Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាឧទ្ធរណ៍តម្កល់ទណ្ឌកម្ម បុរសជាប់ចោទចិនម្នាក់ ដាក់គុក ១៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការស.ម្លាប់ស្រីស្នេហ៍ និងដុតសាកសពនាង ដើម្បីបំបាត់ភស្តុតាង!!!

spot_img

ភ្នំពេញ ៖ តុលាការឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៧ ខែ តុលា ឆ្នាំ២០២១នេះ បានតម្កល់ទណ្ឌកម្ម បុរសជាប់ចោទ ជនជាតិចិនម្នាក់ ដាក់ពន្ធនាគារ កំណត់ ១៥ ឆ្នាំជាប់ពាក់ព័ន្ធពាក់ព័ន្ធនឹង អំពើឃា.ត.កម្ម ដោយបានស.ម្លាប់ស្ត្រីចិនម្នាក់ ដែលត្រូវជាគូស្នេហា និង បានដុតសាកសពរបស់នាង ដើម្បីបំបាត់ភស្តុតាង ដោយសារតែនឹងនាង មិនព្រមយកកូនចេញ ខណៈនាងមានផ្ទៃពោះច្រើនខែ ជាមួយនឹងខ្លួន។

អំពើឃា.ត.កម្មនេះ បានឡើងនៅក្នុងផ្ទះសំណាក់មួយដែលឈ្មោះថា «New Paris Guesthouse» ដែលមានទីតាំងស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៩។

លោកស្រី ចាន់ ម៉ារីណា ជាប្រធានចៅក្រមជំនុំជម្រះ បានឲ្យដឹងក្នុងអង្គសវនាការថា ជនជាប់ចោទរូបនេះ មានឈ្មោះ យ៉ាង យ៉ាង ភេទប្រុស អាយុ ៣១ ឆ្នាំ ជាជនជាតិចិន។

ចំណែកឯ ជនរងគ្រោះ មានឈ្មោះ ម៉ៅ ហ្ស៊ាវ លីន( Miao Xiao Lin) មានមុខរបរនារីខារ៉ាអូខេ ។ អ្នកទាំង២ គឺ គូសេ្នហានឹងគ្នា។

ជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២០ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ១៥ ឆ្នាំ និង បង្គាប់ឲ្យសងសំណងជម្ងឺចិត្ត ដល់ម្តាយជនរងគ្រោះ ចំនួន ៥ ម៉ឺនដុល្លារអាមេរិក។ តែគាត់បានប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការរាជធានីភ្នំពេញ មកតុលាការឧទ្ធរណ៍រាជធានីភ្នំពេញ។

ជនជាប់ចោទ ឈ្មោះ យ៉ាង យ៉ាង ត្រូវបានជាប់ចោទពីបទ« ឃា.ត.កម្ម និង លាក់បំបាំងសាកសព» និង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីគាត់បានស.ម្លាប់ជនរងគ្រោះ និងគេចខ្លួនមួយរយៈនោះមក៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×