Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គីលេបត្របាក់នាវាផ្ទុកកុងតឺន័រដឹកទំនិញធុនធំ នៅកណ្ដាលសមុទ្រ

spot_img

បរទេស ៖ អគ្គីបានលេបត្របាក់នាវាដឹកកុងតឺន័រផ្ទុកទំនិញមួយគ្រឿង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ នៅតំបន់ឆ្នេរកាណាដា ស្ថិតក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក។

សារព័ត៌មាន The Times Of Israel បានផ្សាយ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ដោយដកស្រង់ប្រភពព័ត៌មានពីមន្រ្ដីឆ្មាំសមុទ្រកាណាដា ដែលបានបញ្ជាក់ កាលពីថ្ងៃទី២៤ ខែតុលា ថា នាវាដឹកកុងតឺន័រផ្ទុកទំនិញ Zim Kingston ត្រូវបានភ្លើងឆាបឆេះ កាលពីថ្ងៃទី២៣ ខែតុលា នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ គ្រោះអគ្គិភ័យនេះ បានបន្តឆាបឆេះនាវាដឹកកុងតឺន័រផ្ទុកទំនិញ បណ្ដាលឲ្យឧស្ម័នពុល ហើរពាសពេញអាកាស។ ដោយឡែក នាវិកចំនួន១៦នាក់ ត្រូវបានឆ្មាំសមុទ្រកាណាដា ជួយសង្រ្គោះឲ្យផុតពីគ្រោះថ្នាក់។

មន្រ្ដីសមុទ្រកាណាដា បានបញ្ជាក់ថា នាវាដឹកកុងតឺន័រ Zim Kingston បានធ្វើនាវាចរណ៍ ឆ្ពោះទៅកាន់ទីក្រុង Vancouver នាភាគខាងលិចកាណាដា។ លុះពេលនាវានោះ ធ្វើនាវាចរណ៍ មកដល់ឆ្នេរសមុទ្រកាណាដា ក៏កើតមានឧបទ្ទវហេតុគ្រោះអគ្គិភ័យបែបនេះតែម្ដង។

រហូតមកដល់ពេលនេះ អាជ្ញាធរកាណាដា នៅមិនទាន់បានបញ្ជាក់ អំពីទំហំ នៃការខូចខាត និងមូលហេតុ នៃគ្រោះអគ្គិភ័យនេះនៅឡើយ។ ជាមួយគ្នានេះ ក្រុមអ្នកពន្លត់អគ្គិភ័យរបស់កាណាដា បានចេញប្រតិបត្តិការជួយអន្ដរាគមន៍ពន្លត់គ្រោះអគ្គិភ័យ ហើយសង្រ្គោះនាវិក នៅលើនាវាមួយគ្រឿងនោះ៕រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×