Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ម្ល៉ឹងផង! នារីម្នាក់ ទម្លាយ​ខ្ទេច រ៉ូស រកសុី​គោកជេ ឲ្យ​នាង​ទៅ​ជួប​លោកធំ ឧកញ៉ា តែ​នាង​មិន​ព្រម ក៏ផ្ទុះ​កំហឹង​ដៀម​ដាម​សុទ្ធតែ​…

spot_img

នារីម្នាក់ ព្រោះតែអត់ទ្រាំពុំបានទៅនឹងទង្វើរបស់កញ្ញា រ៉ូស ដែលបានបន្តនិយាយដៀមដាម មើលងាយក្នុងនោះសុទ្ធតែថា រូបនាងធ្លាប់មានប្រវត្តិជាស្រីរាំអកកាដង់…ជាដើម បានទម្លាយចេញខ្ទេចរឿង រ៉ូស ណែនាំនាងឲ្យទៅជួបលោកធំ ឧកញ៉ា ក្នុងតម្លៃ ១ ពាន់ដុល្លារ ប៉ុន្តែ នៅពេលនាងបដិសេធ ក៏បានផ្ទុះកំហឹងនិយាយដៀមដាមបែកអូរហូរស្ទឹង ពោលគឺស្របពេលនាងឡើងកូដទើបទិញឡានថ្មី បន្ទាប់កុងត្រាការងារមួយ។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Mak leak single បានបង្ហោះសាររៀបរាប់អំពីរឿងនេះ និងភ្ជាប់វីដេអូភស្តុតាងបែបនេះថា៖ «ខ្ញុំព្យាយាមទ្រាំណាស់ ដើម្បីកិត្តិយស និងតម្លៃរបស់ខ្ញុំ ព្រោះមិនធ្លាប់មានបញ្ហាជាមួយអ្នកណាទេ តែបុគ្គលឈ្មោះ An Na Rose គាត់ព្យាយាមវ៉ៃប្រហារនាងខ្ញុំ ដោយសារខ្ញុំបដិសេធនិងគាត់ មិនទៅជួបឧកញ៉ា អ្នកធំ តាមការល្បួងរបស់គាត់ ខ្ញុំក៏មានតម្លៃខ្លួនឯងដែរ ខ្ញុំក៏មានកិត្តិយសដែរ ហេតុអីមើលងាយខ្ញុំម្ល៉េះ ពិតជាតូចចិត្តណាស់ នេះហើយគឺជាមូលហេតុដែលគេតែងតែមាក់ងាយពីជីវភាពរបស់ខ្ញុំ ដោយសារតែខ្ញុំបានបដិសេធចំពោះសំណើររបស់គេ ដែលអោយខ្ញុំទៅជួបជាមួយអ្នកធំ ខ្ញុំមិនព្រមទៅ។

តែយ៉ាងណា ខ្ញុំមិននិយាយអីច្រើនទេ តែបុគ្គលឈ្មោះ An Na Rose បែរជាគុំកួនខ្ញុំ តាមវាយប្រហារ ជាន់ឈ្លីកិត្តិយសខ្ញុំ ឱ្យខ្ញុំទ្រាំដល់ពេលណា??? បើគាត់នៅតែតាមធ្វើបាបខ្ញុំបែបនេះ មានតែរកជំនួយតាមផ្លូវច្បាប់ទេ កុំយកកិត្តិយសនារីគ្រប់រូប មកលេងសើចបែបនេះ»។

ក្រោយពីបានបង្ហោះបានប៉ុន្មាននាទី នារីខាងលើក៏បានបន្តទៀតថា៖ «ក្រោយពីនាងខ្ញុំបានបង្ហោះ រយះពេល 17នាទី មក គាត់ព្យាយាមដូរប្រូហ្វាល់ ដើម្បីអោយមហាជនមានកាយល់ច្រលំថាជាអាខោនហ្វេក An Na Rose @»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×