Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ សហរដ្ឋអាមេរិក ផ្ទុះការឆ្លងថ្មីនិងស្លា.ប់ថ្មីដោយកូវីដ-១៩ច្រើនជាគេ នៅលើពិភពលោក

spot_img

បរទេស ៖ ក្នុងរយៈពេល២ម៉ោងកន្លងមកនេះ ស្ថានភាពកូវីដ-១៩ បានផ្ទុះការឆ្លងថ្មី និងស្លាប់ថ្មី ច្រើនជាងពីម្សិលមិញ ហើយសហរដ្ឋអាមេរិក ក្លាយជាប្រទេសមានអ្នកឆ្លងថ្មី និងស្លា.ប់ថ្មីច្រើនជាងគេនៅលើពិភពលោក។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ នៅវេលាម៉ោង៨ និង ៣០នាទីព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ថា នៅលើពិភពលោក រកឃើញករណីឆ្លងថ្មី ៤២៥ ៨២២នាក់ និង មានករណីស្លា.ប់ថ្មី ដោយកូវីដ-១៩ចំនួន ៧ ៥៣០នាក់។ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង២៤៥,២លាននាក់ ហើយក្នុងនោះមានអ្នកស្លា.ប់ជាង៤,៩លាននាក់ និងមានអ្នកជាសះស្បើយ ជាង២២២,៣លាននាក់។ ដោយឡែកអ្នកជំងឺជាង ១៧,៩លាននាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល។

សហរដ្ឋអាមេរិក បានរកឃើញមានអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន៦៩ ៥៦៩នាក់ និង មានអ្នកស្លា.ប់ថ្មី ១ ៤៥១នាក់ ហើយនេះជាចំនួនឆ្លងថ្មី និងស្លាប់ថ្មីច្រើនជាងគេ នៅលើពិភពលោក។ សហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង៤៦,៤លាននាក់ ហើយក្នុងនោះមានអ្នកស្លា.ប់ ៧៥៩ ៩៣២នាក់ និង មានអ្នកជាសះស្បើយ ជាង៣៦,៣លាននាក់។

រុស្ស៊ី មានអ្នកស្លា.ប់ថ្មី ដោយកូវីដ-១៩ ចំនួន១ ១០៦នាក់ ហើយនេះជាចំនួនអ្នកស្លា.ប់ប្រចាំថ្ងៃច្រើនលំដាប់លេខ២ នៅលើពិភពលោក សម្រាប់ថ្ងៃនេះ បន្ទាប់ពីសហរដ្ឋអាមេរិក និង រកឃើញអ្នកឆ្លងថ្មី ៣៦ ៤៤៦នាក់។ រុស្ស៊ី មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង៨,៣លាននាក់ ហើយក្នុងនោះមានអ្នកស្លា.ប់ ២៣២ ៧៧៥នាក់ និង មានអ្នកជាសះស្បើយ ជាង ៧,២លាននាក់។

ដោយឡែក ចិនជាប្រទេសដើមកំណើតកូវីដ-១៩ រកឃើញករណីឆ្លងថ្មី ៤៣នាក់ តែមិនមានករណីស្លា.ប់ថ្មី។ ចិនឈរនៅលើលេខរៀងទី១១៣ នៃបណ្ដាប្រទេស មានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក ដោយមានអ្នកឆ្លងសរុប ៩៦ ៨៤០នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកស្លា.ប់ ៤ ៦៣៦នាក់ និងមានអ្នកជាសះស្បើយ ៩១ ៦០១នាក់ ហើយអ្នកជំងឺ ៦០៣នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល៕រក្សាសិទ្ធិដោយ ៖ សារាយSN

សូមអានតារាង នៃបណ្ដាប្រទេសមួយចំនួន ដែលមានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក៖

spot_img
×