Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្លែក​មែន ! “​កូរ៉េខាងជើង​បែរជា​អំពាវនាវ​ឲ្យ​កូរ៉េខាងត្បូង​ធ្វើការ​ស៊ើបអង្កេត​ឡើងវិញ​ករណី​នាវា Cheonan រង​ការបាញ់​ពន្លិច​”

spot_img

​ប្រភព​ពី​ស៊ីន​ហួរ​ឲ្យដឹងថា ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង (KCNA) កាលពី​ថ្ងៃ​ទី ១០ ខែ​មេសា បាន​អំពាវនាវ​ឲ្យ​កូរ៉េខាងត្បូង បើក​ការស៊ើបអង្កេត​សារ​ជា​ថ្មី​អំពី​ករណី​នាវា​អម​ការពារ Chronan ត្រូវ​បាញ់​ពន្លិច​កាលពី​ខែ​មីនា ឆ្នាំ ២០១០ ហើយក៏​បាន​ហៅ​បញ្ហា​នេះ​ថា គឺជា​ឧបសគ្គ​មួយ​ចំពោះ​ការកែសម្រួល​ទំនាក់ទំនង​អន្តរ​កូរ៉េ ។​

​នាវា Cheonan របស់​កូរ៉េ​ខាងត្បូង​ត្រូវបាន​ស្ទូច​ឡើង​ពី​បាតសមុទ្រ​នៅ​ខែ​មេសា ឆ្នាំ ២០១០

KCNA ឲ្យដឹងថា ពីមួយថ្ងៃ​ទៅមួយថ្ងៃ​មាន​ការអំពាវនាវ​ជាច្រើន​សុំឲ្យ​ធ្វើការ​ស៊ើបអង្កេត​ឡើងវិញក​រណីលិ​ច​នាវា​នេះ​នៅ​កូរ៉េ​ខាងត្បូង ដោយហេតុ​ថា ពលរដ្ឋ​កូរ៉េខាងត្បូង ៧០% ពុំ​ជឿ​លើ​លទ្ធផល​នៃ​ការស៊ើបអង្កេត​។​

KCNA លើក​ឡើង​ច្បាស់​ថា ៖ “​សំណូមពរ​នៃ​ការស៊ើបអង្កេត​ឡើងវិញ​កាន់តែ​ខ្លាំងក្លា​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ស្រប​នឹង​បរិយាកាស​នៃ​ការសម្របសម្រួល​ជាតិ និង​បំណង​ឯកភាព​ប្រទេស​កាន់តែ​កើនឡើង ។ ហេតុ​នេះ​ករណី​ខាងលើ​ពិតជា​ឧបសគ្គ​ធំ​មួយ​លើ​វិថី​កែសម្រួល​ចំណងទាក់ទង​រវាង​ខាងជើង និង​ខាងត្បូង​” ។

​គួររំលឹកថា នាវិក​ចំនួន ៤៦​នាក់ បាន​ស្លាប់ បន្ទាប់​ពី​នាវា Cheonan បាន​លិច​កាលពី ៨​ឆ្នាំមុន ។ កូរ៉េខាងត្បូង​ចាត់ទុកថា គ្រាប់បែក​ក្នុង​ទឹក​មួយ​របស់​កូរ៉េ​ខាងជើង​បាន​វាយលុក​មក​លើ​នាវា​អម​ការពារ​នេះ ។ ប៉ុន្តែ​ភាគី​ក្រុង​ព្យុងយ៉ាង​តែង​បដិសេធ​នូវ​ការចោទប្រកាន់​បែប​នេះ​៕ សូ​យ​ន​

spot_img
×