Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Nokia បង្ហាញខ្លួន​សារជាថ្មី បំពាក់​មុខងារ​បី មុនគេ​បង្អស់ លើ​ពិភពលោក​

spot_img

ភ្នំពេញ ៖ HMD Global ដែលជា​ក្រុមហ៊ុន​ផលិត​ទូរ​សព្ទ័ Nokia បាន​នាំមក​ជូន​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី គឺ​Nokia 8 ដែលជា​ទូរ​សព្ទ័​មានមុខ​ងារ និង​សមត្ថភាព​ខ្ពស់ រួមផ្សំ​នឹង​រូបរាង​រចនា​ឡើង​​យ៉ាង​ស្រស់ស្អាត​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត​សម្រាប់​អ្នក​ចូលចិត្ត​លេង​បណ្តាញ​សង្គម​។ Nokia 8 គឺជា​ស្មា​ត​ហ្វូ​ន បំពាក់​នូវ​មុខងារ 3​យ៉ាង មុនគេ​បង្អស់​លើ​ពិភពលោក ក្នុងនោះ​រួមមាន​ការសហការ​ជា​លើកដំបូង​ជាមួយ ក្រុមហ៊ុន ZEISS ក្នុង​ការផលិត​កញ្ចក់​កាមេរ៉ា​អុ​ប​ទិ​ក​ដែល​ល្អ​ដាច់​គេ​។ ជាមួយនឹង​ប្រព័ន្ធ​ប្រតិបត្តិការ Android ចុងក្រោយបង្អស់ រួមទាំង​សំបក​អាលុយមីញ៉ូម​ដ៏​ទាន់សម័យ​ទាំងអស់នេះ ធ្វើ​ឲ្យ Nokia 8 ក្លាយជា​ទូរ​សព្ទ័​នាំមុខគេ ក្នុងចំណោម​ស៊េរី​ទូរ​សព្ទ័ Nokia ទាំងអស់​ដែល​បាន​ផលិតឡើង​។​

​លើសពី Selfie គឺ #Bothie : Nokia 8 បាន​នាំមក​នូវ​បច្ចេកវិទ្យា​ថត​វីដេអូ Dual-Sight មុនគេ​បង្អស់ ដែល​អាច​ឲ្យ​អ្នកប្រើប្រាស់ Live ផ្ទាល់​រាល់​សកម្មភាព​ជាក់ស្ដែង​ចូលក្នុង​បណ្ដាញ​សង្គម​នានា ដូចជា Facebook និង​YouTube ផងដែរ​។ បច្ចេកវិទ្យា Dual-Sight អាច​ឲ្យ​អ្នកប្រើប្រាស់​ផ្ដិត​យក​រូបភាព ឬ វីដេអូ បាន​ពី​កាមេរ៉ា​មុខ និង​កាមេរ៉ា​ក្រោយ​ក្នុងពេល​តែមួយ ដោយ​សកម្មភាព​ទាំងពីរ​នោះ​នឹង​ចេញ​ជា​ផ្ទាំង​រូបភាព​ពីរ​ផ្គុំ​ចូលគ្នា​នៅលើ​កញ្ចក់​អេក្រង់​ដ៏​ល្អ​ប្រណីត​។ ជាមួយនិង​ការ​ចុច​ប៊ូ​តុង​តែម្តង ទូរ​សព្ទ័ Nokia 8 ដែលជា​ទូរ​សព្ទ័​ដំបូង​គេ​ក្នុង​លោក​ដែលមាន​សមត្ថភាព Live ផ្ទាល់ បានផ្តល់​នូវ​បទពិសោធ​ន៏​ដ៏​សំបូរបែប​និង​ប្លែក​អស្ចារ្យ ដល់​អ្នក​ដែល​ចូលចិត្ត​បង្កើត​នូវ​អនុស្សាវរីយ៍​ពិសេសៗ​ជាមួយនឹង​កាមេរ៉ា​ទូរ​សព្ទ័​។ ដោយ​គ្រាន់តែ​អ្នក​ប្រើ​ម្រាមដៃ​ប៉ះ​អេក្រង់​តែប៉ុណ្ណោះ រូបភាព​ដ៏​អស្ចារ្យ​មួយ​នោះ​នឹង​ត្រូវបាន​ផ្តិត​ទុក​ក្នុង​ទូរ​សព្ទ័ Nokia 8 របស់​អ្នក​។

Nokia 8 ក៏​ជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​ដែល​បំពាក់​នូវ​សំឡេង Nokia OZO Audio ដែល​ផ្តល់​ឲ្យ​អ្នកប្រើប្រាស់​នូវ​ប​ច្ជេ​ក​វិទ្យា​ទំនើប​ដែលមាន​នៅក្នុង​ដៃ​របស់​អ្នកប្រើប្រាស់​។ សំឡេង OZO spatial 360° ផ្តល់នូវ​សំឡេង​ដែល​លាន់ឮ​រងំ​ជាមួយ​វីដេអូ​កម្រិត 4K​។ ប្រព័ន្ធ​ស្រូប​សំឡេង 360° audio ទំនើប​ចុងក្រោយ​របស់​ស្មា​ត​ហ្វូ​ន Nokia 8 នឹងធ្វើ​ឲ្យ​អ្នក​ប្រាកដថា​រាល់​ការ​ទស្សនា​វីដេអូ​នៅក្នុង​ស្មា​ត​ហ្វូ​ន​របស់​អ្នក ធ្វើ​ឲ្យ​អនុស្សាវរីយ​ទាំងឡាយ​របស់​អ្នក​នៅតែ​រស់​រវើក​ជានិច្ច​។

​ជាមួយនឹង​កម្រាស់​គែម​ត្រឹមតែ​4.6mm និង​កម្រាស់​ស្តើង​ជា​មធ្យម​ត្រឹមតែ 7.3mm ទូរ​សព្ទ័ Nokia 8 ដែលមាន​សំបក​រលើបរលោង គឺ​ត្រូវបាន​គេ​ផលិត​និង​ក្រឡឹង​ចេញពី​ដុំ​លោ​ហះ​ធាតុ​អាលុយមីញ៉ូម​ស៊េរី 6000 មួយ​ដុំ​ហើយ​ការ​រចនា​របស់​វា​ត្រូវបាន​ធ្វើឡើង​យ៉ាង​ផ្ចិតផ្ចង់​ដោយ​ឆ្លងកាត់​ដំណាក់កាល​ទាំង​40​នៃ​ការផលិត ដែល​រួមមាន​ការកែច្នៃ និង​ការ​ដុសខាត់​ផ្សេងៗ​។ ស្មាន​ហ្វូ​ន​ដែល​នាំមុខគេ​នេះ បំពាក់​នូវ​កញ្ចក់​អេក្រង់​ភ្លឺ​ថ្លា ឆ្លងកាត់​ដំណាក់កាល​ផលិតកម្ម​រយៈពេល​ជាង 20 ម៉ោង​ដើម្បី​ទទួលបាន​រូបរាង​ដ៏​ប្រណីត​។ ការផលិត​ប្រកបដោយ​ភាព​ល្អិតល្អន់​និង​យកចិត្តទុកដាក់​ខ្ពស់​នេះ គឺ​ធ្វើ​ឲ្យ​ស្មា​ត​ហ្វូ​ន​ដ៏​មាន​អនុភាព​ដែល​បំពាក់​ដោយ CPU SnapdragonTM 835 Mobile នឹង​ដំណើរការ​កាន់តែខ្លាំង​ជាង​មុន និង​មាន​រយៈពេល​យូរ​ជាង​មុន​។ ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ចុងក្រោយ​បំផុត​ដែលមាន​សុវត្ថិភាព និង​មាន​ភាពងាយស្រួល​ក្នុង​ការធ្វើ​បច្ចុប្បន្នភាព​ប្រចាំខែ ទូរ​សព្ទ័ Nokia 8 នឹង​ផ្តល់ជូន​អ្នក​នូវ​បទពិសោធ​នៃ​ការធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​ប្រតិបត្តិការ Android យ៉ាងពិត​ប្រាកដ​។​

​លើសពី Selfie គឺ #Bothie ​រាល់​រឿងរ៉ាវ​ទាំងអស់​តែងមាន​ទិ​ដ្ធ​ភាព​ពីរ ដូច្នេះហើយ​ទើប Nokia 8 ត្រូវបាន​រចនា​ឡើង​ដើម្បី​ឲ្យ​អ្នកប្រើប្រាស់​
​អាចបង្កើត និង​ចែករំលែក​នូវ​ទិ​ដ្ធ​ភាព​ទាំងសងខាង​បាន​ជាមួយ​មុខងារ Dual-Sight​។ លើសពីនេះ​ទៀត Nokia 8 ក៏​ជា​ស្មា​ត​ហ្វូ​ន​ដំបូងបង្អស់​របស់​ក្រុមហ៊ុន HMD Global ដែលមាន​បំពាក់​នូវ​កាមេរ៉ា​កញ្ចក់​អុ​ប​ទិ​ក ZEISS optics ធ្វើ​ឲ្យ​កាមេរ៉ា​ខាងមុខ និង​ខាងក្រោយ​របស់ខ្លួន​អាច​ថត​យក​រូបភាព​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក​ដែល​មិន​ធ្លាប់មាន​ពីមុនមក​។ អ្នកប្រើប្រាស់​អាច​បង្ហោះ​រូបភាព​និង​វីដេអូ​បង្កប់​ដោយ​ភាព​ច្នៃប្រឌិត​របស់​ពួកគេ​លើ​បណ្តាញ​សង្គម​នានា​ជាមួយនឹង​មុខងារ Bothie ។ អ្នកប្រើប្រាស់​ក៏​អាច​រក្សា​រូបភាព​និង​វីដេអូ​ទុក​នៅក្នុង Google Photos ដោយ​គ្មាន​ដែន​កំណត់​ផងដែរ​។​

​លោក Juho Sarvikas ប្រធាន​ផ្នែក​ផលិតផល​នៃ​ក្រុមហ៊ុន HMD Global មានប្រសាសន៍ថា ” យើង​ដឹងថា​អ្នកប្រើប្រាស់​កំពុង​បង្កើត និង​ចែករំលែក​រូបភាព Live ផ្ទាល់ ហើយ​រូបភាព និង​វីដេអូ រាប់លាន​ត្រូវបាន​ចែករំលែក​រៀងរាល់​នាទី​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។ អ្នក​ទាំងនោះ​ត្រូវបាន​បំផុសគំនិត ដោយ​មាតិកា​ដែល​ពួកគេ​ប្រើប្រាស់ ហើយ​ពួកគេ​ក៏​កំពុងតែ​ស្វែងរក​មធ្យោបាយ​ថ្មីៗ​ដើម្បី​បង្កើត​មាតិកា​ប្លែកៗ ផ្ទាល់ខ្លួន​របស់​ពួកគេ​។ អ្នក​ទាំងនោះ​ហើយ ដែល​បាន​បំផុសគំនិត​ឱ្យ​យើង​បង្កើតឡើង​នូវ​ស្មា​ត​ហ្វូ​ន ដែលមាន​មុខងារ និង​តុល្យភាព​នៃ​ការ​រចនា​ដ៏​ល្អឥតខ្ចោះ បទពិសោធ​ប្លែក​ភ្នែក និង​ដំណើរការ​ដ៏​អស្ចារ្យ ”​។​

ប្រព័ន្ធ​ប្រតិបត្តិការ Android ដំណើរការ​ល្អឥតខ្ចោះ​ ទូរ​សព្ទ័ Nokia តែងតែ​ផ្តល់ជូន​នូវ​បទពិសោធ​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android ល្អឥតខ្ចោះ នឹងមិន​បណ្ដោយ​ឲ្យ​កម្មវិធី​ដែល​មិនចាំបាច់​ណាមួយ​មក​ពន្យឺតដំណើរ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​ឡើយ​។ Nokia 8 បញ្ចូល​គ្នា​រវាង​ប្រព័ន្ធ​ប្រតិបត្តិការ Android ល្អឥតខ្ចោះ និង​វិស្វកម្ម​ពោរពេញ​ដោយ​ការច្នៃប្រឌិត បង្កើតបាន​នូវ​សក្តានុពល​ពេញលេញ​នៃប្រតិបត្តិ​ករ SnapdragonTM 835​។ ជាមួយនឹង​ការធ្វើ​បច្ចុប្បន្នភាព សុវត្ថិភាព​ប្រចាំខែ Nokia 8 ស្មា​ត​ហ្វូ​ន តែងតែមាន​សុវត្ថិភាព និង​ទាន់​សម័យកាល​ជានិច្ច​។ Nokia 8 ត្រូវបាន​ធានា​សុវត្ថិភាព ជាមួយនឹង​ការផ្ទៀងផ្ទាត់​ស្នាម​ម្រាមដៃ biometric ផ្តល់ជូន​នូវ​សុវត្ថិភាព​កាន់តែខ្លាំង ធ្វើឱ្យ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ជា​ដៃគូ​ដ៏​សមស្រប​ដែល​អ្នកត្រូវការ​។​

Nokia 8 មាន​បី​ពណ៌​សម្រាប់​ជ្រើសរើស គឺ​ពណ៌​ទឹកប៊ិច​ភ្លឺ ពណ៌​ទឹកប៊ិច​ក្រ​ម៉ៅ និង​ពណ៌​ប្រាក់ (steel)​។ រាល់​ការទិញ​Nokia 8 ក្នុងតម្លៃ​ត្រឹមតែ ៥២៥​ដុល្លារ​តែប៉ុណ្ណោះ នឹងមាន​ការ​ថែម​ជូន ទូរ​សព្ទ័​អិន​ចុច​ពិល (Nokia 105) លេខ​ទូរស័ព្ទ Smart ពិសេស​តម្លៃ​129 ដុល្លារ និង​គម្រោង Smart ធំ​ហ្ម៎ង​! សំរាប់ 24 សប្តាហ៍​៕ ដោយ វិចិត្រ​

 

spot_img
×