Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនាក់ទំនង​កម្ពុជា និង​ឥណ្ឌា នឹង​រីកចម្រើន ជឿនលឿន​ទៅ​មុខ ប្រសើរ​ថែម​ទៀត​

spot_img

ភ្នំពេញ​៖ លោកស្រី​លោក​ស្រី Manika Jain ឯកអគ្គរដ្ឋទូត​ឥណ្ឌា បាន​កោតសរសើរ​ប្រទេស​កម្ពុជា ដែល​មាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ទាំង​កំណើនសេដ្ឋកិច្ច និង​ទំនាក់ទំនង​ការទូត​។​

​សម្ដេច​ក្រឡ​ហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ បានអនុញ្ញាត​ឲ្យ​លោកស្រី Manika Jain ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​រសៀល​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០១៨​នៅ​ទីស្តីការក្រសួង​។​

​ក្នុងជំនួប​នោះ សម្ដេច​ក្រឡាហោម ស ខេង បាន​អរគុណ​ចំពោះ​ការគាំទ្រ​របស់​រដ្ឋាភិបាល​ឥណ្ឌា តាំងពី​ដើម​រហូត​មក នៅ​ប្រទេស​កម្ពុជា ធ្លាក់​ក្នុង​ភ្លើងសង្គ្រាម ដែល​ពិតជា​ឆ្លុះបញ្ចាំង​ពី​កិច្ច​ទំនាក់ទំនង​ល្អ រវាង​ប្រទេស​ទាំង​២ ជា​ពិសេស​តាមរយៈ​ទស្សនកិច្ច​នាពេល​ថ្មីៗ​នេះ របស់​សម្ដេច​តេជោ ហ៊ុន សែន ទៅកាន់​ប្រទេស​ឥណ្ឌា​។​
​ក្នុង​ដំណើរ​បេសកកម្ម​ការទូត​របស់​លោកស្រី​ឯកអគ្គរដ្ឋទូត​ថ្មី​នៅ​កម្ពុជា នាពេលនេះ សម្ដេច​ក្រឡាហោម រំពឹងថា នឹង​កាន់តែ​ពង្រឹង និង​ពង្រីក នូវ​ទំនាក់ទំនង​ការទូតឲ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​។​

​នៅក្នុង​ជំនួប​នោះ ឯកអគ្គរដ្ឋទូត​ឥណ្ឌា បាន​ថ្លែងថា កម្ពុជា​និង​ឥណ្ឌា គឺ​មាន​វប្បធម៌ អរិយធម៌ ប្រហាក់ប្រហែលគ្នា ហើយ​តាមរយៈ​ប្រទេស​ទាំង​ពីរ ក៏​មាន​ទំនាក់ទំនង​ល្អ​ជា​យូរលង់​ណាស់​មកហើយ​។ មកដល់​ពេល​នេះ​ទៀត ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ គឺ​មាន​ភាព​កាន់តែ​ជិតស្និទ្ធ ។​

​លោកស្រី Manika Jain បន្តថា ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ឥណ្ឌា នឹង​រឹតតែ​មាន​ការរីកចម្រើន ជឿនលឿន​ទៅ​មុខ យ៉ាង​ល្អប្រសើរ​ថែម​ទៀត​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×