Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រកាស​ឲ្យ​ក្រុមហ៊ុន​ប្រតិ​ប​ត្ដិករ​ទូរគមនាគមន៍ ដែល​ជំពាក់​បំណុល​រដ្ឋ ត្រូវ​ចូល​មក​សងបំណុល ជា​កំហិត​ដែល​ប្រឈម​នឹង​រៀបចំ​សំណុំរឿង​ដាក់​បណ្ដឹង ទៅ​តុលាការ​

spot_img

​ភ្នំពេញ​៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ចេញ​សេចក្តីជូនដំណឹង​រួមគ្នា ប្រាប់​ដល់​ប្រធាន​ក្រុមហ៊ុន​ប្រតិ​ប​ត្ដិករ​ទូរគមនាគមន៍ ដែល​នៅ​មាន​បំណុល​ជំពាក់ ក្រសួង​ប្រៃសណីយ៍ ទូរគមនាគមន៍​កម្ពុ​ជា និង​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ត្រូវ​សង់បំណុល​ទាំងអស់ យ៉ាងយូរ​ត្រឹម​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០១៨ ជា​កំហិត​។​

​បើ​តាម​សេចក្ដីជូនដំណឹង បានបញ្ជាក់​ថា ផុត​កាលកំណត់​នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញាវត្ថុ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នឹង​ចាប់​វិធានការ​តឹងរឹង​ជា​បន្ដបន្ទាប់ ដូចខាងក្រោម ដោយ​ពុំ​មាន​ការលើកលែង​ឡើយ ៖ ១. ប្រកាស​ជា​សាធារណៈ​តាម​សារព័ត៌មាន វិទ្យុ ឬ​ទូរទស្សន៍​ចំពោះ​ក្រុមហ៊ុន​ទាំងឡាយណា ដែល​ខកខាន​មិន​បាន​អនុវត្ដ តាម​ការណែនាំ​ខាងលើ ដោយ​ដាក់​ចំ​ឈ្មោះ​ក្រុមហ៊ុន ឈ្មោះ​អភិបាល​ក្រុមហ៊ុន ម្ចាស់​ក្រុមហ៊ុន និង​ចំនួន​ទឹកប្រាក់​ដែល​បាន​ជំពាក់​។ ២. ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ដូចជា បង្កក​គណនី​នៅ​ធនាគារ​ពាណិជ្ជ បិទ​ហ្វ្រេ​កង់ស៍​, ហាមឃាត់​ការនាំចេញ​-​នាំចូល ហាមឃាត់​ការចូលរួម​ក្នុង​ដំណើរ​លទ្ធកម្ម​សាធារណៈ​, ព្យួរ ឬ ដកហូត​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ អាជ្ញាប័ណ្ណ​ហ្វ្រេ​កង់ស៍​វិទ្យុ កិច្ចព្រមព្រៀង ឫ​លិខិត​គតិ​យុត្ដ​ពាក់ព័ន្ធ​ផ្សេងៗ សម្រាប់​ធ្វើ​អាជីវកម្ម និង​ចុងក្រោយ​រៀបចំ សំណុំរឿង​ដាក់​បណ្ដឹង ទៅ​តុលាការ​។​

​សេចក្ដីជូនដំណឹង របស់​ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​ប្រៃសណីយ៍​បានបញ្ជាក់​ថា​ការ​ចេញ​សេចក្តីជូនដំណឹង​នេះ គឺ​អនុវត្ត​តាម​ចំណារ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃ​ទី​២០​ខែ​កុម្ភៈ ឆ្នាំ​២០១៨ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×