Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ៊ាន​ដល់​ម្ល៉ឹង​ផង​! ប្អូនស្រី​តាម​ទាន់​បងស្រី​កំពុង​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​ប្តី មានអី​ចាប់​កាត់សក់​ទាំង​ខ្លួន​ននលគក​បង្ហោះ​ផ្អើល​ហ្វេ​ស​ប៊ុ​ក​

spot_img

​កិច្ចការ​សា​ហាយ​ស្មន់ ដែល​បង្ក​ជា​ភ្លើង​ប្រចណ្ឌ ហាក់ដូចជា​រឿង​ធម្មតា​ទៅហើយ​នាពេល​បច្ចុប្បន្ននេះ ។ ហើយ​លទ្ធផល​របស់​វា គេង​តែង​ឃើញ​ខាង​តួ​ស្រី​រង​ការផ្តល់​មេរៀន​យ៉ាង​ចាស់ដៃ ពី​សំណាក់​​ស្រ្តីជា​ប្រពន្ធដើម ។​

​ជាក់ស្តែង ថ្មីៗ​នេះ ភ្លើង​ប្រចណ្ឌ​ដ៏​កម្រ​របស់​ស្ត្រី​ម្នាក់ បានធ្វើ​ឲ្យ​បងស្រី​របស់​នាង រង​ភាពអាម៉ាស់​យ៉ាងខ្លាំង បន្ទាប់ពី​នាង​បាន​តាម​ទាន់ បងស្រី​រូបនោះ​កំពុង​សម្ងំ​បង្កាត់ភ្លើង​ស្នេហ៍​ដ៏​រោលរាល​ជាមួយ​ប្តី​របស់​នាង នៅក្នុង​សណ្ឋាគារ​មួយកន្លែង ក្នុង​ទីក្រុង​ហាណូយ ។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ស្ត្រី​ម្នាក់​ដែល​ត្រូវបាន​គេ​ជឿថា​ជា «​ស្រី​ស្អាត Bigo» មុនពេល​កើតមាន​រឿង​ដ៏​អាម៉ាស់​នេះ​ឡើង នាង​បាន​​លួច​ទាក់ទង​ស្នេហា​ជាមួយ​ប្តី​របស់​ប្អូនស្រី​នាង ។ ប៉ុន្តែ សំណាងអាក្រក់ ពួកគេ​ត្រូវបាន​តាម​ទាន់ ខណៈ​កំពុង​រួមមេត្រី​គ្នា​នៅក្នុង​សណ្ឋាគារ​មួយ ក្បែរ​ផ្ទះ​របស់​ពួកគេ ។​

​ពេល​ឃើញ​ទិដ្ឋភាព​បែបនេះ​នៅ​ចំពោះមុខ​ភ្លាម ស្ត្រី​ជា​ប្អូន​ស្លុតចិត្ត​ស្ទើរ​គាំងបេះដូង​ស្លាប់​តែម្តង ។ ហើយ​ជាមួយ​កំហឹង​ដ៏​ខ្លាំងក្លា​របស់​នាងៗ បាន​យក​កន្ត្រៃ​ចាប់​កាត់សក់​បងស្រី​ថ្លើមពាសមេឃ​នេះ​យ៉ាង​សាហាវ និង​ថតរូប​បង្ហោះ​ឡើង​បណ្តាញ​សង្គមឲ្យ​រង​ភាពអាម៉ាស់​ទៀតផង ។​

​ចំណែក​ប្តី​របស់​នាង ដែល​ពុំមាន​ការទទួលខុសត្រូវ ត្រូវបាន​គេ​ជឿថា​បាន​រត់គេចខ្លួន​បាត់ស្រមោល ព្រោះ​ពុំ​ចង់​រង​ភាពអាម៉ាស់ និង​ប្រឈមមុខ​ជាមួយ​ប្រពន្ធ ៕ ចន្ទី

spot_img
×