Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជារំពឹងថា ការនាំចេញកសិផល និងផលិតផលផ្សេងទៀត ទៅកាន់កូរ៉េខាងត្បូង នឹងកាន់តែមានចំនួនច្រើន

spot_img

ភ្នំពេញ៖ ខណៈដែលប្រទេសទាំងពីរគឺកម្ពុជា និងកូរ៉េខាងត្បូង ទើបតែបានចុះហត្ថលេខាជាផ្លូវការរួចហើយ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនោះ កម្ពុជារំពឹងថា ការនាំចេញកសិផល ​​និងផលិតផលផ្សេងទៀត ទៅកាន់កូរ៉េខាងត្បូង នឹងកាន់តែមានចំនួនច្រើន។ ហើយក្រៅពីការចុះហត្ថលេខានេះ កម្ពុជា ដែលមានក្រសួងពាណិជ្ជកម្ម ក៏គ្រោងនឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ជាមួយបណ្តាប្រទេសផ្សេងៗទៀត ដូចជា ចក្រភពអង់គ្លេស, ជប៉ុន, ឥណ្ឌា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីជាដើម។

ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសាធារណៈរដ្ឋកូរ៉េ បានដាក់បញ្ចូលក្នុងកញ្ចប់នូវផលិតផលសក្តានុពលរបស់កម្ពុជា ដូចជា​ ផលិតផលកសិ-ឧស្សាហកម្ម និងកសិកម្ម។ ជាមួយគ្នានេះ ឯកឧត្តម​​ ក៏បានទទួលស្គាល់ថា ផលិតផលផលរបស់កម្ពុជាមួយចំនួននៅមិនទាន់គោរពតាមបទដ្ឋានស្តង់ដារ និងភូតគាមអនាម័យរបស់ភាគីកូរ៉េនៅឡើយ ដែលចាំបាច់គ្រប់ភាគីពាក់ព័ន្ធ និងវិស័យឯកជន ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតលើការពង្រឹងគុណភាពផលិត និងជំរុញការនាំចេញ។

ដោយឡែក អ្នកវិភាគសេដ្ឋកិច្ច លោកបណ្ឌិត ម៉ី កល្យាណ បានលើកឡើងថា កិច្ចព្រមព្រៀងពាណិ​ជ្ជ​​កម្មសេរី គឺប្រៀបបាននឹងស្ពានមួយ សម្រាប់ត្រួសត្រាយផ្លូវជំរុញដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ប៉ុណ្ណោះ ប៉ុន្តែអ្វីដែលសំខាន់ គឺស្ថាប័នជំនាញពាក់ព័ន្ធ និងវិស័យឯកជនខ្លួនឯង ត្រូវខិតខំពង្រឹងគុណភាពផលិតផលរបស់ខ្លួន ឲ្យគោរពតាមបទដ្ឋានស្តង់ដារ និងភូតគាមអនាម័យ ទើបយើងអាចទាញយកប្រយោជន៍ជាអតិបរិមាពីកិច្ចព្រមព្រៀងនេះ។

សូមជម្រាប់ថា បើយោងតាមប្រភពព័ត៌មាន ផលិតផលកសិកម្មកម្ពុជាសរុបចំនួន ១.២០៤ តោន ត្រូវបាននាំចេញទៅកាន់សាធារណរដ្ឋកូរ៉េ ក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២១នេះ ដោយបានកើនឡើង ១០៦%  បើធៀបនឹងឆ្នាំមុន។ ​ក្នុងអំឡុងបីត្រីមាសដំបូងនៃឆ្នាំនេះ ផលិតផលកសិកម្មសំខាន់ៗ ដែលនាំចេញ មានដូចជា៖ កៅស៊ូធម្មជាតិ   ៩៥០តោន  ស្វាយស្រស់ ១២៤ តោន ស្ករត្នោត ២៩តោន និង ពោត ២១តោន៕

spot_img
×