Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ម៉ែន សំអន សម្ភោ​ធ​សណ្ឋាគារ​ផ្កាយ​៤​ជួយ​ឲ្យ​ពលរដ្ឋ​ជាង​៦​រយ​នាក់​មាន​ការងារ​ធ្វើ​

spot_img

​ខេត្ត​ព្រះសីហនុ ៖ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​បើកសម្ពោធ​សណ្ឋាគារ ហ្គោ​បូ​អ៊ី​ស្ត អេន​ធើ​ធេន​ម៊ិ​ន មាន​ទីតាំង​នៅក្នុង​ក្រុងព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០១៨​។ សណ្ឋាគារ​ទើប​បើក​សម្ភោ​ធ​ពេលនេះ បាន​បង្កើត​ការងារ​ឲ្យ​បុគ្គលិក​កម្ពុជា​ជាង ៦០០​នាក់​មាន​ការងារ​ធ្វើ​នៅក្នុង​សណ្ឋាគារ​នេះ​។​

អញ្ជើញ​បើក​សម្ភោ​ធ​សណ្ឋាគារ​លំដាប់​ផ្កាយ​៤ នៅ​ខេត្ត​ព្រះសីហនុ​ពេលនេះ​មាន លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​, ឯកឧត្តម មីន ស៊ូ ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា ប្រចាំ​ប្រទេស​កម្ពុជា និង​លោក ឈិន សេង​ងួន អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​សម្ពោធ​ដាក់​អោយ​ដំណើរការ​សណ្ឋាគារ ហ្គោ​បូ​អ៊ី​ស្ត អេន​ធើ​ធេន​ម៊ិ​ន មាន​ទីតាំង​ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។ អាជីវកម្ម​សណ្ឋាគារ​នេះ​នឹង​មាន​បុគ្គលិក​កម្ពុជា​យ៉ាងតិច ៦០០​នាក់ បាន​ចូលធ្វើ​ការងារ​នៅ​កន្លែង​នេះ​។ នា​ឱកាស​នោះ​ដែរ លោក ឈិន សេង​ងួន មាន ប្រសាសន៍ថា ការបណ្តាក់ទុន របស់​ក្រុមហ៊ុន Gobo East Entertainment ក្នុង​វិស័យ​ទេសចរណ៍ ស្របពេល​ដែល​កំណើន​ភ្ញៀវទេសចរ និង​អ្នកវិនិយោគគិ​នបរ​ទេសមក​ទស្សនា​ខេត្ត​ព្រះសីហនុ បាន​កើនឡើង​ជា​លំដាប់​។ ហើយ​ថា សមិទ្ធិផល​នេះ ឆ្លុះបញ្ចាំង​នូវ​ជោគជ័យ​ក្នុង​ការអនុវត្ត​នូវ​គោល​នយោបាយ​​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ខិតខំ​ទាក់ទាញ​ការវិនិយោគ​ក្នុង និង​ក្រៅប្រទេស បង្កើន​នូវ​ទំនុកចិត្ត និង​ជំនឿ​ជឿជាក់​ដល់​វិនិយោគិន ធុរ​:​ជន ក្នុង​វិស័យ​អចលនទ្រព្យ ដែល​កំពុង​បោះជំហាន​យ៉ាង​លឿន​នៅ​កម្ពុជា ជាពិសេស​ក្នុង​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​។​

លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បាន​អបអរសាទរ​ចំពោះ​សមិទ្ធិផល​ថ្មី ដែល​ក្រុមហ៊ុន​សំរេចចិត្ត​ចូលមក​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ ជា​ជម្រើស​ដ៏​ល្អ ព្រោះ​ក្រុង​នេះ ជាទី​តាំង​យុទ្ធសាស្ត្រ​ដ៏​ល្អ ជាប់មាត់​ស្រស់ស្អាត មាន​កំពង់ផែ​អន្តរជាតិ និង​អាកាស​យាន្តដ្ឋាន​អន្តរជាតិ មាន​សក្កា​នុព​ល​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ដ៏​សំខាន់ របស់​កម្ពុជា ។ ដូច្នេះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាច្រើន​ពិតជា​ចេញ ចូល និង​ស្នាក់នៅ​ក្រុងព្រះសីហនុ​ច្រើន ដើម្បី​រក្សា​ស្ថេរភាព និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា​តា​មរយៈ​ការផ្ដល់​ចំណូល និង​ផ្តល់​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​ភាពក្រីក្រ​៕ ដែន សីមា​

spot_img
×