យ៉ាងខ្លាំង ប៉ុន្តែ​អ្វីៗ ហួសពេល​ហើយ ខណៈពេល​ទា​រកបាន​ធ្លាក់​ដល់​ដី ។ ភ្លាមៗ​នោះ​ពួកគេ​នាំ​គ្នា​ហៅ​រថយន្ត​សង្គ្រោះ ទោះ​យ៉ាងណា​ទារក​នោះ​បាន​ស្លាប់បាត់​ទៅ​ហើយ អ្នកជិតខាង​សួរ​ក្មេងស្រី​នោះ​ថា “​ហេតុអ្វី​បាន​ធ្វើ​ដូច្នេះ​” ក្មេងស្រី​ឆ្លើយថា “​ប៉ា​ម៉ា​ក់មាន​ប្អូន​ហើយ ហេតុ​នេះ​លែង​ស្រឡាញ់​ខ្ញុំ​ទៀតហើយ​” ៕ ចន្ទ្រា​

spot_img
×