Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីនគរបាល​វរៈ​ការពារ​ព្រំដែន​គោក​៦០៣ រិះគន់​មេបញ្ជាការ​វរៈ​ថា ធ្វើជា​មេបញ្ជាការ​គ្មាន​ការអភិវឌ្ឍន៍​និង​គ្មាន​ភាព​រីកចម្រើន​

spot_img

តាកែវ​៖ បន្ទាប់ពី​ទទួលបាន​ការតែងតាំង​ជា​មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៦០៣ អស់​រយៈពេល​ជិត​៥​ឆ្នាំ​មកនេះ លោក កែវ សឿន ត្រូវបាន​កូនចៅ​ក្រោម​ឱវាទ​លួច​នាំគ្នា​និយាយ​ខ្សឹបៗ ហើយ​រិះគន់​ទៅលើ​មេបញ្ជាកា​រូបនោះ ថា​ឡើងកាន់​ជា​

មេបញ្ជាការ ជំនួស​លោក មេបញ្ជាការ​ចាស់ អស់​ជិត​៥​ឆ្នាំ​មកនេះ ឃើញថា នៅក្នុង​បន្ទាយ គ្មាន​ការអភិវឌ្ឍ​ន៏​អ្វី​ទាល់តែសោះ ផ្ទុយទៅវិញ​កន្លែង​ដែល​ធ្លាប់តែ​ស្អាត បែប​ជា​ក្លាយទៅជា​បន្ទាយ​ដ៏​ចាស់ គ្មាន​សោភ័ណភាព និង​សំណង់​បាក់បែក​សម្រាប់​កូនចៅ​ស្នាក់នៅ​ទៅវិញ ។​

​កូនចៅ​ក្រោម​ឳ​វាទ​ដែលជា​មន្ត្រីនគរបាល​វរៈ​ការពារ​ព្រំដែន​៦០៣​នោះបាន​នាំគ្នា​និយាយទៀតថា បើសិនជា​អ្នក​ទាំងអស់គ្នា​បាន​មើល​ទៅលើ​បន្ទាយ​ដែល​ឈរជើង​បច្ចុប្បន្ននេះ និង​ធ្វើការ​ប្រៀបធៀប​ជាមួយនិង​មេបញ្ជាការ​ចាស់​ដែល​លោក​តែងតែ​កសាង និង​កែលំអ​ក្នុង​បន្ទាយ​អោយបាន​ស្អាត និង​ធ្វើ​កូនចៅ​គោរព​និង​ស្រឡាញ់​នោះ មនុស្ស​មួយចំនួន​អាច​និង​វាយតម្លៃ​ដឹងថា មេបញ្ជាការ​បច្ចុប្បន្ន​រូ​ប​នោះ​ជា​មនុស្ស​ដែលមាន​ស្មារតី​ទទួលខុសត្រូវ​លើ​កូនចៅ​របៀប​ម៉េច​ដែរ និង​ការគ្រប់គ្រង​របស់គាត់​យ៉ាងម៉េច បើ​បន្ទាយ​ធ្លុះធ្លាយ​អស់ បន្ទប់ទឹក​គ្មាន​អនាម័យ និង​គ្មាន​ការកែលំអ​នៅក្នុង​បន្ទាយ​ទាល់តែសោះ​នោះ ៕ តាកែវ​

spot_img
×