Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១១ ខែមេសា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ ការងារ អំណោយផល​ល្អ​បំផុត សម្រេចបាន​លទ្ធផល​ល្អ​ច្រើន ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន​ធ្វើ​ឲ្យ​អ្នកដទៃ​ត្រូវ​ច្រណែន ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន​ធ្វើ​ឲ្យ​អ្នកដទៃ​ច្រណែន ។ មនោសញ្ចេតនា មាន​ដំណឹង​រីករាយ​ស្មាន​មិន​ដល់ ។ សុខភាព ល្អ គួរ​រីករាយ​ជានិច្ច ។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសនិរតី ។ ពណ៌​នាំ​សំណាង លឿង ។ អ្នក​យកអាសា​ឆ្នាំរោង ៕

​ឆ្នាំឆ្លូវ ការងា​មានឱកាស​សហការ​រក​ស៊ី​ច្រើន​ក្នុង​ការងារ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ស្មាន​មិន​ដល់ ។ មនោសញ្ចេតនា ល្អប្រសើរ កក់ក្តៅ ។ សុខភាព ល្អ គួរ​ធ្វើ​ចលនា​ឲ្យ​បាន​ច្រើនជាង​ទៀត ។ ទិស​នាំ​លាភ​ទិស អាគ្នេយ៍ ពាយ័ព្យ ។ ពណ៌​នាំ​សំណាង​ក្រហម ។ អ្នក​យកអាសា​ឆ្នាំម្សាញ់ ៕

​ឆ្នាំខាល ៖ ការងារ មាន​អ្នក​ជួយ​យកអាសា គ្រប់យ៉ាង​ដំណើរការ​ដោយ​រលូន ។ លុយកាក់ ធូរធារ កិច្ចការ​រកស៊ី​កាក់កប ។ មនោសញ្ចេតនា គួរ​យកចិត្តទុកដាក់​ឲ្យ​បាន​ច្រើន​ដល់​គូស្នេហ៍​របស់​អ្នក ។ សុខភាព​ល្អ មិនត្រូវ​អង្គុយ​ស្ងៀម​មួយកន្លែង ។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង ក្រហម ។ អ្នក​យកអាសា​ឆ្នាំមមី ៕

​ឆ្នាំថោះ ៖ ការងារ គួរ​បង្កើត​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​រួម​ការងារ ។ លុយកាក់ ដោយ​ភាព​អល់អែក​បានជា​ខក​ឱកាស​កាស​រកប្រាក់ ។ មនោសញ្ចេតនា គួរ​មានចិត្ត​អធ្យាស្រ័យ ផ្លាស់ប្តូរ​យោបល់​គ្នា​ឲ្យ​បាន​ច្រើន​ក្នុង​រឿង​មនោសញ្ចេតនា ។ សុខភាព យកចិត្តទុកដាក់​ដល់​ថ្លើម ។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍ ។ ពណ៌​នាំ​សំណាង​ខ្មៅ ។ អ្នក​យកអាសា​ឆ្នាំកុរ ៕

​ឆ្នាំរោង ៖ ការងារ ត្រូវបាន​ថ្នាក់លើ​ជួយ​ជ្រោមជ្រែង គ្រប់យ៉ាង​ពុំមាន​បញ្ហា​រាំងស្ទះ ។ លុយកាក់ ត្រូវ​ថ្លឹងថ្លែង​ឲ្យ​ល្អិតល្អន់​មុនពេល​សម្រេចចិត្ត​ប្រថុយ​វិនិយោគ ។ មនោសញ្ចេតនា គួរ​មាន​អាកប្បកិរិយា​ផ្អែមល្ហែម​ដាក់​គូស្នេហ៍ ទើប​ចំណង​ស្នេហ៍​មិន​រង្គោះរង្គើ ។ សុខភាព ពេល​នឿយហត់​គួ​ស្តាប់ភ្លេង​បន្ធូរ​អារម្មណ៍​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសខាងកើត ។ ពណ៌​នាំ​សំណាង ក្រហម ស្វាយ ។ អ្នក​យកអាសា​ឆ្នាំមមី ៕

​ឆ្នាំម្សាញ់ ៖ ការងារ ជួប​ការលំបាក​គួរ​នឹងនរ​ដោះស្រាយ កុំ​រួញរា ។ លុយកាក់ ប្រសិន​ចង់​វិនិយោគ​គួរ​ធ្វើ​ក្នុង​ទ្រង់ទ្រាយ​តូច ។ មនោសញ្ចេតនា មានឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុ​បិ​ន្ត ។ សុខភាព ស្រក​ទម្ងន់ តែ​ត្រូវ​បរិភោគ​ឲ្យ​គ្រប់​ជីវជាតិ ។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងជើង ។ ពណ៌​នាំ​សំណាង​លឿង ។ អ្នកយក​អាសា ឆ្នាំឆ្លូវ ៕

​ឆ្នាំមមី ៖ ការងារ ពើបប្រទះ​នឹង​ឧបសគ្គ​ច្រើន ចំណាយ​កម្លាំង​ច្រើន តែ​លទ្ធផល​ទទួលបាន​មិន​ដូច​ចិត្ត ។ លុយកាក់ ៖ ជួប​សំណាង​តូច​អំពី​លុយកាក់ ។ មនោសញ្ចេតនា គួរ​ថែរក្សា​ចំណង​ស្នេហ៍​សព្វថ្ងៃ​ឲ្យ​គង់​វង់ ។ សុខភាព ល្អ គួរ​បរិភោគ​អាហារ​សម្បូរ​ប្រូតេអ៊ីន ។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងលិច ។ ពណ៌​នាំ​សំណាង ផ្ទៃមេឃ បៃតង ។ អ្នក​យកអាសា​ឆ្នាំខាល ៕

​ឆ្នាំមមែ ៖ ការងារ គួរ​ប្រមូលផ្តុំ​ក្នុង​ការងារ​របស់ខ្លួន កុំ​ជ្រៀតជ្រែក​កិច្ចការ​អ្នកដទៃ ។ លុយកាក់ មាន​សម្ពាធ​អំពី​ហិរញ្ញវត្ថុ ។ មនោសញ្ចេតនា មានឱកាស​រកឃើញ​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។ សុខភាព​ល្អប្រសើរ ។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាងលិច ។ ពណ៌​នាំ​សំណាង​ខៀវ ។ អ្នក​យកអាសា​ឆ្នាំកុរ ៕

​ឆ្នាំវក ៖ ការងារ គួរ​សម្រួល​ផ្លូវចិត្ត កុំ​ឲ្យ​ឥទ្ធិពល​ដល់​ការងារ ។ លុយកាក់ ប្រយ័ត្ន​ត្រូវ​បាត់​លុយកាក់ ។ មនោសញ្ចេតនា គួរ​យកចិត្តទុកដាក់​ឲ្យ​បាន​ច្រើន​ដល់​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។ សុខភាព យកចិត្តទុកដាក់​ដល់​សួត ផ្លូវដង្ហើម ។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិស​ឦ​សាន្ត ។ ពណ៌​នាំ​សំណាង​លឿង ពណ៌​ត្នោត​។ អ្នក​យកអាសា​ឆ្នាំរោង​៕

​ឆ្នាំរកា ៖ ការងារ ត្រូវ​បញ្ចៀស​កុំ​ឲ្យ​កើតមាន​ទំនាស់​ជាមួយ​អ្នក​រួម​ការងារ ។ លុយកាក់ ទុកដាក់​លុយកាក់​ឲ្យ​បានល្អ មិនត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា មិនល្អ កើតមាន​ការឈ្លោះប្រកែក ។ សុខភាព​យកចិត្តទុកដាក់​ដល់​ស្បែក ។ ទិស​នាំ​លាភ​ទិស​ឦ​សាន្ត តំណម​ទិសពាយ័ព្យ ។ ពណ៌​នាំ​សំណាង​លឿង ។ អ្នក​យកអាសា​ឆ្នាំរោង ៕

​ឆ្នាំចរ ៖ ការងារ មិនល្អ​មាន​អ្នក​ចង់​ផ្តួល​អ្នក ។ លុយកាក់ ថ្ងៃនេះ​មានរឿង​ចំណាយ​ច្រើន ។ មនោសញ្ចេតនា គួរ​ប្រយ័ត្ន​សម្តី​កុំ​ឲ្យ​ប៉ះពាល់​ផ្លូវចិត្ត​គូស្នេហ៍ ។ សុខភាព ៖ ប្រយ័ត្ន​បញ្ហា​ក្រពះ ។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិសខាងកើត ។ ពណ៌​នាំ​សំណាង ក្រហម ។ អ្នក​យកអាសា​ឆ្នាំមមី ៕

​ឆ្នាំកុរ ៖ ការងារ មានឱកាស​រីកចម្រើន​ច្រើន លុយកាក់​មិនត្រូវ​ប្រញាប់ប្រញាល់​បោះទុន​វិនិយោគ គួរ​ស្ទាបស្ទង់​ឲ្យ​ល្អិតល្អន់​សិន ។ មនោសញ្ចេតនា គួរ​បង្កើត​ភាព​ភ្ញាក់ផ្អើល​ខ្លះ​សម្រាប់​គូស្នេហ៍ ដើម្បី​ឲ្យ​មនោសញ្ចេតនា​កាន់តែ​ផ្អែមល្ហែម​។ សុខភាព ល្អ ។ ទិស​នាំ​លាភ​ទិស​ឦ​សាន្ត តំណម​ទិសនិរតី ។ ពណ៌​នាំ​សំណាង ពណ៌​ត្នោត ។ អ្នក​យកអាសា​ឆ្នាំមមែ ៕​

spot_img
×