Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Mark Zuckerberg ៖ ត្រឹមត្រូវ ហ្វេ​ស​បុក​រក្សាទុក​ព័ត៌មាន​សូម្បីតែ​ការ Click ១​ដង (Video inside)

spot_img

តាំងពី​ម៉ោង ២ ព្រឹក​ព្រលឹម​ថ្ងៃទី ១១ ខែ​មេសា (​ម៉ោង​នៅ​កម្ពុជា​) នាយក​ប្រតិបត្តិ CEO Mark Zuckerberg របស់​ facebook បាន​ឆ្លើយ​ទៅ​កាន់​សភា​អាមេរិក​អំពី​រឿងអាស្រូវ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ១៤​ឆ្នាំ​កន្លងមក​របស់​បណ្តាញ​សង្គម​នេះ ។​

​មូលបទ​នៃ​សវនាការ​នេះ​ហៅថា “​ភាព​ឯកជន​លើ facebook ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​និង​ការប្រើប្រាស់​ព្រមទាំង​ប្រើប្រាស់​ទិន្នន័យ​” ក្រោម​អធិបតី​របស់​ប្រធាន​គណៈកម្មាធិការ​ច្បាប់​របស់​ព្រឹទ្ធសភា Chuck Grassley (​គណបក្ស​សាធារណរដ្ឋ​) ព្រម​ជាមួយ​ប្រធាន​គណៈកម្មាធិការ​ពាណិជ្ជ​កម្ម វិទ្យាសាស្ត្រ និង​គ​មនាគ​ម​របស់​ព្រឹទ្ធសភា John Thune ។​

​ក្រោយ​សវនាការ​នេះ លោក Zuckerberg ត្រូវ​បន្ត​ប្រឈម​នឹង​សវនាការ​មួយ​ទៀត​ក្នុង​រដ្ឋសភា​អាមេរិក វេលា​ម៉ោង ១០​ព្រឹក​ថ្ងៃ​ដដែល។​

​សមាជិក​ព្រឹទ្ធសភា Jerry Moran សួរថា ៖ “​ធ្វើ​បែប​ណា​ដែល​មនុស្ស ៨៧​លាន​នាក់ ប្រើប្រាស់ facebook ចែករំលែក​ព័ត៌មាន​ឯកជន​ក្នុង​ពេល​ដែល​ក្នុងចំណោម​នោះ​មាន​គណនី​តែ ៣០០.០០០​នាក់ ប៉ុណ្ណោះ​បាន​ស្ម័គ្រចិត្ត​ធ្វើ​ការចែក​ព័ត៌មាន​។​

​លោក Zuckerberg ឆ្លើយថា ៖ ទស្សនៈ​របស់​យើងខ្ញុំ​គឺ​យើងខ្ញុំ​ពុំ​បាន​បំពាន​នឹង​បែបបទ​នៃ​ការទទួលយក ។ ប្រតិបត្តិការ​នេះ ជា​សកម្មភាព​ផ្អែកលើ​អ្វី​ដែល​យើងខ្ញុំ​បាន​និយាយ​អំពី​ប្រព័ន្ធ​របស់​វា ។ ប្រព័ន្ធ​ធ្វើការ​របស់​វា​ប្រព្រឹត្ត​ទៅ​ដូច​អ្វី​ដែល​យើងខ្ញុំ​បាន​រៀបចំ​ទុក បញ្ហា​ស្ថិតនៅត្រង់​ថា ការរៀបចំ​ប្រព័ន្ធ​នេះ​របស់​យើងខ្ញុំ​ពុំ​បាន​ល្អ ។​

​លោក Moran ចុច​សួរ​បន្ត ៖ អ្នកប្រើប្រាស់ facebook ពុំ​ព្រម​ទទួលយក​ការផ្ទេរ​ព័ត៌មាន​ឯកជន​?

​លោក Zuckerberg ឆ្លើយតប​ថា ៖ រឿង​នេះ​ស្ថិតនៅ​លើ​បញ្ហា​ប្រតិបត្តិការ​របស់​ប្រព័ន្ធ ហើយ​វា​បាន​យល់ព្រម​រួចស្រេច ។ ប្រហែល​មាន​មនុស្ស​ប្រមាណ ៨៦,៧ លាន​នាក់​ប៉ុណ្ណោះ​ដែល​ពុំ​យល់ព្រម ។​

​លោក Zuckerberg បន្ត​អះអាងថា ៖ អ្នកប្រើប្រាស់​នឹង​កុំព្យូទ័រ​ជា​បន្ទុក​ដំបូង​គេ ព្រោះថា ហ្វេ​ស​បុក​ប្រតិបត្តិការ​លើ​គ្រឹះ​ប្រាស្រ័យ​ទាក់ទង API -​វិធីសាស្ត្រ​ដើម្បី​ប្រតិបត្តិការ​ផ្នែក​ទន់​ទាំងឡាយ​ត​ភ្ជាប់​ជាមួយ​គ្នា​។ ឆ្លើយតប​ជាមួយ​សំណួរ​របស់​ព្រឹទ្ធសភា Dan Sulivan ដែល​ចោទសួរ​ថា តើ facebook ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា ឬ​ជា​ក្រុមហ៊ុន “​បោះពុម្ព​” ផ្សាយ​ដ៏​ធំ​មួយ​? លោក Zuckerberg អះអាងថា លោក​តែង​ចាត់ទុក facebook ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ ។ លោក​សង្កត់ធ្ងន់​ថា facebook ពុំ​បាន​ផលិត​ខ្លឹមសារ​អ្វី​ទាំងអស់ ប៉ុន្តែ​លោក​ទទួលខុសត្រូវ​ចំពោះ​ខ្លឹមសា​របស់ FB ។​

CEO FB រូប​នេះ​នៅ​បាន​អះអាងថា ប្រការ​សំខាន់​បំផុត​ពេល​នេះ​គឺ​ធានា​ថា​ពុំ​មាន​នរណា​អន្តរាគមន៍​បាន​ក្នុង​ការបោះឆ្នោត​ពាក់កណ្តាល​អណត្តិ​នា​ឆ្នាំនេះ ។​

​ឆ្លើយតប​នឹង​សំណួរ​ថា តើ FB មាន​គិត​ថា​រុស្ស៊ី​ឬ​ចិន បាន​ប្រមូល​ព័ត៌មាន និង​ឯកសារ​ទាំងឡាយ​របស់​អ្នកប្រើប្រាស់ FB ដែរឬទេ ?

​ប្រធាន FB ឆ្លើយតប ៖ យើងខ្ញុំ​កំពុង​ចាប់ផ្តើម​ការស៊ើបអង្កេត​មួយ ហើយ​ខ្ញុំ​គិត​ថា​យើង​នឹង​រក​ឃើញ​អ្វី​មួយ​នោះ ។

​សំណួរ​នៅមាន​ច្រើន​ទៀត​ទាក់ទង​នឹង​បញ្ហា​បច្ចេកទេស ហើយ​ចុងក្រោយ លោក Zucherberg បាន​ឆ្លើយថា គួរ​ណាស់ FB រារាំង Cambridge Analytica តាំងពី​ឆ្នាំ ២០១៥ ម្លេះ ប៉ុន្តែ​ពួកគេ​មាន “​អំណាច​” ព្រោះ​ពេលនោះ​ជា​អតិថិជន​របស់ FB ហេតុនេះ​ហេតុការណ៍​បាន​កើតឡើង​ហើយ Cambridge Analytica នៅ​ទទួលបាន​ព័ត៌មាន​របស់​អ្នកប្រើប្រាស់ ពិត​ណាស់​វា​ជា​កំហុស​របស់ FB​។​

​ក្រៅពី​នោះ​លោក​នៅ​ឆ្លើយ​ខ្លីៗ​ថា យើងខ្ញុំ​ពុំបាន​លំអៀង​ខាង​នយោបាយ​ទេ ព្រោះ​យើងខ្ញុំ​បង្កើត FB សម្រាប់​ពិភពលោក​ទាំងមូល ដែល​មាន​ភាសា​គ្រប់​ប្រភេទ​និង​មតិយោបល់​ខុសៗ​គ្នា​។ លោក​នៅ​បាន​ប្រាប់​បន្ថែមថា អ្នកប្រើប្រាស់​នៅបាន​ប្រើ Google ឬ​ប្រតិបត្តិការ​ដទៃទៀត​ដើម្បី​ចែករំលែក​ព័ត៌មាន រូបភាព មតិយោបល់ ហើយ​ទាំងអស់​នេះ FB មិន​អាច​គ្រប់គ្រង​បាន​ឡើយ ៕ សូ​យ​ន​

spot_img
×