Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំ​ពិនិត្យមើល​លើ​គម្រោង​អាជីវកម្ម​រ៉ែ​មាស​ក្នុង​ខេត្ត​មណ្ឌលគិរី​

spot_img

​​ភ្នំពេញ​ ៖ ​នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន នា ថ្ងៃទី ៩ ខែ​មេសា ឆ្នាំ​២០១៨ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យមើល​លើ​គម្រោង​អាជីវកម្ម​រ៉ែ​មាស លើ​ផ្ទៃដី​ទំហំ ១.១៥០ ហិកតា ដែល​មាន​ទីតាំង​ស្ថិតនៅ​តំបន់​អូរ​ខ្វាវ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច ដែល​ស្ថិតនៅក្នុង​ភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​។​គម្រោង​ខាងលើ​នេះ វិនិយោគ​ដោយ​ក្រុម​ហ៊ុន RENAISSANCE MINERALS (CAMBODIA) LIMITED​។​

​កិច្ចប្រជុំ​បាន​ពិភាក្សា​លើ​ការគិតគូ​សំខាន់​លើ​ការវិនិយោគ ដែល​គិតគូរ​ពី​បរិស្ថាន ដោយ​ផ្តោត​លើ​៣​ចំណុច សំខាន់ៗ​រួមមាន​៖ (១). ការពិនិត្យ​មើល និង​វាយតម្លៃ​ហេតុ​ប៉ះពាល់​ដល់​ជីវៈចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី ពី​ការសាងសង់​ផ្លូវ​ចូល ទៅ​ទីតាំង​គម្រោង​អាជីវកម្ម​រ៉ែ​មាស នៅ​តំបន់​អូរ​ខ្វាវ (២). ការបង្កើន​មូលនិធិ​បរិស្ថាន និង​សង្គម សម្រាប់​ចូលរួម​ស្តារ​បរិស្ថាន និង​ការអភិវឌ្ឍ​សហគមន៍​មូលដ្ឋាន និង (៣). ស្នើ​ដល់​ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​បរិស្ថាន ពិចារណា​លើ​គម្រោង​ស្វែង​រុករក​រ៉ែ ដែល​ស្ថិត​នៅក្នុង​តំបន់​ការពារ​។​

​សូមបញ្ជាក់​ថា វេទិកា​នាពេលនេះ បាន​ប្រព្រឹត្តទៅ​ដោយ​មាន​ការចូលរួម​ពី​ឯកឧត្តម លោកជំទាវ ជា​អនុរដ្ឋលេខាធិការ តំណាង​អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ​នៃ​ក្រសួង​បរិស្ថាន តំណាង​ក្រសួង​រ៉ែ និង ថាមពល សហភាព​អឺរ៉ុប (EU) តំណាង​អង្គការ WWF; WCS; OXFAM; DPA និង​មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន ជា​លេខាធិការដ្ឋាន​នៃ​ក្រុមការងារ​អន្តរក្រសួង ពិនិត្យ និង​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង តំណាង​ក្រុមហ៊ុន​ម្ចាស់​គម្រោង និង ក្រុមហ៊ុន​ទីប្រឹក្សា​ផង​ដែរ​៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×