Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេតុតែឃ្លានពេក! អ្នកគ្រូពេទ្យ​មួយ​​ក្រុម ផ្លោះ​របង ទៅ​បេះ​ផ្លែ​ល្ហុង​ឡើង​ត្រដា.ប​ត្រដួ.ស ចុងក្រោយ….

spot_img

វីដេអូឃ្លីបមួយ ដែលត្រូវបានបង្ហោះដោយគណនី Tik Tok មានឈ្មោះថា @kanyanatkurirang​ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ បង្ហាញគិលានុបដ្ឋាយិកាមួយក្រុម នាំគ្នាផ្លោះរបងពេទ្យ ទៅបេះផ្លែល្ហុងយ៉ាងត្រដាបត្រដួស គឺថាមានអ្នកទស្សនារហូតដល់ទៅ ៣.៤ លាន ដង។

ក្នុងវីដេអូ​គេអាចឃើញយ៉ាងច្បាស់ថា មានគិលានុបដ្ឋាយិកា ៣-៤ នាក់ ស្ថិតក្នុងសម្លៀកបំពាក់ឈុតស ដោយឈរជាបន្តបន្ទាប់គ្នានៅលើយ៉របងមន្ទីរពេទ្យ ចាប់តោងប៉ផាត់ប៉ភីងព្រោះខ្លាចធ្លាក់ទៅដី ដើម្បីផ្លោះទៅបេះផ្លែល្ហុង។ ក្នុងឃ្លីបបន្ត ក៏បានបង្ហាញគិលានុបដ្ឋាយិកាម្នាក់ ដែលឡើងដល់ដើមល្ហុង បានបេះផ្លែល្ហុងបោះបញ្ជូនឲ្យគ្នីគ្នាបន្តបន្ទាប់ ខណៈអ្នកនៅខាងក្នុងរង់ចាំទទួល។

បន្ទាប់បេះបានផ្លែល្ហុងល្មមគ្រប់គ្រាន់ហើយ លុះពេលមកដល់កន្លែង គិលានុបដ្ឋាយិកាទាំងនោះ ក៏បានចាប់ផ្តើមធ្វើបុកល្ហុងដ៏ឈ្ងុញឆ្ងាញ់ចែកគ្នាញ៉ាំយ៉ាងរីករាយ និងថែមទាំងភ្ជាប់ Capiton លើវីដេអូថា «ធ្វើការជាក្រុម​ តស៊ូត្បិតត្បៀតបន្តិចហើយ ព្រោះលុយឥឡូវពិបាករកណាស់!»។

ក្រោយពីបានឃើញគិលានុបដ្ឋាយិកាទាំងនោះ នាំគ្នាតស៊ូព្រោះតែដើម្បីបុកល្ហុងបែបនេះ ធ្វើឲ្យអ្នកទស្សនាអស់សំណើចស្ទើរៗគ្នាតែម្តង ព្រោះថានេះជាកម្មភាពដ៏កម្របានឃើញ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@kanyanatkurirang

ทำงานเป็นทีมจ้า

♬ ชอบเธอแบบนี้ – จาก “ละคร ลิขิตแห่งจันทร์” – เก่ง ธชย
spot_img
×