Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រីអង់គ្លេសស្នើឱ្យរុស្ស៊ីចូលរួមដោះស្រាយបញ្ហាកើនឡើងកម្តៅរបស់ផែនដី និងបញ្ឈប់ការប្រើប្រាស់ថាមពលគីមីត្រឹមឆ្នាំ២០៥០

spot_img

នាយករដ្ឋមន្ត្រីអង់គ្លេសលោក ប៊ូរីស ចនស៊ុន បានជំរុញនិងស្នើឱ្យប្រធានាធិបតីរុស្ស៊ីលោក ផ្លាឌីមៀ ពូទីន ឆ្ពោះទៅមុខក្នុងរយៈពេល ១០ឆ្នាំ ដើម្បីកំណត់គោលដៅសម្រេចបាននូវការបំភាយកាបូនសុទ្ធសូន្យ របស់ប្រទេសរុស្ស៊ី។ នេះបើយោងតាមការិយាល័យរបស់ ចនស៊ុនថ្លែងបញ្ជាក់កាលពីថ្ងៃចន្ទ បន្ទាប់ពីមេដឹកនាំទាំងពីរបានជជែកគ្នាតាមទូរស័ព្ទរួចមក។

កិច្ចពិភាក្សានេះបានធ្វើឡើង បន្ទាប់ពីប្រទេសរុស្ស៊ីបានបង្ហាញពីក្តីសង្ឃឹមនៃកិច្ចព្រមព្រៀងអន្តរជាតិមួយស្តីពីការប្រែប្រួលអាកាសធាតុ នៅពេលដែលវិមានក្រឹមឡាំងបាននិយាយកាលពីសប្តាហ៍មុនថា លោកពូទីននឹងចូលរួមកិច្ចប្រជុំនៅប្រទេសស្កុតឡេនសម្រាប់កិច្ចពិភាក្សាដែលចាប់ផ្តើមនៅចុងខែតុលានោះទេ។

សេចក្តីថ្លែងការណ៍បាននិយាយថា លោក ប៊ូរីស ចនស៊ុន បានស្វាគមន៍ចំពោះជំហានដែលរុស្ស៊ីបានអនុវត្តក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះដើម្បីប្តេជ្ញាកាត់បន្ថយកាបូនសូន្យសុទ្ធនៅឆ្នាំ ២០៦០។

“នាយករដ្ឋមន្ត្រីបានសម្តែងក្តីសង្ឃឹមថារុស្ស៊ីនឹងបង្កើនគោលដៅនោះដើម្បីសម្រេចបានសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០ ក៏ដូចជាការធ្វើឱ្យមានការវិវឌ្ឍបន្ថែមទៀតលើការបញ្ចប់ការកាប់បំផ្លាញព្រៃឈើ និងការរួមចំណែកដែលបានកំណត់ដោយជាតិប្រកបដោយមហិច្ឆិតា”។

ជាក់ស្តែង ចក្រភពអង់គ្លេសដែលជាម្ចាស់ផ្ទះនៃសន្និសីទភាគីស្តីពីការប្រែប្រួលអាកាសធាតុលើកទី ២៦ ឬ COP26 នៅទីក្រុង ហ្គាស ហ្លូវ ចាប់ពីថ្ងៃទី៣១ខែតុលាដល់ថ្ងៃទី ១២ ខែវិច្ឆិកា កំពុងស្វែងរកការគាំទ្រពីប្រទេសមហាអំណាចនានាសម្រាប់ផែនការបន្ថែមទៀតដើម្បីដោះស្រាយការឡើងកំដៅផែនដី។

ក្នុងនោះ វិមានក្រឹមឡាំងបាននិយាយថា៖ «លោកពូទីនបានសន្យាថា គណៈប្រតិភូរុស្ស៊ីនឹងធ្វើដំណើរទៅកាន់ទីក្រុង ហ្គាស ហ្លូវ ដើម្បីរួមចំណែកដល់ការងារប្រកបដោយជោគជ័យនៃវេទិកាអន្តរជាតិដ៏សំខាន់បែបនេះ» ។

បន្ថែមពីនេះ សេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំងបាននិយាយថា លោកពូទីន និងចនស៊ុនក៏បានយល់ស្របថា កិច្ចសហប្រតិបត្តិការរវាងទីក្រុងមូស្គូ និងទីក្រុងឡុងដ៍គួរតែត្រូវបានបង្កើតឡើងក្នុងវិស័យមួយចំនួន៕

ប្រភព៖ រ៉យទ័រ

spot_img
×