Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ដ៏ស្រស់ស្អាត​ធ្វើការ​តាម​ផ្ទះ​ស្រុក​គេ ស្វែងរក​ជំនួយ​ពី​អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត បន្ទាប់ពី​នាង​ត្រូវ​ថៅកែ​…

spot_img

​ជនជាតិ​ហ្វីលីពីន​ជាច្រើន បានធ្វើ​ចំណាកស្រុក​ទៅកាន់​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់ ក្នុង​ក្តីសង្ឃឹម​អាច​រកលុយ​បាន​ច្រើន ដើម្បី​ធ្វើ​ឲ្យ​ជីវិត​គ្រួសារ​ល្អប្រសើរ ។ ប៉ុន្តែ ទន្ទឹម​នោះ​ផងដែរ ក៏មាន​ជនជាតិ​ហ្វីលីពីន​មួយចំនួន បាន​ក្លាយជា​ជនរងគ្រោះ​ដោយ​ត្រូវ​ថៅកែ​រំលោភបំពាន ដែល​សូម្បី​ប្រើ​អំពើហិង្សា ឬ បដិសេធ​ពុំ​ផ្តល់​ប្រាក់ខែ​ដែល​ពួកគេ​ធ្វើ​ឲ្យ​ផងដែរ ។​

​ជាក់ស្តែង នារី​ជា​ពលករ​ម្នាក់ ថ្មីៗ​នេះ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​អ្នកលេង​អ៊ី​ន​ធើ​ណេ​ត​ជាច្រើន បន្ទាប់ពី​ស្ថានភាព​របស់​នាង​ត្រូវបាន​បញ្ចេញ​ជា​សាធារណៈ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក “OFW Go Home Project” ។

​យោងតាម​អ្នក​ផុស នោះ​នារី​ម្នាក់​ឈ្មោះ Marilyn Birang ដែល​កំពុងធ្វើការ​នៅតាម​ផ្ទះ​នៅក្នុង​ទីក្រុង Riyadh បាន​កំពុង​ត្រូវបាន​ឃុំខ្លួន​ដោយ​ថៅកែ​របស់​នាង​ដោយ​ខុសច្បាប់ ។ យោងតាម​អ្នក​ដែល​បាន​ស្គាល់​នាង ពួកគេ​ពុំ​អាចទាក់ទង​នាង​បាន​អស់​រយៈពេល ៣ ថ្ងៃ មកហើយ ។ ពួកគេ​ពិតជា​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ព្រោះ Marilyn មាន​ជំងឺ ហើយ​ពួកគេ​ជឿថា​នាង​ពុំ​អាច​ហូប​អាហារ​កើត​អស់​ជាច្រើន​ថ្ងៃ​ផងដែរ ។​

​នៅពេល​រូបថត​របស់​នាង​បាន​រីក​រាលដាល​នៅលើ​បណ្តាញ​សង្គម អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត ពិតជា​មានការ​ព្រួយបារម្ភ​ជាខ្លាំង ពី​សុវត្ថិភាព​របស់​នាង ជាពិសេស​បន្ទាប់ពី​ឃើញ​រូបរាង​មុខមាត់​ដ៏​ស្រស់ស្អាត​របស់​នាង ។ ជាការ​ពិតណាស់ នៅក្នុង​រូបថត​មួយចំនួន​នាងៗ មើលទៅ​ដូចជា​តារាភាពយន្ត​ហ្វីលីពីន នាង Angel Locsin អីចឹង ។​

​ទោះយ៉ាងណា អ្នកលេង​អ៊ី​ន​ធើរ​ណេ​តម្នាក់​បាន​រកឃើញ​ខ​មិន​មួយ ដែល​ត្រូវបាន​សន្ម​ត់​សរសេរ​ដោយ Marilyn ។ នាង​និយាយថា នាង​មិន​អី​ទេ ហើយ​ថា​ថៅកែ​របស់​នាង​នឹង​បញ្ជូន​នាង​ទៅ​ស្រុកកំណើត​នៅ​១​សប្តាហ៍​ទៀត ។ ជា​អកុសល ដោយសារ​វា​គ្រាន់តែ​ជាខ​មិន screenshot ប៉ុណ្ណោះ ហើយក៏​មាន​វិធី​ណាមួយ​បញ្ជាក់ថា តើ​វា​ពិតជា​អា​ខោ​ន​របស់ Marilyn ឡើយ ។​

​ហេតុដូច្នេះ ពួកគេ​ទាំងអស់គ្នា ជួយ​បន់ស្រន់​ព្រះ​ជា​ម្ចាស់ សូម​ឲ្យ Marilyn ជួបតែ​សំណាងល្អ និង​វិល​ត្រឡប់មក​ស្រុកកំណើត ជួបជុំ​ប្តី និង​គ្រួសារ​របស់​នាង​ប្រក​ដោយ​សុវត្ថិភាព ៕ ចន្ទី​

  

 

spot_img
×